+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ​បង្វឹក​ បុក​បច្ចេក​ទេស​ឲ្យ​ ឡេះ ​តើក​ ត្រៀម​ផ្ដួល​ ឡុង​ សុវណ្ណ​ឌឿន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 416

គ្រូ​បង្វឹក​ក្លិបពុទ្ធ​សេរីវង្ស​ព្រែកតាទែន លោក ណន រិទ្ធ ​បាន​ពន្យល់​មក​ PNN ថាកំពុងពង្រឹកទឹកដៃ ឡេះ តើក​ ឲ្យ​កាន់​តែ​មុត​ស្រួច។ ​​លោក​កំពុងព្យាយាម​បន្ថែម​បច្ចេកទេស និង​​ស្នៀត​ប្រយុទ្ធ​​ដល់​ជើង​ខ្លាំង​ខ្មែរឥស្លាមរូប​នេះ ត្រៀមប្រឈមុខ វគ្គពាក់​​កណ្ដាល់​ផ្ដាច់ព្រ័ត្រខ្សែក្រវាត់ សរមភូមិ​អ្នកប្រយុទ្ធ ដ៏កក្រើក តទល់ ឡុង សុវណ្ណឌឿន នៅថ្ងៃអាទិត្យទី២៨​ សីហា។

“​ខ្ញុំ​ថែម​វា​តិចៗ​ដែរ ថែម​បច្ចេកទេស​វា ដើម្បី​ការ​ហ្វឹកហាត់ និង​ការ​ផ្ដូរ​ខ្លះ បាន​មាន​លទ្ធភាព​។ បើ​វាយ​តាម​​សព្វថ្ងៃ​ណឹង គឺ​អត់​សូវ​មាន​បច្ចេកទេស​ប៉ុន្មាន​ទេ។ គឺ​លេង​តាម​កម្លាំង​បាយ។ អាឡូវ​នេះ ខ្ញុំ​គេ​មក​បង្វឹក​ផ្ទាល់​តែម្ដង។ មិន​មុន​គាត់​ចេញ​ចូល​ៗ មិន​បាន​វឹកវើន​ឆ្អែតឆ្អន់ទេ”

រីឯអ្នក​ប្រដាល់​ខ្មែរ​អ៊ឺស្លាម​ ឡេះ តើក ​ក៏បានរៀបរាប់​ត្រៀមរួច​ជា​ស្រេច និង​បាន​ហ្វឹកហាត់យ៉ាង​​ពេញ​កម្លាំង និង​ជឿជាក់ថានឹងអាច​ទម្លាក់​ ឡុង សុវណ្ណឌឿន  ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដ៏សំខាន់នេះ​។

“ខ្ញុំមើល​ទៅ​គេទៅ ការ​ប្រដាល់ណឹង​​​​ក្បាច់គុន​គេ​ធម្មតា ចំពោះ​ខ្ញុំ​។ ខ្ញុំគិត​ថា គេ​ខ្លាំង​មិនខ្លាំង​ទេ ខ្ញុំ​ឡើង​ទៅ​ដឹង​តាវ៉ៃ។ ខ្ញុំ​មាន​កម្លាំង​ចិត្ត​​បើសិន​ជា​ថា ​ក្នុង​ពេល​រយៈណឹង​១០០% ខ្ញុំមាន​កម្លាំង​ចិត្ត​២០០​%​បង”។

គួរ​បញ្ជាក់​ថា ជំនួប​ដ៏ក្ដៅគគុកនៅ​ថ្ងៃ​អាទិត្យ​នេះ ជា​ការ​កាត់​សេចក្ដី​ថាតើ ឡេះ តើក ឬ ឡុង សុវណ្ណឌឿន ​​ នឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីរង់ចាំ ពេជ្រ សីហា ឬ សរ រាជសីហ៍ ដែល​នឹង​បណ្ដើម​កៅអី​វគ្គ​ព្រ័ត្រនៅ​នៅ​​ថ្ងៃ​ទី​០៤ កញ្ញា ខាង​មុខ​៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

អត្ថបទ៖ នូ ពៅ

រូបភាព ៖ Keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖