+855 16 757 168     samnob@keiladaily.com
KD Logo

សូត្រ ប៊ុនធី និង ឡៅ ចន្ទ្រា ដឹកដៃគ្នាជួបថៃនៅ PNN ថ្ងៃសៅរ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 526
ជើងខ្លាំងវ័យក្មេងកម្ពុជា២រូប គឺ សូត្រ ប៊ុនធី និង ឡៅ ចន្ទ្រា នឹងជួបគ្នាជាមួយអ្នកប្រដាល់ឆ្លងដែនពីប្រទេសថៃលើសង្វៀនដ៏ទំនើបនៃស្ថានីយ៍ទូរទស្សន៍ PNN នាថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា នេះ។

កីឡាករបានកម្ពស់ និង កែង សូត្រ ប៊ុនធី ត្រូវស្វាគមន៍អ្នកប្រដាល់ថៃកំណើតឡាវ យ៉តណាក្រប សិតពូប៊ុនទើម។ អ្នកទាំង២សុទ្ធសឹងតែបានកម្ពស់ដូចគ្នា ដូច្នេះប្រាកដជាល្អមើលមិនខាន។ ប៊ុនធីធ្លាប់បង្ហាញខ្លួននៅ PNN ម្ដងដែរកាលពីថ្ងៃទី៣១ ខែតុលា ដោយយកឈ្នះកីឡាករថៃ រ៉ាក់ទុកកន ក្នុងទឹកទី២។ 

ដោយឡែកជំនួបជាមួយនឹងយ៉តណាក្របនាពេលនេះប្រហែលជាមិនងាយហូបផុយៗទេសម្រាប់ប៊ុនធី ដោយសារតែកម្ពស់ និង បទពិសោធន៍លើសង្វៀន។ ជាក់ស្ដែង កូនសិស្សក្លឹបបក្សីស្លាបដែករបស់កម្ពុជា ធ្លាប់ប្រកួតបាន៦១ដង ឈ្នះ៤២ដង ចាញ់២៧ដង ស្មើ០៣ដង និង ផ្ដួលគូប្រកួតសន្លប់១៣ដង។ ចំណែក យ៉តណាក្របវិញ ឡើងសង្វៀនបាន៧៥ដង ឈ្នះ៦១ ចាញ់១៤ និង ផ្ដួលគូប្រកួតសន្លប់១៨ដង។

សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិមួយគូទៀត ឡៅ ចន្ទ្រា ដែលភាគច្រើនផ្ដួលថៃត្រឹមទឹកទី៣នោះ អាចនឹងជួបការលំបាកដោយត្រូវប៉ះម៉ាសឹក សររុងអារុណ។ កីឡាករថៃម្នាក់នេះមិនធ្លាប់ចាញ់ទេក្នុងប្រវត្តិប្រកួតទាំង៤លើកនៅកម្ពុជា។ លើកទី១ គេបានយកឈ្នះ ឈាន ហុង ដោយពិន្ទុ តែបន្ទាប់ពីនោះគឺផ្ដួល ម៉ន សាម៉េត ពៅ ស៊ីយ៉េត និង អ៊ឹង បូរ៉ា មុនទឹក៥រហូត។ យើងចាំមើលថា តើចន្ទ្រាស្ដារកិត្តិយសបានដែរឬទេ ក្រោយចាញ់កីឡាករ ឈោគឆៃ កាលពី២សប្ដាហ៍មុន? 

អត្ថបទ៖ សែន សំរេច
រូបភាព ៖ PNN
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖