+855 16 757 168     samnob@keiladaily.com
KD Logo

ព្រឿង​ សុជាតិ​ ម៉ន​ វីរៈ​ ត្រៀម​រួច​រាល់​ពេល​ប៉ះ​ថៃ​ ខណៈ ​ឡេះ​ តើក​ និង​ឡុង​ សុវណ្ណឌឿន​ មា​នមហិច្ច​តា​ដូចគ្នា​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 456

ក្នុងថ្ងៃប្រកួតបើកឆាកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ កម្មវិធី សមរភូមិអ្នកប្រយុទ្ធភេសជ្ជគោជល់ របស់ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន នៅថ្ងៃអាទិត្យ ទី ២​៨​ សីហា ស្អែកនេះ ជើងឯកម៉ារ៉ាតុនទម្ងន់ ៥៧គីឡូក្រាមកម្មវិធី សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់  ព្រឿង សុជាតិ​ ប្រា​ប់ថា​បាន​ត្រៀមរួច​រាល់ក្នុ​ងជំនួ​បបើ​កទំ​ព័​រ​ប្រ​​​​កួតអ​ន្តរជា​តិជាមួ​យកីឡា​ឆ្លងដែ​នថៃ​ វីហ្គោ ស. ដានឆ័យ ជាលើកដំបូងក្នុងជីវិតអ្នកប្រដាល់របស់ខ្លួន ស្របពេលអ្នកលេងផ្លែកែងនិងជង្គង់ ម៉ន វីរៈ ប្រ​កា​ស​ស​ង់​សឹ​ក លូកយ៉ត ស៊ីតសាមផ្យាក់។

ទន្ទឹមនឹងនេះ​កី​ឡាករពីររូបមិនញញើតគ្នា ថែមទាំង​​បង្ហាញមហិច្ចតា​ដូច​គ្នាក្នុងការដ​ណ្ដើមកៅអីទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ​នៅថ្ងៃទី​ ១៨ កញ្ញា គឺកីឡាករ ឡេះ តើក ត្រូវប្រឈមគ្នាជាមួយ ឡុ​ន​ សុវណ្ណ​ឌឿន។​​

បន្ថែ​ម​លើ​កនេះ​ ​ក៏​​មានកីឡា​ករ​ម៉ា​រ៉ាតុនទ​ម្ងន់​៦០គីឡូ​​ក្រាម​បួ​នរូបចូលខ្លួន​មកប្រ​ជែងដំណែងជើ​ងឯកប្រ​ចាំសប្ដា​ហ៍ របស់ស​មរភូមិអ្នកប្រយុ​ទ្ធភេសជ្ជៈ​គោជ​ល់ផង​ដែរ ​ដែលធ្វើការ​ផ្សាយ​ផ្ទា​ល់នៅស្ទូឌីយូ PNN ព្រែកព្នៅ ថ្ងៃអាទិត្យ ទី២៨ ខែសីហា ចាប់ពីម៉ោង៤ល្ងាច តទៅ​៕

អត្ថបទ ៖ ចៅ ប្រុស​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖