+855 16 757 168     samnob@keiladaily.com
KD Logo

កែវ រំចង់ ហាត់កំដៅសាច់ដុំព្រឹកនេះនៅវៀតណាម​ យ៉ាងរីករាយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 283
ក្រោយទៅដល់ប្រទេសវៀតណាម កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ម្សិលមិញ ដើម្បីត្រៀមប៉ះជាមួយជើងខ្លាំងថៃ Iquezang នាល្ងាច​ថ្ងៃ​សៅរ៍​ ស្អែក​នៅ​ក្នុងកម្មវិធី Thai Fight មក។ កីឡាករប្រដាល់ក្បាច់បុរាណខ្មែរដ៏ឆ្នើម របស់កម្ពុជា​ បានធ្វើការហ្វឹកហាត់កំដៅសាច់ដុំនាព្រឹកនេះ នៅឯប្រទេសវៀតណាម។


នៅក្នុងគនណីហ្វេសប៊ុករបស់ខ្លួន កែវ រំចង់​ បានបង្ហាញពីអារម្មណ៍ស្រស់ស្រាយកាលពីព្រឹកមិញនេះ ខណៈត្រូវរត់សមកំដៅសាច់ដុំ៖ «ខ្ញុំ​មក​ដល់​ប្រទេស​វៀត​ណាម​ពីយប់ម្សិលមិញ ឥឡូវ​នេះ​ខ្ញុំចេញទៅរត់បន្តិចសិនណា ប៉ុន្តែក៏​សប្បាយ
ចិត្ត​ណាស់ឃើញត្រីរាប់ពាន់ក្បាលនៅក្នុងបឹងប្រទេសវៀតណាមជួយ​​​គាំ​ទ្រ​កីឡា​ករខ្មែរផងណាបាទ»។

កូនបង្កើត និងជាសិស្សលោក​ កែវ សំអាង​ ផងដែរនោះ អ្នកលេងគុនខ្មែរ កែវ រំចង់ នឹងត្រូវជម្រះបញ្ជីចាស់សងសឹកជូនមិត្តរួមជាតិ កីឡាករ វង្ស ណយ និង​ពេជ្រ សីហា ដែលធ្លាប់ចាញ់ក្រោមដៃ កីឡាករថៃដែលមានដើមកំណើតនៅខេត្តសុរិន្ទ Iquezang ម្នាក់នេះ។ កន្លងមក អ៊ុង វិរៈ សេន ប៊ុនថេន ពេជ្រ សីហា វង្ស​ណយ និងរូបគេ​ផ្ទាល់ សុទ្ធតែធ្លាប់ចាញ់កីឡាករថៃ នាសង្វៀន Thai Fight នេះ។ ចុះការប្រកួតនាល្ងាចថ្ងៃស្អែកវិញនឹងទៅជាយ៉ាង វិបសាយកីឡាឌែលី keiladaily.com នឹងលម្អិតជូននៅថ្ងៃស្អែក៕

អត្ថបទ៖ keiladaily
រូបភាព៖ ហ្វេសប៊ុក

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖