+855 16 757 168     samnob@keiladaily.com
KD Logo

នារី​បារាំង​ម្នាក់​ ស្កាត់​មក​កម្ពុជា​ ហ្វឹ​កហ្វឺន​គុនខ្មែរ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3325

នារី​វ័យ​ក្មេង​កូន​កាត់​ខ្មែរ-បារាំងម្នាក់ កញ្ញា Lieu Caroline បានធ្វើដំណើរ​តាំង​ពី​ បារាំង មក​ហ្វឹកហាត់​​ប្រដាល់​គុន​ខ្មែរ​​នៅ​កម្ពុជា ជាង​​២​សប្ដាហ៍​​មក​ហើយ នៅ​ក្លិប​ប្រដាល់​នៃសមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។ Caroline ពន្យល់ថា​នៅ​ បារាំង នាង​ហ្វឹក​ហាត់​ប្រដាល់​សេរី​៣​ឆ្នាំ​មក​ហើយ ​ហើយ​​ការ​ឆ្ពោះ​មក​កម្ពុជា នេះ​គឺ​ដើម្បី​សម្រួច​សមត្ថភាពឲ្យ​កាន់​តែ​​​ខ្លាំង​ក្លា ព្រោះ​ថា​កម្ពុជា ជា​ប្រភព​នៃ​ក្បាច់​គុន​​បុរាណ​មួយ​នេះ។

"ការហ្វឹកហាត់ហ្នឹង ដូចនៅស្រុកបារាំងដែរ ក៍ប៉ុន្តែកាមកហ្វឹកហាត់នៅកម្ពុជា គឺហ្វឹកបានដិតដល់ និងយកចិត្តទុកដាក់ជាងនៅប្រទេសបារាំង ចឹងអាចរៀនឆាប់ចេះ។ ហើយគ្រូបង្វឹកពូកែបង្រៀន ណាស់។ នៅស្រុកខ្មែរកាហ្វឹកហាត់យ៉ាប់ជាងនៅស្រុកបារាំងក៍ពិតមែន តែគ្រូបង្ហាត់ច្បាស់លាស់"។

Lieu Caroline បាន​​ចូល​​មក​ហ្វឹកហាត់​ នៅ​កម្ពុជា​ជាង​កន្លះ​ខែ​មក​ហើយ។ ​នាង​ថា​ការ​ហ្វឹកហាត់​ទីនេះ ធ្ងន់ធ្ងរ​ខុស​ពី​នៅ​អឺរ៉ុប​ ហើយ​អ្វី​ដែល​នាង​កត់​សម្គាល់​ទៀត​​នោះ នាង​ថា​គួ​ឲ្យ​ស្ដាយ​ដែល​នៅ​កម្ពុជា សម្បូរតែ​​បុរស​ហ្វឹកហាត់។ ទាំង​នេះ​គឺ​​បារាំង ដែល​ជា​ដែន​ដី​ដ៏ស៊ីវិល័យតែ​នារី​ចូល​ចិត្ត​ហាត់​ប្រដាល់។

"នៅស្រុកបារាំងខុសពីនៅស្រុកខ្មែរ ស្រីៗគេហ្វឹកហាត់ប្រដាល់ច្រើន ហើយចូលចិត្តផ្នែកប្រដាល់នេះណាស់ ហើយគេគិតថាការហាត់ប្រដាល់នេះអត់ពិបាកដូចការគិតរបស់នារីៗមួយចំនួននោះទេ ។នៅក្នុងខួរក្បាលរបស់គេម្នាក់ៗ គេគិតថា គេចូលចិត្តវា (ប្រដាល់)"។          

គួររំលឹកអោយដឹងផងដែរថា Lieu Caroline កំពុងតែហ្វឹកហាត់ប្រដាល់សេរីនៅក្លឹប American Boxing នៅប្រទេសបារាំង។ កីឡាការនីដែល​មាន​ការងារ​ជា​អ្ន​ក​​បម្រើស​សេវា​កម្ម​ភោជនីយដ្ឋាន នឹង​តាម​គម្រោង​នឹង​បន្ត​ហ្វឹកហាត់​នៅ ក្លិប​ប្រដាល់​នៃ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​​២​សប្ដាហ៍​ទៀត មុន​វិល​ទៅ​បារាំង​វិញ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

អត្ថបទ និង រូបភាព៖ ទិត្យ គង់នៅ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖