+855 16 757 168     samnob@keiladaily.com
KD Logo

ឃ្លាត​គ្រួសារ​មាន​បង​ប្អូន១​១​នាក់ ​វេន សំណាង​ ​មក​ភ្នំពេញ​រៀន​ផង​ ​ប្រដាល់​ផង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2409
​​វេន សំណាង​ ​ជាអ្នក​ប្រដាល់​វ័យ​ក្មេង​មួយ​រូប​មិន​សូវ​មាន​ឈ្មោះ​បោះ​សម្លេង​ប៉ុន្មា​ន​ទេ​នៅ​ក្លឹប​សាលវ័ន្ដ​កីឡា ​ដោ​យ​ទើប​ចូល​ប្រឡូក​ក្នុង​អាជីព​​ឈឺសា​ច់​​មួយ​​​នេះ ​កាល​ពី​ចុង​ខែ​មិថុនា ​ឆ្នាំ​២០១៥ ​ប៉ុន្តែ​គេ​នៅ​តែប្រឹង​តស៊ូ​ដើម្បី​បាន​ប្រាក់​បន្តិច​បន្តួច​ទិញ​បាយ​ហូប​ប្រចាំ​ថ្ងៃ ​និង​ ​សម្រាល​​បន្ទុ​កបង់​ថ្លៃ​សាលា​​ប្រចាំ​ឆ្នាំ​​​ដែល​​​ឪពុក​ម្ដាយ​របស់​គេបា​ន​ខ្ចី​បុល​ពីអ្នក​ស្រុក​។​

​កូន​ទី​៨​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​៤​នាក់​ ​ស្រី​៧​នាក់​ និង​ ​មាន​ឪពុក​ម្ដាយ​ជា​កសិករ​មួយ​នេះ​បាន​មក​​ផ្ញើ​ខ្លួន​លើ​ទឹក​ដី​រាជធានី​ដំបូង​ ក្រោយ​ប្រឡង​​ជាប់​​បាក់​​​ឌុប ​ឆ្នាំ​​២០១៤​ ដើ​ម្បី​បន្ត​ការ​សិក្សា​កម្រិត​ឧត្ដម​ ​ដោយ​ចាប់​យក​មុខ​ជំនាញ​ទីផ្សារ​ ​នៅ​វិទ្យាស្ថាន​មួយ​កន្លែង​។ ​ស្នាក់​នៅ​ជាមួយ​នឹង​មិត្តភក្ដិ​មួយ​រយៈ ​គេ​​បាន​​​ទៅ​​​សុំ​លោ​ក​ ឡុង សាលវ័ន្ដ​ ចូ​ល​ហាត់​ប្រដាល់។​ ផ្ទុយ​ទៅ​វិញ ​បន្ទា​ប់​ពី​សិក្សា​បាន​ត្រឹម​ឆ្នាំ​ទី​២ ​សំណាង​​ក៏​​​សម្រេច​​ចិត្ត​ផ្អាក​មួយ​រយៈ ​ដោយ​​សា​រ​មិ​ន​​មាន​​លទ្ធភាព​​បង់​​ថ្លៃ​​សាលា ​ដែល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចំណាយ​៣៣៦​ដុល្លារ​អាមេរិក​។​

​វេន សំណាង​ ​ប្រាប់​ ​Keila Daily​ បែប​នេះ ​៖ ​“​រាល់​ថ្ងៃ ​ខ្ញុំ​អត់​មាន​ការងារ​អី​ផ្សេង​ទេប​ង​ ព្រោះ​រៀន​ផង​ ឡើង​វ៉ៃ​ផង​ ​វ៉ៃ​ម្ដង​បាន​តែ​៣០​ម៉ឺន ​គ្រាន់​តែ​​ឲ្យ​​​អ្នក​​ឲ្យ​​ទឹក​២នាក់ ​និង​ ​ជិះម៉ូ​តូឌុ​បទៅ​វិញ​ទៅ​មក​ទៀត ​ចង់​អស់​បាត់​ហើយ ​ណា​នៅ​បង់​វិភាគ​ទាន​ក្លឹប​ទៀត ​វ៉ៃ​រាល់​ថ្ងៃ​បាន​តែ​មួយស៊ី​ៗ ​ពេល​ខ្លះ​​​ខ្វះ​​ត្រូវ​ខ្ចី​លុយ​គេ​ទៀត​ ​វ៉ៃ​បាន​សង​គេវិញ​ទៅ​ ​ដល់​ជិត​ថ្ងៃវ៉ៃ​ ខ្ចី​គេ​ទៀត​ទៅ ​ណា​មួយត្រូវ​បង់​សាលា​ផង​ ​តែ​ឥឡូវ​ឈប់​រៀន​សិន​ហើយ ​ឈប់​​តាំង​​​ពី​​ខែ​២ ​ព្រោះ​អត់​លុយ​បង់​ ហើ​យ​នៅ​ផ្ទះ​ ​នៅ​មាន​ប្អូន​តូច​ៗ​ ​៣​នាក់​ទៀត ​ឪពុក​ម្ដាយ​ខ្ញុំ ​​មាន​តែ​របរ​ជាក​សិករ​ហ្នឹង​ទេ ​អត់​​មា​ន​លទ្ធភាព​​រក​​​ស៊ីធំ​​​ដុំ​​​អី​​ដូច​គេទេ​”​។

​បច្ចុប្បន្ន​ ​វេន សំណាង ​កំពុង​ជួប​ភា​ព​ទីទ័ល​កាន់​តែ​ខ្លាំង​ ​ដោយសារតែ​រូប​គេ​មាន​របួស​ប្រេះ​ឆ្អឹង​ដៃ​ពី​ការ​ប្រកួត​មួយ ​​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​២១​ ​ខែ​សីហា ​និង​ ​ជា​ថ្ងៃតែ​មួយ​ដែល​ម្ដាយ​របស់​គេ​ត្រូវ​ម៉ូតូ​បុក​បាក់​ជើង​ថែម​ទៀត​។

អ្នក​ប្រដាល់​មាន​ប្រភព​មក​ពី​ស្រុក​ស្នួល​ ខេ​ត្ត​ក្រចេះ​រូប​នេះបា​ន​អំពាវ​នាវ​សូម​​ជំនួយ​ពី​សប្បុរស​ជន​នានាដើ​ម្បី​បាន​សោហ៊ុយ​ព្យាបាល​ជំងឺ​ផ្ទាល់​ខ្លួន​ ​និង​ ​ម្ដាយ​​របស់​គេ៕



សប្បុរសជនអាចទាក់ទងវេន សំណាង បានតាមលេខទូរសព្ទ 096 242 64 94!

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖