+855 16 757 168     samnob@keiladaily.com
KD Logo

វ៉ែន រដ្ឋា ថាផលសោភ័ណ្ឌជាគូប្រកួតប្រដាល់សកលដ៏ល្អបំផុតរបស់ខ្លួន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 363
អ្នកប្រដាល់សកលម្ចាស់មេដាយប្រាក់ស៊ីហ្គេម២០១៥ វ៉ែន រដ្ឋា បានប្រាប់ឲ្យដឹងថា ផល សោភ័ណ្ឌ ជាគូប្រកួតដ៏ល្អបំផុតរបស់ខ្លួននៅកម្ពុជា។ ការ​ប្រាប់​ឲ្យ​ដឹង​ភ្លាមៗនេះបន្ទាប់ពី កីឡាករប្រដាល់សកលជម្រើសជាតិរូបនេះបានយកឈ្នះ ផល សោភ័ណ្ឌ ទាំងលំបាក នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រថ្នាក់ជាតិនាថ្ងៃទី ២៨ តុលា ម្សិលមិញ។
អ្នកប្រដាល់ខ្មែរគុយបា វ៉ែន រដ្ឋា បង្ហើបថា ផល សោភ័ណ្ឌ ជាគូបដិបក្ខល្អបំផុតរបស់ខ្លួន តាំងពីចាប់អាជីពនេះមក។ ការលើកឡើងនេះបន្ទាប់ពីគេយកឈ្នះ ផល សោភ័ណ្ឌ ក្នុងវគ្គផ្តាច់ព្រ័ត្រប្រដាល់ថ្នាក់ជាតិឆ្នាំ២០១៥ ទាំងពិបាកកាលពីល្ងាចថ្ងៃទី២៨ តុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក។ភ្លាមៗ​ក្រោយ​បញ្ចប់​ការ​ប្រ​កួត កូនបង្កើតគ្រូប្រដាល់សកលជម្រើសជាតិសញ្ជាតិគុយបា បញ្ជាក់ថាកម្រិតថ្វីដៃសិស្សក្លឹបតាឡីដំរីមានឬទ្ធិល្អប្រហាក់ប្រហែលកីឡាករថៃ វុទ្ធីឆៃ ដែល​ខ្លួន​ចាញ់នៅ Sea Game 2015 ដែរ៖ « សោភ័ណ្ឌជាអ្នកប្រដាល់សកលដ៏ល្អ គាត់មានល្បឿនពិសេសកម្លាំងដៃធ្ងន់ ។ តែ​គាត់​ប្រហែស​បន្តិច​ធ្វើ​អោយ​ខ្ញុំ​វាយ​លុក​បានយ៉ាងស្រួល រហូតរាប់ដល់ទៅ២លើក ។ គេនិងថៃដែលខ្ញុំវ៉ៃនៅ SeaGame ក្បាច់ល្អប្រហែលគ្នា តែថៃនោះមានស៊ុសល្អជាង។»

លទ្ធ​ផលដ៏គាប់ប្រសើរនេះ ធ្វើអោយ វ៉ែន រដ្ឋា ទទួលបានមេដាយមាសដែលជាសទ្ធិផលប្រដាល់ដំបូងនៅកម្ពុជា ឯ អតីតអ្នកប្រដាល់ជម្រើសជាតិ ផល​ សោ​ភ័ណ្ឌ បានត្រឹមមេដាយប្រាក់ ក្នុងប្រភេទវិញ្ញាសាប្រដាល់សកលក្របខ័ណ្ឌក១ ទម្ងន់៦៤គីឡូក្រោម។

គួរបញ្ជាក់ថា វ៉ែន រដ្ឋា ជាកីឡាករសំណាងតែមួយគត់របស់កម្ពុជាដែលទទួលបានមេដាយប្រាក់លើប្រភេទវិញ្ញាសារប្រដាល់សកលកាលពីព្រិត្តិការណ៍ Sea Game លើកទី២៨ នៅប្រទេសសិង្ហបុរី៕

ផ្តល់សិទ្ធិ៖ keiladaily
អត្ថបទ រូបភាព ៖ ង៉ែត វុទ្ធី
 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖