+855 16 757 168     samnob@keiladaily.com
KD Logo

ជើងខ្លាំងគុនខ្មែរ ប៉ះអ្នកប្រដាល់ឆ្នើមថៃ នាវគ្គផ្តាច់ព្រ័តនៅ PNNដណ្តើមទឹកប្រាក់១ម៉ឺនដុល្លារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 457
កីឡាករលេងគុនខ្មែរលំដាប់ជួរមុខកម្ពុជានិងជើងខ្លាំងប្រដាល់ថៃនឹងឡើងអង្រួនសង្វៀនកម្មវិធីប្រដាល់សមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ ដើម្បីក្លាយជា​    ម្ចា​ស់​​​​ទឹកប្រាក់១ម៉ឺនដុល្លារនៅស្ទូឌីយោទូរទស្សន៍PNN នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ចុងសប្តាហ៍នេះ។

ព្រឹត្តិការណ៍ប្រដាល់សេរីដ៏លេចធ្លោមិនធ្លាប់មាននៅកម្ពុជា ដើម្បីចម្រាញ់យកកីឡាករល្អផ្តាច់ ក្នុងប្រភេទទម្ងន់ ៥៤ ៥៧ និង៦៣.៥គ.ក្រនេះ នឹង​ផ្សាយ​ផ្ទាល់​លើ​​ក​ញ្ចក់ទូរទស្សន៍ PNN ចាប់ពីម៉ោង៤រសៀល ថ្ងៃសៅរ៍នេះ។

កូន​ខ្លាជើងរន្ទះកណ្ដាប់ដៃផ្ទេកបន្ទោរ អាំង សំអាត នឹងប្រកួតជាមួយអ្នកប្រយុទ្ធគុនខ្មែរនៃសមាគមប្រដាល់ក្រសួងការពារជាតិ សៀវ ង៉ុយ នាគូទី១ ដើម្បី​កាត់​​សេច​ក្តីថាតើនរណាជាអធិរាជលើសង្វៀននៅក្នុងប្រភេទទម្ងន់៥៤គ.ក្រ។ មុនឈានដល់វគ្គផ្តាច់ព្រ័តនេះ អាំង សំអាត បានយកឈ្នះគូបដិបក្ខទាំង៤រូប ខណៈ សៀវ​ ង៉ុយ ចាញ់១ ឈ្នះ៣ នៅក្នុងកម្មវិធីសមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ របស់ស្ថានីយទូរទស្សន៍PNN កន្លងមក។

                                             អាំង សំអាត (ខ្មែរ) vs សៀវ ង៉ុយ (ខ្មែរ) 54 Kg
រីឯគូទី២វិញ គឺជាវេនរបស់អ្នកប្រដាល់មុខតាន់ ជង្គង់ថ្ម ជា សំនៀង ដែលនឹងត្រូវចូលខ្លួនមកតតាំងជាមួយ នាគរាជកំពូលពិសរបស់ថៃ មង្គុនពេជ្រ (​M​o​n​g​k​o​r​n​p​e​tch Chorpradith) ក្នុងប្រភេទទម្ងន់៦៣.៥ គ.ក្រ។ អ្នកល្បីទាំងពីរមិនធ្លាប់ចាញ់សត្រូវលើសង្វៀនម្តងណាឡើយកន្លងទៅ នៅPNN ។


                                             ជា សំនៀង (ខ្មែរ) vs មង្គុនពេជ្រ (ថៃ) 63.5 Kg
គូទី៣នៅក្នុងប្រភេទទម្ងន់៥៧ គ.ក្រ អ្នកស្នេហាវិស័យប្រដាល់ក្បាច់បូរាណខ្មែរ នឹងបានទស្សនាម្ចាស់មេដាយមាសវ៉ូវីណាមពិភពលោកឆ្នាំ២០១៥ សែន រ៉ាឌី ធ្វើព្យុះ​ធ្វើភ្លៀងជាមួយកីឡាករថៃ អ្នកលេងជង្គង់គ្មានប្រណី កងភុនលិក (Kongpornlek Kiatkorngpon)។ សម្រាប់គូនេះ កីឡាករម្ទេសខ្មាំង សែន រ៉ាឌី បានផ្តួល​គូ​ប្រកួ​​តឱ្យសន្លប់ទាំងអស់ នៅលើសង្វៀន PNN ចំណែក កងភុនលិក ធ្លាប់ឈ្នះដោយសន្លប់១ និងឈ្នះដោយពិន្ទុ៣ដង។

                                               សែន រ៉ាឌី (ខ្មែរ) vs កងភុនលិក (ថៃ) 57 Kg
ជ័យលាភីម្នាក់ៗ តាមប្រភេទទម្ងន់របស់ខ្លួន នឹងទទួលបានពានរង្វាន់មួយ ខ្សែក្រវ៉ាត់មួយគ្រឿងពីស្រាបៀរលីអូ ព្រម​ទាំង​អម​ដោយ​ទឹក​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅក្នុងប្រវត្តិសាស្ត្រប្រដាល់ខ្មែរ ១ម៉ឺនដុល្លារផងដែរ។ 

លោក សំណព្វ ប្រធានផ្នែកកីឡារបស់ទូរទស្សន៍ PNN ថ្លែងថា៖ “ព្រឹត្តិការណ៍ប្រកួតដណ្តើមជើងឯក ដែលមានទឹកប្រាក់ដ៏មហិមានេះ នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​​ទស្ស​និកជន មិនថានៅស្ឌូឌីយូផ្ទាល់ ឬនៅឯគេហដ្ឋាន  ដោយសារតែកីឡាករទាំង៦ដួងនេះ សុទ្ធ​សឹង​តែ​ធ្លាប់​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​លើ​សង្វៀ​ន​​ស​មរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ អស់រយៈពេល៣ខែមកហើយ។ ហើយជំនួបលើកនេះ នឹង​រឹត​តែ​រំភើប​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាង​ពេល​ណាៗ​ទាំង​អស់​”។

មុនពេលឈានមកដល់វគ្គផ្តាច់ព្រាត់នេះ អាំង សំអាត ធ្លាប់ឈ្នះការប្រកួតចំនួន២៥ដង ចាញ់១៩ដង ស្មើ៥ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣ដង រីឯ កីឡាករ សៀ​វ ង៉ុយ ឈ្នះ៦៣ដង ចាញ់២១ដង និង ផ្តួលដៃគូឲ្យសន្លប់ចំនួន២១ដង។

បើនិយាយអំពីប្រវត្តិនៃការប្រកួតប្រភេទទម្ងន់ ៦៣.៥ គ.ក្រ វិញ កីឡាករ ជា សំនៀង ធ្លាប់ប្រកួតឈ្នះ៨២ដង ចាញ់៨ដង ស្មើ១ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួ​ន​១៧​ដង រីឯកីឡាករ មង្គុនពេជ្រ ឈ្នះ ៦៨ដង ចាញ់២៨ដង ស្មើ២ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣៣ដង។

កីឡាករ សែន រ៉ាឌី ហៅម្ទេសខ្មាំងមានទម្ងន់ ៥៧ គ.ក្រ ធ្លាប់ឈ្នះការប្រកួតចំនួន៤៥ដង ចាញ់១១ដង និងផ្តួលដៃគូឲ្យសន្លប់ចំនួន៣២ដង។ កីឡាក​រ​ដែល​មាន​​ដើ​មកំណើតមកពីខេត្តកោះកុងរូបនេះ នឹងជួបជាមួយកីឡាករមកពីប្រទេសថៃ កងភុនលិក ដែលធ្លាប់មានប្រវត្តិប្រកួតឈ្នះ៥២ដង ចាញ់២៥ដង ស្មើ២ដង និង​ផ្តួលដៃគូឲ្យសន្លប់ចំនួន១៩ដង៕

អត្ថបទ ៖ Keila Daily
រូបភាព ៖ ទូរទស្សន៍ PNN
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖