+855 16 757 168     samnob@keiladaily.com
KD Logo

ម្ដាយកីឡាការិនី វី ស្រីខួច រំលឹកអំពីជីវភាពអត្តខាត់មុនពេលកូនចេះប្រដាល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 545
ក្រោយ​អ្នកប្រដាល់ស្រី​ វី​ ស្រី​ខួច​ មាន​ឈ្មោះ​បោះ​សំឡេង​ និង​ប្រកួត​ញឹក​ញាប់​ជីវភាព​គ្រួសារ​របស់នាង​ត្រូវ​បាន​សម្រាល​មួយ​កម្រិត​។ ប៉ុន្តែ​ អ្នកស្រី​ ហ៊ិន​ ម៉ៅ​ ម្ដាយ​បង្កើត​កីឡាការិនីជម្រើសជាតិរូប​នេះ​ ប្រលយ​ថាមុនកូន​ចាប់​អាជីព​ប្រដាល់​អ្នក​ស្រី​ធ្លាប់​ដើរ​បោក​ខោ​អា​វដូរ​អង្ករ​ច្រក​ឆ្នាំង​ជាង​១០ឆ្នាំ​។


អ្នកស្រី ហ៊ិន ម៉ៅ​ រលឹក​ថា​មុនពេលកួនស្រីខ្លួន វី ស្រីខួច ចាប់​ផ្ដើម​ប្រឡូក​អាជីព​ប្រដាល់​គ្រួសារ​អ្នក​ស្រី​ទី​ទាល់​ក្រ​ស្ទើរ​គ្មាន​បាយ​ហូប​ ប៉ុន្តែ​ស្ថាន​ភាព​បាន​ ស្រាក​ស្រាន្ត​មួយ​កម្រិត​តូច​ ក្រោយ​ វី​ ស្រីខូច​ មាន​មុខ​មាន​មាត់​និងបាន​ប្រកួត​ញឹក​ញាប់​។ អ្នក​ស្រី​ ធ្លាប់​ដើរ​បេះ​ស្លឹក​បាស​លក់​ បោក​ខោ​អាវ​ឲ្យ​គេ​ដើម្បី​ចិញ្ចឹម​ឆ្នាំង​។ អ្នកស្រី ហ៊ិន ម៉ៅ ថ្លែងបែបនេះ៖ «ពីមុនខ្ញុំដើរស៊ីឈ្នួលបោកខោអាវឲ្យគេ។ កាលកូននៅតូចៗ ខ្ញុំលក់ស្លឹកបាស ខ្ញុំលក់ដើមចេក ដល់កូនវាបានវ៉ៃចឹង វាឲ្យឈប់ វាថាម៉ែឯងឡើងដើមឈើអីទៀត វាខ្លាចធ្លាក់»។

ស្ត្រី​វ័យ​៤៨​ឆ្នាំបន្ថែម​ថា​​ធ្លាប់​តស៊ូរ​ក​ប្រាក់​ដោយ​វិធី​នេះ​ជាង​១០​ឆ្នាំ​ ដោយ​មួយ​ថ្ងៃ​រក​ប្រាក់​បាន​មិន​ដល់១ម៉ឺន​រៀល​ផង​ ដើម្បី​ចិញ្ចឹម​កូន​៧​នាក់​ ខណៈ​ប្ដី​អ្នក​ស្រី​ជា​កម្មករ​សំណង់​ចំណូល​តិច​ដែរ​។ ម្តាយស្រីខួចបន្ត៖ «និយាយរួមខ្ញុំដើរបោកខោអាវឲ្យគេដូរតែបាយហូប ក៏មានដែរ។ ម៉្ងៃបានម៉ា ប្រាំពីរប្រាំបីពាន់ចឹងទៅ គេឲ្យអង្ករបីបួនគីឡូអីចឹងហូវ»។  


វី ស្រីខួច​ សព្វ​ថ្ងៃ​នេះ​បាន​ដើរ​តួរ​នាទី​យ៉ាង​​សំខាន់​ក្នុង​ការ​ផ្គត់​ផ្គង់​ឪពុក​ម្ដាយ​ និង​ប្អូនៗ​ក្នុង​ផ្ទះ​ ហើយ​អតីត​កាល​ដ៏​ក្សត់​ជា​កម្លាំង​ចិត្ត​ ឲ្យ​នាង​ពុះ​ពារ​គ្រប់​ការ​លំបាក​ដោយ​រំពឹង​ថា​អាជីព​ប្រដាល់​នឹង​អាច​ស្រោច​ស្រង់​គ្រួសារ​ឲ្យ​ធូរ​ស្រាល​នៅ​ពេល​ណា​មួយ​។​ វី ស្រីខួច ពោលអំពីប្រវត្តិដូច្នេះ៖  «ពិបាក​ខ្លាំង​ និយាយ​រួម​ពេល​ខ្លះ​សឹង​ថា​អត់​សោះ​ហ្មង​។ បើ​ពី​មុន​ដល់​ថ្នាក់​អត់​អង្ករ​ដាំ​បាយ​ ជួន​កាល​មាន​តែ​កន្លះ​កំប៉ុង​ សុខ​ចិត្ត​បរបរ​ហូប​ ម៉ែ​ឪ​សុខ​ចិត្ត​អត់​ចឹង​ហូវ​ ឲ្យ​កូន​ហូប​»។​

ថ្វី​បើ​ស្ថាន​ភាព​រស់​នៅ​បាន​ប្រែ​ប្រួល​មួយ​កម្រិត​តួច​ ប៉ុន្តែ​គ្រួសារ​  ស្រីខូច​ នៅ​ដុន​ដាប​នៅ​ឡើយ​ បើ​ធៀប​នឹង​អ្នក​ភូមិ​។​ សូម្បី​ផ្ទះ​ខ្ទម​កំពុង​ស្នាក់​នៅ​នេះ​ ក៏​ជួល​គេ​មួយ​ឆ្នាំ​ជាង​១០០​ដុល្លារ​ដែរ​ ដ្បិត​​គ្រួសារ​នារី​អ្នក​ប្រដាល់​​ជម្រើស​ជាតិ​នេះ​ ពុំ​មាន​ផ្ទះ​សម្បែង​ ឬ​ដី​ធ្លី​ផ្ទាល់​ខ្លួន​ឡើយ​។​

គួ​បញ្ចាក់​ថា​ វី​ ស្រីខួច​ ជា​អតីត​កម្ម​ការិ​នី​រោង​ចក្រ​ មុន​ពេល​ប្ដូរ​មក​ហាត់​ប្រដាល់​កាល​ពី​ជាង​បួន​ប្រាំ​មុន​ និង​មាន​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​ប្រដាល់​ស្ត្រី​នា​ពេល​បច្ចុ​ប្បន្ន​។ នាង​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ មាន​បង​ប្អូន​ជា​អ្នក​ប្រដាល់​៣​ទៀត​ចំណោម​បង​ប្អូន​សរុប​៧​នាក់​ ពោល​បង​ប្រុស​ម្នាក់​ និង​ប្អូន​ស្រី​ពីរ​នាក់​ទៀត​របស់​ ស្រី​ខួច​ ក៏​ចាប់​អាជីព​នេះ​ដែរ​៕ 

ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបថត៖ ប៉ែន សុផាន់ណា



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖