+855 16 757 168     samnob@keiladaily.com
KD Logo

ភរិយាជើងខ្លាំងប្រដាល់សៀវង៉ុយថានឹងយកប្រាក់រង្វាន់$10000ពីPNN ទៅទិញគោនិងដីសង់ផ្ទះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 353
អ្នកស្រី​ ណាតស៊ីណា ភរិយាម្ចាស់ជើងឯកសមរភូមិអ្នកប្រយុទ្ធស្រាបៀរលីអូទម្ងន់៥៤គីឡូក្រាម សៀវ​ ង៉ុយ ព្រលយថានឹងយកប្រាក់រង្វាន់ $10000 ពី PNN កាលពីរសៀលថ្ងៃទី២៤ តុលាកន្លងទៅ នឹងទៅទិញគោចិញ្ចឹមនិងទិញដីសង់ផ្ទះ។

   
ដៃបីកូននៅមុខស្ទូឌីយ៉ូប្រដាល់ ឈររង់ចាំប្តី ស្ត្រីវ័យ២០ឆ្នាំ បង្ហើបពីការលំបាកនិងបំណងរកស៊ីយ៉ាងដូចេ្នះ ៖ «ទម្រាំយើងបានវ៉ៃអញ្ចឹង យើង​ខ្ចី​លុយ​គេ​ឱ្យ​កូន​ចាយ​ផង យើងអត់មានផ្ទះនៅអញ្ចឹងយើងត្រូវជួលផ្ទះគេ ហើយកូនអីផងយើងយ៉ាប់ណាស់ ។ លុយហ្នឹងនិងយកទៅទិញគោចិញ្ចឹម និង​ទិញ​ដី​កន្លែង​ណា​តូចៗ​ធ្វើផ្ទះនៅ»។
 
ជាមួយគ្នានេះ ដោយក្តីអាណិតស្រលាញ់ អ្នកស្រី  ឈឹងផល្លី   ដែល​ជា​ញាតិ​ជិត​ខាង​រួម​ដំណើរ​មក​លើក​ទឹក​ចិត្ត​សៀវ​​ ង៉ុយ​ក៏​បង្ហើប​ពី​ស្ថាន​ភាព​គ្រួសារ​អ្នក​ប្រ​ដាល់​ខេត្តព្រៃវែងដែរថា៖ «ង៉ុយហ្នឹងគាត់អត់ខ្លាំង មកហាត់គាត់អត់អីជឹះទេ ជឹះម៉ូតូឌុប ពិបាកខ្លាំង ខ្ញុំឃើញអាណិតកាលប្តីខ្ញុំវ៉ៃបានលុយចែកគ្នាចាយទៅ »។

គួរបញ្ជាក់ថា សៀវ​ ង៉ុយ បាន​ក្លាយ​ជា​ជើង​ឯក​កម្មវិធី​សមរ​ភូមិ​អ្នក​ប្រយុទ្ធ​ស្រាបៀរ​លីអូ​ក្រោម​ក្រសែ​ភ្នែក​ទស្សនិក​ជន​រាប់​ពាន់​នាក់​នៅ​ស្ថានីយ​ទូរទស្សន៍​PNN​ព្រែក​ព្នៅ ដោយបានយកឈ្នះរៀមច្បង​ អាំង​ សំអាត ដោយពិន្ទុជាឯកច្ឆ័ន្ត។

ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបថត៖ ង៉ែត វុទ្ធី    

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖