+855 16 757 168     samnob@keiladaily.com
KD Logo

មឿន​ សុខ​ហ៊ុច​ ចេញ​ក្រៅស្រុក​ដំបូង​ ក្នុង​កម្មវិធីខ្សែ​ក្រវាត់ម៉ា​រ៉ាតុន​អន្តរជាតិនៅ​ថៃ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2482

អ្នក​ប្រដាល់ជើង​ខ្លាំង​កម្ពុជា ​មឿន សុខហ៊ុច នឹង​បើក​ទំព័រ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ក្រៅ​​ស្រុក​ ​លើក​ដំបូង​បង្អស់​ ក្នុង​អាជីព​ប្រដាល់របស់​ខ្លួន​ នៅ​ប្រទេស​ថៃ ដោយ​ជូប​នឹង​ជើង​ខ្លាំង​មក​ពី​ប្រទេសទួរគី Limut Norgaz ។ ជើងឯក​ថ្នាក់ជាតិ ​កាល​ពី​ឆ្នាំ​២០០៨ រូប​នេះ​ ពន្យល់​ថា​ខ្លួន​រំពឹង​ច្រើន​គួរ​សម្យ ថានឹង​អាច​ទម្លាក់ Limut Norgaz ដើម្បី​​ឡើងទៅ ប្រកួត​បន្ទាប់ គឺ​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​​ដណ្ដើម​ខ្សែ​ក្រវ៉ាតម៉ារ៉ាតុននោះ ដែលនឹង​​ធ្វើ​ឡើង​ តែ​មួយ​​ថ្ងៃ​នោះ​ប៉ុណ្ណោះ។

”​បាទ​ ខ្ញុំ​សង្ឃឹម​៧០​ភាគរយ​ដែរ ក្នុង​ការ​ប្រកួត​ណឹង។ ខ្ញុំ​ត្រៀម​ហ្វឹកហាត់​ពី​មុន​មក​​បាន​ច្រើន​ដែរ ព្រោះ​គេ​បាន​ប្រាប់​១​ខែ​មុន​ហើយ​។ វ៉ៃ​ជាមួយ​ទួរគី ណឹង​ខ្ញុំ​​សង្ឍឹម​ឈ្នះ​ដែរ សង្ឍឹម​ឈ្នះ​គេ ព្រោះ​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ឯង ​តែ​ចុង​ក្រោយ​ទៀត​ ខ្ញុំ​អត់ដឹង​ដែរ។ ខ្ញុំដឹង​តែ​ប្រកួត​ឲ្យ​អស់​លទ្ធភាព​។ ព្រោះ​លើក​ទី​១​ហើយ ដែល​បានទៅ”

អ្នក​ប្រយុទ្ធ​​លំដាប់​កំពូល ​មាន​ដើម​កំណើត​ពី​ខេត្ត​កំពង់​ចាម​​រូប​នេះ ​​បញ្ជាក់​ថា ​​នេះ​ជា​លើក​ដំបូង​បង្អស់​​ហើយ​ ក្នុង​​អាជីព​ប្រដាល់​របស់ខ្លួន ដែល​បាន​​ឆ្លង​ដែនយក​ប្រដាល់មរតក​​ខ្មែរ ​​ទៅ​បញ្ចេញសមត្ថភាព​ដណ្ដើម​ខ្សែ​ក្រវាត់តទល់បរទេស​​​ នៅ​ក្រៅ​ស្រុក​​​។ ថ្វី​បើ​មិន​ស្គាល់​សមត្ថភាព អ្នក​ប្រដាល់​ទួគី Limut Norgaz ប៉ុន្តែ​​​ មឿន សុខហ៊ុច អះអាង​ថា​​ជឿជាក់ខ្ពស់លើ​ថ្វីដៃ​ខ្លួន​​ និង​រំលឹកថា​បទពិសោធន៍​ប៉ះ​​អ្នក​ប្រដាល់​អឺរ៉ុប​ជិត​១០​ប្រកួត​កន្លង​មក​​ មិន​ធ្លាប់​ចាញ់ឡើយ។

មឿន សុខហ៊ុច ​ដែលឆ្លង​កាត់​​​រេញ​ជំនួប​អន្តរជាតិ​ទាំង​ជាមួយ​ថៃ និង​អឺរ៉ុប សរុប​រាប់​សិប​ដង​មក​ហើយ​នោះ បាន​ឆ្ពោះ​ទៅ​ថៃ​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​​សប្ដាហ៍​នេះ ដើម្បី​​ត្រៀម​ប្រកួត​នៅ​​​ថ្ងៃ​អាទិត្យ​ទី​២៨​ សីហា។ មឿន សុខហ៊ុច ត្រូវ​ឆ្លង​កាត់​​កីឡា​ករ​ទួគី Limut Norgaz នៅ​ប្រកួត​ដំបូង ដើម្បី​បន្ត​ឡើង​ទៅ​ប៉ះ ម្ចាស់ផ្ទះថៃ ​Wang numyen​  ឬកីឡាករ​ស៊ុយអ៊ែត Sammon Degker ដែល​ពួក​គេ​នឹង​ដណ្ដើម​កៅអៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង កម្មវិធី​​ខ្សែ​ក្រវាត់​​ម៉ារ៉ាតុន​នោះ​ដូច​គ្នា៕

 

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

អត្ថបទ៖ នូ ពៅ

​រូប​ភាព៖ បែន សុផានណា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖