+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ទុកចិត្ត Sturridge មួយរយភាគរយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 393
អ្នក​ចាត់​ការ​ថ្មី​របស់​ក្លិប​ហង្ស​ក្រហម​ Liverpool​ លោក​ Jurgen​ Klopp​ បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ពេញ​លេញ​លើ Daniel​ Sturridge​ ទោះ​ខ្សែ​ប្រយុទ្ធ​ជ​ម្រើស​ជាតិ​​អង់គ្លេស​រូប​នេះ​ មាន​ប្រវត្តិ​រ៉ាំរ៉ៃ​នឹង​របួស​នា​ពេល​កន្លង​មក​ក៏​ដោយ​។​

Sturridge​ បាត់​មុខ​សឹង​ពេញ​មួយ​រដូវ​កាល​មុន​ដោយ​សារ​បញ្ហា​របួស​ត្រគាក​និង​ភ្លៅ​ ហើយ​ទើប​តែ​ត្រលប់​ចូល​ទីលាន​ប្រកួត​វិញ​ប៉ុន្មាន​សប្ដាហ៍​មុន​ប៉ុណ្ណោះ​នា​រដូវ​កាល​ថ្មី​២០១៥​-១៦​នេះ​ តែ​បាន​ខក​ខាន​ក្នុង​ការ​ដឹក​នាំ​លើក​ដំបូង​របស់​លោក​ Klopp​ ទៅ​ទឹក​ដី​ Tottenham​ Hotspur​ ដែល​ស្មើ​គ្នា​០-០​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​តុលា​ ឆ្នាំ​២០១៥​។

ទោះ​យ៉ាង​នេះ​ក្ដី​ អ្នក​ចាត់​ការ​ជន​ជាតិ​អាល្លឺម៉ង់​វ័យ​៤៨​ឆ្នាំ​ អះ​អាង​ថា​៖​ “ខ្ញុំ​ទុក​ចិត្ត​លើ​កីឡាករ​ម្នាក់​នេះ​១០០​ភាគរយ​។ បើ​ Daniel​ មាន​កម្លាំង​ពេញ​លេញ​ គាត់​អាច​លេង​បាន​ អត់​មាន​បញ្ហា​អី​ទេ​។​ តែ​បើ​អត់​ទាន់​មាន​កម្លាំង​ពេញ​លេញ​ទេ​ ខ្ញុំ​ក៏​មិន​គិត​អំពី​រឿង​នេះ​ដែរ​ ពី​ព្រោះ​បើ​សិន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​លេង​អត់​បាន​ អី​ចឹង​គាត់​លេង​អត់​បាន​។​ ខ្ញុំ​ស្គាល់​ Daniel​ បាន​មួយ​ពីរ​សប្ដាហ៍​ហើយ​ ហើយ​គាត់​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ហ្វឹក​ហាត់​ ទាំង​កម្លាំង​និង​ជំនាញ​បញ្ជា​បាល់​ តែ​បន្ទាប់​មក​គាត់​ប៉ះ​ទង្គិច​បន្តិច​ជាមួយ​ Ibe​។ វា​មិន​ជា​បញ្ហា​អី​ទេ​ដែល​គាត់​អវត្តមាន​ពី​ការ​ប្រកួត​ទល់​នឹង​ Spurs​ តែ​គាត់​អាច​លេង​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​”​។​

អតីត​ខ្សែ​ការ​ពារ​ឆ្នើម​របស់​ហង្ស​ក្រហម​ លោក​ Jamie​ Carragher​ ដែល​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​បាល់​ទាត់​អាជីព​មួយ​រូប​ បាន​បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​ Klopp​ បន្ទាប់​ពី​មើល​ឃើញ​ទម្រង់​លេង​របស់​ Liverpool​ ទល់​នឹង​ Spurs​ សប្ដាហ៍​មុន​ ហើយ​មាន​ជំនឿ​ថា​ Liverpool​ នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្រោម​យុទ្ធសាស្ត្រ​របស់​អតីត​អ្នក​ចាត់ការ​ Dortmund​ ខាងលើ​៕​

ប្រែសម្រួល៖ keiladaily
ប្រភព៖ goal
រូបថត៖ express


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖