+855 16 757 168     samnob@keiladaily.com
KD Logo

ជា សំនៀងត្រៀមផ្តួលមគុណពេជ្រ គ្រងជើងឯកនៅPNN

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 422
សិស្សគុនប្រដាល់ក្លឹបឆត្រយោង៩១១ ជា សំនៀង កំពុងសម្ងំហ្វឹកហាត់យ៉ាងខ្លាំងក្លាត្រៀមផ្ដួលអ្នកប្រដាល់ថៃ មគុណពេជ្រ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​គ្រង​ជើង​ឯក​សម​រភូមិ​អ្នកប្រយុទ្ធស្រាបៀរលីអូ ទម្ងន់៦៣គីឡូក្រាមកន្លះ។​ ការប៉ះគ្នារវាងជា​ សំនៀង និងមគុនពេជ្រ នៅវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនារសៀលថ្ងៃសៅរ៍ទី ២៤ តុលា នេះ នៅសង្វៀន PNN។

អ្នកប្រដាល់ក្លឹបឆត្រយោង៩១១ ជា សំនៀង ព្រលយថាកំពុងបង្កើនការរត់ និង  វ៉ៃសមបាវសាក់ ដើម្បីបន្ថែមស៊ុហ្វត្រៀមផ្តួលអ្នកប្រដាល់ថៃ មគុណពេជ្រ ក្នុង​ដំណើរឆ្ពោះទៅគ្រងជើងឯកលើកដំបូងក្នុងជីវិតរបស់ខ្លួននៃប្រភេទទម្ងន់ ៦៣គីឡូក្រាមកន្លះ នាសង្វៀនសមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូ រសៀល​ថ្ងៃ​សោរ៏ ទី២៤  តុលា នេះ។ 

អំឡុងពេលហ្វឹកហាត់នៅក្លឹបឆត្រយោង៩១១ ខេត្តកំពង់ស្ពឺ កូនសិស្សលោកហង់ សឿន      បញ្ជាក់ថាមគុណពេជ្រ ពិតជាល្អគ្រប់សព្វ តែ​មាន​ចន្លោះ​ខ្លះ​ត្រង់​​​ជង្គង់។ «ការហាត់ខ្ញុំរត់ឆ្ងាយជាងមុន ហើយវ៉ៃសាក់ក៏ច្រើនជាងមុន ដើម្បីយកស្ទុសវ៉ៃថៃ តាំងពីដៃតាំងពីជើងគាត់ល្អទាំងអស់ ។ ចំណុច​ខ្សោយ​របស់​គាត់​គឺ​ជង្គង់ ដូច្នេះមានតែចូលវ៉ៃជង្គង់ បើវ៉ៃប្រយោលវ៉ៃមិនឈ្នះគាត់ទេ»៖ នេះបើតាមការឱ្យដឹងរបស់ ជា សំនៀង ។​ យ៉ាង​នេះ​ក្តី​ អ្នក​ប្រដាល់​ចាស់​វស្សា​ខាងលើ ក៏​​បារម្ភ​​ពី​សន្ទុះ​ដៃ​របស់​កីឡាករ​ថៃ​ដែរ​ ព្រោះ​រហ័ស​​និង​​​ពិបាក​គេច​។ ដ្បិត​កន្លង​មក​គេ​តែង​ផ្តួល​អ្នក​ប្រដាល់​កម្ពុជា​ឱ្យ​សន្លប់​ជា​ច្រើន​លើក​មកហើយ​ដោយ​តិច​និក​បន្លំទាត់ជើង ហើយបើប្រហែសគឺក្បាច់ម៉ាត់ដៃនេះឯង។ 

គួរបញ្ជាក់ថា មុនប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រនេះ ជា សំនៀង បានយកឈ្នះ មិត្តរួមជាតិ ឈិន ក្វាន់ង៉ុយ ឯ មគុណពេជ្រ ក៏ឈ្នះពិន្ទុអ្នកប្រដាល់ថៃដូចគ្នា សែង​អាទិត្យ កាលវគ្គខ្វែង៕

ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ង៉ែត វុទ្ធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖