+855 16 757 168     samnob@keiladaily.com
KD Logo

ការពារជាតិដណ្ដើមបានមេដាយច្រើនជាងគេពីការប្រកួតជើងឯកជាតិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 356
ការ​ប្រកួត​កីឡា​ប្រដាល់​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៥​បាន​បញ្ចប់​ហើយ​នៅ​ព្រលប់​ថ្ងៃ​ទី​២៨​តុលា​។ ការ​ប្រកួត​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ​នេះ​ ក្រសួង​ការពារជាតិ​រក​បាន​មេដាយ​ច្រើន​ជាង​គេ​ គឺ​មេដាយមាស​ចំនួន​៨គ្រឿង​ ប្រាក់៤​ និង​សំរិទ្ធ១៤។ តាមពីក្រោយដោយ​ក្រសួង​មហាផ្ទៃ​ដែលទទួលបានមេដាយមាស​៦​គ្រឿង​ ប្រាក់​២ និងសំរិទ្ធ៥។

ការ​ប្រកួត​កីឡា​ប្រដាល់​ជើង​ឯក​ជាតិ​ឆ្នាំ​២០១៥នេះ មានកីឡាករចូលរួមចំនួន៥៤៥នាក់ដែលត្រូវបែងចែកជា២ក្របខ័ណ្ឌ គឺក្របខ័ណ្ឌក-១ និងក-២​ លើក​លែង​​តែប្រដាល់សាកលនារីប៉ុណ្ណោះ។ សម្រាប់កីឡាការិនីនេះទៀតសោត​មាន​តែ​មួយ​ប្រភេទ​ទម្ងន់​នោះ​ទេ​គឺទម្ងន់៦០គីឡូក្រាម​ដែល​មេដាយមាស​បាន​ទៅ​កីឡាការិនី​ វី ស្រីខួច រាជធានីភ្នំពេញ។ មេដាយប្រាក់កីឡាការិនី អេ យ៉ានុត ក្រសួងការពារជាតិ និងមេដាយសំរិទ្ធស្ទួនបានទៅកីឡាការិនី វ៉ា សាវិត ក្រសួង​មហា​ផ្ទៃ និង វី ស្រី​ឆាយ ក្រសួងមហាផ្ទៃ ។

   
នៅ​ក្នុង​ការ​ប្រកួត​នេះ​ ក្លឹប​ជា​ច្រើន​ដែល​នៅ​ក្នុង​ស្ថាប័ន​ទាហាន​នោះ​ត្រូវដាក់ឲ្យ​ស្ថិត​នៅ​ក្រោម​​ក្រសួង​ការពារ​ជាតិ​​​ឲ្យ​ហើយ​ ក្លឹប​ជា​ច្រើន​ទៀត​ក៏​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោមក្រសួងមហាផ្ទៃ​ ក្រៅពីនោះឲ្យស្ថិតនៅក្រោមរាជធានីភ្នំពេញលើកលែងតែខេត្តប៉ុណ្ណោះដែលស្ថិតនៅក្រោមសាមីខេត្តរបស់ខ្លួន ។
   
ការប្រកួតឆ្នាំនេះមានសមាគម-ក្លឹបមកពីខេត្ត-ក្រុងនានាចូលរួមចំនួន១៨៕

អត្ថបទ និងរូបថត៖ keiladaily

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖