+855 16 757 168     samnob@keiladaily.com
KD Logo

សមរ​ភូមិ​អ្នកប្រយុ​ទ្ធភេសជ្ជៈគោជល់ បោះជំហានដល់វគ្គពាក់កណ្ដាលផ្ដា​ច់ព្រ័ត្រហើយ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 806
បន្ទាប់ពីជើងខ្លាំងកម្ពុជា៤រូប និងអ្នកប្រដាល់ឆ្លងដែនថៃ ៤រូប ចូលខ្លួនមកអន្រួនសង្វៀន អស់រយៈពេល៨សប្ដាហ៍ ពេលនេះកម្មវិធី សមរភូមិអ្នកប្រយុទ្ធភេ​ស​ជ្ជៈ​គោជល់ របស់ស្ថានីយ៍​ទូរទស្សន៍ ភីអិនអិន បានឈានមកដល់វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃទី ២៨ សីហា ខាងមុខនេះ។

ក្រោយពីបញ្ចប់វគ្គសន្សំពិន្ទុយ៉ាងស្វិតស្វាញ កម្មវិធី សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ បានរកឃើញ ជើងខ្លាំង៤រូប ដែលត្រូវប្រជែងយកកៅអីវគ្គផ្ដាច់ព្រ័ត្រ រួម​មា​​ន ពេជ្រ សីហា, សរ រាជសហ៍, ឡេះ តើក, និងកីឡាករ ឡុង សុវណ្ណឌឿន។



សម្រាប់សប្ដាហ៍នេះ គូខ្សែក្រវាត់ដែលត្រូវប្រកួតបើកឆាកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ២៨ សីហា ឡុង សុវណ្ណឌឿន ត្រូវប្រឈមជាមួយ ឡេះ តើក រួមជាមួយ​គូ​អ​ន្តរជាតិ២គូបន្ថែមទៀត ព្រឿង សុជាតិ ជួបជាមួយ ហូលីហ្វីល ស៊ីតសាមផ្យាក់ និង ម៉ន វីរៈ សងសឹក លូកយ៉ត ស៊ីតសាមផ្យាក់។ រីឯ ពេជ្រ សីហា ត្រូវតទល់នឹង សរ​ រាជសីហ៍ នាថ្ងៃទី ០៤ កញ្ញា ដើម្បីដណ្ដើមដំណែងនៅវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទ ៖ ចៅ ប្រុស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖