+855 16 757 168     samnob@keiladaily.com
KD Logo

ឡុង​ សុវណ្ណ​ឌឿ​ន ញញើត​ ឡេះ​ តើក​ ថា​វ៉ៃគ្មាន​ក្បាច់​តែគ្រោះ​ថ្នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 418
ជើងខ្លាំង ឡុង សុវណ្ណឌឿន បានចាត់ទុកថា ឡេះ តើក ជាអ្នកលេងគុនខ្មែរ ចូលចិត្តប្រើស្នៀតប្រយុទ្ធច្រងេងច្រង៉ាង ពុំមានមូលដ្ឋានក្បាច់អ្វីច្បាស់នោះទេ តែពិត​ជាគំរៀមកំហែងដល់ដៃគូ មិនអាចមើលស្រាលបានឡើយ។

ការរៀបរាប់របស់អ្នកប្រដាល់មកពី ស្រុកកោះធំខេត្តកណ្ដាល នៅពេលនេះ គឺធ្វើឡើង មុនចូលខ្លួនទៅ ប៉ះ ឡេះ តើក ដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ សម​រភូ​មិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ PNN នៅថ្ងៃទី២៨សីហា ចុងសប្ដាហ៍នេះ។



«ការប្រកួតជាមួយឡេះ តើក បច្ចេកទេសឡេះ តើក ខ្ញុំសូមសរសើគាត់ គាត់មិនមានអ្វីល្អនោះទេ ប៉ុន្តែអ្វីដែលពិសេសសំរាប់គាត់គឺថា អត់ដឹងថាអាវុធមួយណា​ដែ​លគាត់ប្រើនោះទេ បើយើងប្រហែសគឺយើងគ្រោះថ្នាក់គ្រប់នាទី ហើយបច្ចេកទេសរបស់ខ្ញុំវិញ គឺខ្ញុំអាចcontrol ខ្លួនខ្ញុំបាន ប៉ុន្តែអ្វីដែលខ្ញុំមិនអាច control គឺប​ច្ចេកទេសរបស់គាត់ គាត់ក៍ខំប្រឹងប្រែង ខ្ញុំក៍ខំប្រឹងប្រែង ហីមួយទៀតអ្វីដែលពិបាកក្នុងកាប្រកួតជាមួយគាត់ គឺមិនដឹងថាអាវុធមួយណាប្រកដនោះទេ»​។​

ឡុង សុវណ្ណឌឿន ដែលធ្លាប់ផ្ទុះល្បីខ្លាំងដោយការឈ្នះ កែវ រំចង់ ២លើកកាល២០១១នោះ មិនបានអះអាងពីក្ដីសង្ឃឹមបែបណាទេ សម្រាប់ការប្រឈមមុខនឹង ឡេះ​ តើក ក្នុងវគ្គដ៏សំខាន់នៅចុងសប្ដាហ៍ក្រោយ។ ប៉ុន្តែកូនសិស្សលោក ឡុង សាលវ័ន្ត ពន្យល់ថានឹងបង្កើនការហ្វឹកហាត់យ៉ាងដិតដល់ ត្រៀមផ្ដួល អ្នកប្រដាល់ខ្មែរឥស្លាម ឡេះ តើក ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់រង្វាន់ ៥០០០ដុល្លារមួយនេះ។ 

រវាង ឡុង សុវណ្ណឌឿន និង ឡេះ តើក នៅថ្ងៃអាទិត្យទី ២៨សីហាចុងសប្ដហ៍នេះ អ្នកឈ្នះ នឹងឡើងទៅចាំនៅ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធភេ​ស​ជ្ជៈ​គោជល់។ ពោលគឺត្រូវរង់ចាំថានឹងប៉ះ នរណារវាង ពេជ្រ សីហា និង សរ រាជសីហា ដែលនឹងដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៤កញ្ញា៕

ផ្ដល់សិទ្ធិ ៖ ទុរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ទិត្យ គង់នៅ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖