+855 16 757 168     samnob@keiladaily.com
KD Logo

ឡុងសុភី នឹងចូលរោងការនៅដើមឆ្នាំក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2682
ម្ចាស់ខ្សែក្រវ៉ាត់៦ស្ថាប័ន ឡុង​ សុភី នឹងចូលរោងការជាមួយកញ្ញា ហន ស្រីនី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ខាងមុខ ។ ពិធីដ៏មង្គលនេះ  ត្រូវ​បាន​ម្ចាស់​ខ្លួន​បង្ហើប​ប្រាប់កីឡាឌែលីថានឹងធ្វើឡើងនៅឯស្រុកកំណើតខេត្តព្រៃវែង ដោយ​គ្រោង​អញ្ចើញ​ភ្ញៀវ​កិត្តិ​យស​ក្នុង​វិស័យ​កីឡា​ប្រដាល់​យ៉ាង​ច្រើន​ចូលរួមផងដែរ ។
   
អំឡុងពេលហ្វឹកហាត់នាក្លឹបឡុងសាលវ័ន្ត អ្នកប្រដាល់បានកម្ពស់បង្ហើបថាក្រោយមើលចិត្តគ្នាអស់ពេលជាច្រើនឆ្នាំ គេនិងអនាគតភរិយា បាន​សម្រេច​ចិត្ត​ថា​​នឹងដឹកដៃគ្នាចូលរោងការដោយខាងស្រីមិនប្រកាន់ពីអាជីពរបស់ខ្លួនជាអ្នកប្រដាល់ឡើយ។ជាមួយគ្នានេះ ប្អូនប្រុសលោកឡុងសាលវ័ន្តបន្ត​ថា​ប្រាក់​កាស​​ចំណាយលើការរៀបចំពិធីបានមកពីការសន្សំបញ្ចេញញើសឈាមក្នុងអាជីពប្រដាល់។
   
គួរដឹងដែរថា ឡុង សុភី បានឈានជើងចូលពិភពប្រដាល់ដំបូងនាឆ្នាំ២០០៤ ដោយបានសាងស្នាដៃច្រើនរាប់មិនអស់ ។ សព្វ​ថ្ងៃ​កំពុង​គ្រង​ខ្សែ​ក្រវ៉ាត់​ដល់​ទៅ​៦​ស្ថាប័ន ពិសេសដើមឆ្នាំ២០១៥នេះ ប្រជាប្រិយភាពគេកើនកាន់តែខ្លាំង​ តាមរយៈផ្តួល កែវរំចង់ ទឹកទី៤គ្រងខ្សែក្រវ៉ាត់ខារ៉ាបាវវគ្គ១ ជាមួយ​ទឹក​ប្រាក់​រង្វាន់​៥០០០​ដុល្លារ៕

អត្្ថបទ៖ keiladaily
រូបថត៖ ផ្តល់ឱ្យ


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖