+855 16 757 168     samnob@keiladaily.com
KD Logo

អតីតអ្នកកីឡាកាស CM Punk ប្រកាសឡើងសង្វៀន UFC ឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 513
អតីតម្ចាស់ខ្សែក្រវាត់ប្រចាំស្ថាប័ន WWE យូរឆ្នាំជាងគេ CM បានបង្ហើបថា គេនឹងឡើងសង្វៀនគុនចម្រុះ UFC នៅឆ្នាំ២០១៦ខាងមុខ។ 

កីឡាករមានឈ្មោះដើម Phil Brooks បានចុះកិច្ចសន្យាជាមួយស្ថាប័នក្បាច់ចម្រុះក្នុងទ្រុងដ៏ធំមួយនេះកាលពីខែធ្នូឆ្នាំទៅមិញ តែមិនទាន់ចូលប្រកួតផ្លូវការនៅឡើយទេ ដោយសារត្រូវសម្ងំហ្វឹកហាត់បន្ថែមទៀត។ 

ចំណែកលោក Dana White ប្រធាន UFC បានបញ្ជាក់ថា អ្នកប្រយុទ្ធសញ្ជាតិអាម៉េរិកាំងខាងលើនឹងបង្ហាញខ្លួន១០០ភាគនៅឆ្នាំក្រោយ នៅឡើយរង់ចាំតែសមាសភាពគូប្រកួតរបស់គេប៉ុណ្ណោះ។ 

CM Punk ធ្លាប់ឈ្នះខ្សែក្រវាត់ WWE ២ដង និង World Heavyweight ៣ដងមុននឹងចាកចេញពី  ស្ថាប័នកីឡាកាសដ៏ជាងគេលើលោកមួយនេះកាលពីដើមឆ្នាំ២០១៤ ក្រោយការវិលត្រឡប់របស់ Dave Batista៕

ប្រែសម្រួល ៖ សែន សំរេច
ប្រភព និង រូបភាព ៖ Dailymail

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖