+855 16 757 168     samnob@keiladaily.com
KD Logo

ប្រដាល់​​នៅ​​សាង៉ាម ​ខ្មែរ​​ចាញ់​​ថៃ​​ទាំង​​៤​ តែ​​អ្នក​​ដឹក​នាំ​​ថា​ ទទួល​​យក​​បាន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2459

ក្រុម​អ្នក​ប្រដាល់​កម្ពុជា​ ៤​ រូប គឺ ទេស សំខាន់, មាស ចាន់មាន, វៀត ប៊ុនឌឿន និង ជ័យ ស៊ីណេត បាន​ទទួល​បរាជ័យ​​ក្រោម​ដៃ​កីឡាករ​ថៃ ក្នុង​កម្មវិធី Sa Ngam ASEAN Fight ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី២៦ ខែ​សីហា។

អ្នក​ដឹក​នាំ​កីឡាករ​កម្ពុជា លោក ឡោ វុទ្ធី ប្រាប់​ Keila Daily ថា លោក​ខក​ចិត្ត​ខ្លាំង​ដែរ​ដែល​មិន​​អាច​ទទួល​បាន​ជ័យជម្នះ​សូម្បី​តែ​ម្នាក់ យ៉ាងណាក្ដី លោក​ថា លទ្ធផល​នេះ​អាច​ទទួល​យក​បាន ព្រោះ​ការ​កាត់​សេចក្ដី​មិន​​មាន​ភាព​លម្អៀត​ទៅ​កាន់​ភាគី​ខាង​​ណា​ឡើយ​។

បង​ប្រុស​​អតីត​អ្នក​ប្រដាល់​ ឡោ សំណាង ថ្លែង​បែប​នេះ ៖ “​អន់​ចិត្ត​ដែរ​ សាច់​វ៉ៃ​យើង​មិន​អន់​ជាង​គេ​ទេ​ តែ​ដោយសារ​យើង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​ម្នាក់​ៗ​សុទ្ធ​លើស​គីឡូ​ ជាង​២​គីឡូ មក​ហ្នឹង​ អត់​បាយ​១​ថ្ងៃ​មួយ​យប់​ ព្រោះ​ខ្លាច​លើស តែ​នៅ​តែ​លើស​ អ៊ីចឹង​​ម្នាក់​ៗ​ត្រូវ​សម្រក​ឡើង​អស់ ដល់​ពេល​ឡើង​វ៉ៃ ចាញ់​កម្លាំង​គេ​។ បើ​និយាយ​ពី​ការ​កាត់​សេចក្ដី​វិញ​ ប៉ុណ្ណឹង​យើង​ទទួល​យក​បាន​ហើយ​ គេ​អត់​លម្អៀង​ទេ​ អ៊ីចឹង​ថ្ងៃ​ក្រោយ យើង​នឹ​ង​ធ្វើ​ឲ្យ​ល្អ​ជាង​ហ្នឹង​”។

នេះ​ជា​ការ​ចូល​រួម​កម្មវិធី​ Sa Ngam ASEAN Fight ជា​លើក​ទី​៣ បន្ទាប់​ពី​លើក​ទី​១ ដែល​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​ឧសភា​នោះ អ្នក​ប្រដាល់​​កម្ពុជា​តែ​ម្នាក់​គត់​  គឺ ម៉ឺន សុភា អាច​ទទួល​បាន​ជ័យជម្នះ ខណៈ ហ៊ឹម សេរី, សារឿន ច័ន្ទ, អ៊ុង វីរៈ និង ឡុង សុវណ្ណឌឿន ចាញ់​កីឡាករ​ថៃ​៕

អត្ថបទ៖ អភ័យវង្ស

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖