+855 16 757 168     samnob@keiladaily.com
KD Logo

ពេជ្រ​ សីហា​ បោះពា​ក្យថានឹ​ងផ្គួល ​សរ រាជសីហ៍ មុន​បញ្ចប់ទឹកទី៥​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 441


អ្នកប្រដាល់មុខតាន់ ពេជ្រ សីហា បានប្រកាសដោយមិនញញើតថា នឹងហ្វឹកហាត់ឲ្យខ្លាំងក្លា ដើម្បីផ្គួលជើងខ្លាំង សរ រាជសីហ៍ មិនឲ្យឈរលើរេញដល់បញ្ចប់ទឹក​ទី​៥​ នោះទេ នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ខ្សែក្រវាត់សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់។ ជំនួបដ៏កក្រើកឆ្ពោះទៅវគ្កផ្ដាច់ព្រ័ត្រនេះ នឹងចូលមកដល់នៅ​ដើ​ម​ខែ​កញ្ញា ខាងមុខនេះ។



“សរ រាជសីហ៍ មើលទៅចិត្តគេរាងខ្សោយ បើវ៉ៃជាមួយថៃមើលទៅគេល្អ។ តែបើវាយជាមួយខ្មែរ ខ្ញុំឃើញអត់សូវឈ្នះខ្មែរទេ។ វ៉ៃជាមួយសិស្សប្អូនក៏ដោយ ប្រហាក់ប្រ​ហែ​លគ្នាក៏ដោយ ជាមួយសិស្សច្បងក៏ដោយ។ ហើយគេបានតែកម្លាំងទេ។ ខ្ញុំសង្ឃឹម៧០% ហើយ៣០% ទៀតក្នុងការហាត់របស់ខ្ញុំ និងទស្សនិជនអ្នកគាំទ្រ។ អត់​ទេដល់ពេលណឹង ខំហាត់អត់ឲ្យដល់៥ទឹកទេ បើវ៉ៃអាចសន្លប់ទឹក៤ ទឹក៥ នឹងវ៉ៃឲ្យសន្លប់”។

អ្នកប្រដាល់ដើមកំណើតមកពីខេត្តតាកែវរូបនេះ បន្ថែមថា ការប៉ះនឹងសិស្សប្អូនរួមជាតិ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រខាងមុខ រូបគេមិនបានញញើតឡើយ និង​រំពឹ​ង​ឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីទៅជួប ឡេះ តើក ឬ ឡុង សុវណ្ណឌឿន។ ម្ចាស់ខ្សែក្រវាត់១ខ្សែពីអូស្ត្រាលីរូបនេះ រំពឹងថាការបុកហ្វឹកហាត់យ៉ាងដិតដល់ ២ស​ប្ដាហ៍​មក​​នេះ នឹងមានប្រសិទ្ធភាពទប់ទល់ជាមួយ សរ រាជសីហ៍ បាន  ខណៈអ្នកទាំងពីរមិនដែលធ្លាប់បានប៉ះគ្នាលើរេញនោះទេ។



គួរបញ្ជាក់ថាមុនពេល ពេជ្រ សីហា ចូលខ្លួនទៅប៉ះ សរ រាជសីហ៍  នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នាថ្ងៃទី០៤ កញ្ញា ខាងមុខនោះ  ឡេះ តើក និង ឡុង សុវណ្ណឌឿន នឹង​ត្រូវប៉ះគ្នាយ៉ាងប្ដូរផ្ដាច់  នៅថ្ងៃទី២៨ សីហា សប្ដាហ៍នេះ ដើម្បីបើកឆាកដណ្ដើមកៅអីវគ្គផ្គាច់ព្រ័ត្រ សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោលជល់ មួយនេះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
អត្ថបទ៖ នូ ពៅ
រូបភាព៖ Keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖