+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធប្រដាល់កម្ពុជាចងសម្ព័ន្ធភាពជាមួយក្លឹបប្រដាល់មួយនៅសឹង្ហបូរី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 593
វាមិនមែនជារឿងចៃដន្យទេដែលសហព័ន្ធកីឡាប្រដាល់កម្ពុជា​ បានចងសម្ព័ន្ធភាព ជាមួយក្លឹបប្រដាល់សាកលមួយរបស់សឹង្ហបូរី។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់ម្ពុជា មកកាន់វិបសាយកីឡាឌែលី keiladaily.com ។ ឯកឧត្តមប្រធានចាត់ទុកថា៖ «នេះ​គឺ​ជា​សម្ព័ន្ធភាពដែលមានតម្លៃ ព្រោះកម្ពុជាត្រូវការប្រកួតសាកល្បងសមត្ថភាពច្រើនជាមួយអ្នកប្រដាល់បរទេសល្អៗ។ វាប្រសើរជាងប្រកួតដដែលៗ ជាមួយ​អ្នក​ប្រដាល់​រួមជាតិ។»។

ជាមួយនឹង​ប្រតិបត្តិការ​នេះ​ ក្លឹបប្រដាល់សឹង្ហបូរីបានបញ្ជូនគ្រូមួយរូបនិងអ្នកប្រដាល់៣រូបមកហាត់ជាមួយកីឡាករជម្រើសជាតិកម្ពុជា​ តាំង​ពី​ថ្ងៃ​ទី​២០​​ខែ​តុលា​​​មកម្ល៉េះ​ ហើយការហ្វឹកហាត់នេះនឹងបញ្ចប់នៅថ្ងៃទី២៥តុលា ។ បន្ទាប់ពីនោះកម្ពុជានឹងបញ្ចូនគ្រូបង្វឹក និង​អ្នក​ប្រដាល់​ទៅ​ហ្វឹក​ហាត់​រួម​គ្នា​នៅ​សឹង្ហបូរីវិញ។

ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា​ បានចាត់ទុកថានេះជាឱកាសមាសមួយរបស់កម្ពុជាក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ២០២៣។ ខណៈ​ ដែលកម្ពុជាមានកីឡាករបរទេសដែលមានសមត្ថភាពដើម្បីប្រកួតស្ទង់សមត្ថភាពជាមួយគ្នា ។
   
លោក Rolando Castellano Rodriquez គ្រូបង្វឹកជម្រើសជាតិកម្ពុជា ជនជាតិគុយបានោះ បានចាត់ទុកថានេះជាការបើកបេះដូងទទួលយកបន្ថែមនូវបទ
ពិសោធថ្មីៗនៃបណ្ដាប្រទេសក្នុងតំបន់ ។ លោកអះអាងថា ការ​ហ្វឹក​ហាត់​រួម​គ្នា​គឺ​ជា​ការ​ប្រឡង​ប្រជែង​មួយ​ដែល​នេះ​ជា​ឱកាស​ដេល​ធ្វើ​ឲ្យ​សមត្ថភាព​របស់​កីឡា​ករ​មានការរីកចម្រើនឡើង ។
   
លោក SRI Khand គ្រូបង្វឹកក្លឹបប្រដាល់របស់សឹង្ហបូរី បាននិយាយថាទោះបីលោកមិនមែនជាគ្រូប្រដាល់ជម្រើសជាតិក៏ពិតមែន តែ​លោក​ជា​គ្រូ​របស់​ក្លឹប​ប្រដាល់​មួយដែលមានស្នាដៃក្នុងការបណ្ដុះបណ្ដាលអ្នកប្រដាល់ជម្រើសជាតិ បានមិនតិចទេ ។កិច្ចសហប្រតិបត្តិការដ៏មានតម្លៃមួយដែលទាំងសងខាងមាន
ឱកាស​កសាងសមត្ថភាពកីឡាប្រដាល់ជាមួយគ្នា។

អត្ថបទ និងរូបថត៖ keiladaily.com

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖