+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

យ៉តស្យាម​ ​ថា​ ​ព្រំ សំណាង​ ​សង​សឹក​ជួស​ឡៅ ស៊ីណាត​ ​បាន​សម្រេច​ ​ព្រោះ​គេ​ហាត់​អត់​ពេញ​

4 ឆ្នាំ មុន

​​​ក្រោយ​បណ្ដោយ​ឲ្យ​ព្រំ ​សំណាង​ ​​ឡើង​សង​សឹក​ជួស​សិស្ស​ច្បង​ឡៅ ស៊ីណាត ​បាន​សម្រេច​កាល​ថ្ងៃ​អាទិត្យ​ ​ទី​១៧ ​​ខែ​កក្ដដា​ ​នាស​ង្វៀន ​PNN ​ព្រែកព្នៅ​នៃ​​​កម្មវិ​​ធី​ស​មរភូមិអ្នកប្រយុទ្ធភេសជ្ជៈ​គោជល់​​ ​អ្នក​ប្រដាល់​ថៃ ​យ៉តស្យាម​ ​ស៊ីផាណាន់ឈើង​ ​ប្រាប់​ ​Keila Daily​ ​ពេលកំ​ពុង​ដេរ​ចិញ្ចើម​ថា ​បរាជ័យ​​ក្នុង​​ជំនួប​​មិត្ត​ភាព​​នេះ​​កើត​​​ឡើង​​ដោយ​សារ​ការ​ហ្វឹក​ហាត់​មិន​បាន​ដិត​ដល់​ ​ហើយ​ថា ​ប្រសិនបើ​មា​នឱ​កាស ​គេ​​ចង់​​ប៉ះ​​ជាមួយ​​ដៃ​​គូ​​កម្ពស់​​ខ្ពស់​របស់​​កម្ពុជា​​ម្នាក់​​នេះ​​សា​ជា​ថ្មី​។​

ពេ​ជ្រ សីហា ​រំពឹងជើ​ងឯក​កាន់​តែខ្លាំង ​ក្រោ​យផ្ដួ​លជើ​ង​ខ្លាំ​ងថៃ​ទឹក​ទី១ជំ​នួប​បើកឆាក ​

4 ឆ្នាំ មុន

អ្នកប្រដាល់ដណ្ដាប់ដៃធ្ងន់ ពេជ្រ សីហា បានអះអាងថា កាន់តែមានជំនឿចិត្តច្រើនបន្ថែមទៀតក្នុងការឆ្ពោះទៅគ្រងខ្សែក្រវាត់ សមរភូមិអ្នកប្រយុទ្ធភេ​ស​ជ្ជៈ​គោ​លជល់ ទម្ងន់៦៩គីឡូក្រាម របស់ PNN បន្ទាប់ពីប្រើពេលមួយទឹកប៉ុណ្ណោះដើម្បីម៉ាត់ផ្ដួល ជើងខ្លាំងថៃ អ៊ីនស៊ីដេង ក្នុងការបើកឆាកសន្សំ កាលថ្ងៃអាទិត្យ។ ពេ​​ជ្រ សីហា ដែលប្រលូកប្រដាល់១៣ឆ្នាំ មកហើយនោះ បន្ថែមថានឹងបន្តហ្វឹកហាត់ខ្លាំងក្លាបំផុត ដើម្បីប្រជែងក្នុងកម្មវិធីនេះ បន្ទាប់ពីទើបខកចិត្តវគ្គផ្ដា​ច់​ព្រ័​ត្រ​​ខ្សែក្រវាត់មួយខ្សែក្រោមទម្ងន់ជើង រឿង សោភ័ណ្ឌ កន្លងទៅថ្មីៗ។ 

ពេជ្រ ​សីហា​៖ ពី​មុនវ៉ៃ​សំខាន់លុ​យ តែ​ឥឡូវ​វ៉ៃខ្ញុំគិត​ដើម្បីឈ្នះ​ទោះ​ចាញ់ក៏​ល្អមើល ​

4 ឆ្នាំ មុន

កំពូ​លអ្ន​កប្រដាល់​លំដាប់​ជើង​ខ្លាំងក​ម្ពុជា ពេ​ជ្រ សីហា ថាប​ច្ចុប្បន្ននេះ ខ្លួនចាត់ទុក​កេរ្តិ៍ឈ្មោះ ជា​រឿងដ៏សំខា​ន់ ដែលមួ​យប្រកួតណា​ក៏ប្រឹងប្រែងវា​យអស់ស​ម​ត្ថ​ភា​​​ព​បំផុ​តរកជ័​យជម្នះ ដើម្បីខ្លួ​នឯង និង អ្នកគាំ​ទ្រ។ អ្នកប្រដាល់​ដែ​លបង្ហាញខ្លួនតែ​ក្នុងជំនួបអ​ន្ត​រជាតិជាច្រើ​ន​ឆ្នាំចុងក្រោយរូប​​នេះ ពន្យល់​​ថានៅ​ពេល​ដែ​ល​​​ប្រ​ជាប្រិ​យ​ភា​ពរបស់​ខ្លួនកា​ន់តែសម្បូ​រក្នុងស្រទាប់អ្នកនិ​យមគុនខ្មែរ ជ័យជម្នះ​លើរេញ​ក៏កាន់តែ​សំខាន់ទៅ​ៗសម្រាប់ខ្លួនដែរ។ 

ឡុង​ សុវណ្ណ​ឌឿ​ន ជម្នះ​ទាំង​បែក​ឆ្អឹងច្រ​មុះយកឈ្នះ​លើជើ​ងខ្លាំងថៃ​ ស៊ុម៉ាអ៊ី​

4 ឆ្នាំ មុន

ឡុង សុវណ្ណឌឿន ក្នុងការបើកឆាកកម្មវិធី ខ្សែក្រវាត់ សមរភូមិអ្នកប្រយុទ្ធភេសជ្ជៈគោជល់ របស់ PNN កាលថ្ងៃអាទិត្យ ថាខ្លួនតស៊ូ ដោយការចេញវាយមិនរអារ ត​ទល់ ជើងខ្លាំង ស៊ុម៉ាអ៊ី រហូតទទួលបានជ័យជម្នះដូចក្ដីស្រេកឃ្លាន សម្រាប់ការសន្សំពិន្ទុដណ្ដើមខ្សែក្រវាត់ដ៏រំជើពរំជួលនេះ ទាំងរងកែងបែកឆ្អឹងក្ដោងច្រមុះនៅ​ទឹកទី២។ ឡុង សុវណ្ណឌឿន ថាអ្នកឲ្យទឹកស្នើឲ្យខ្លួនបោះបង់ការប្រកួតនេះដោយសារការបែកឆ្អឹងច្រមុះ។ ប៉ុន្តែខ្លួនតាំងចិត្តអង់អាច ជម្នះក្ដីឈឺចាប់ស្រោច​ដោ​យ​ឈាមនេះ ដោយបានចេញវាយមិនរអារ ដើម្បីទប់ស្កាត់ការសម្រុករបស់ ស៊ុម៉ាអី ដែលមានប្រៀបកម្លាំងជាងខ្លួន និងវ័យឆ្លាត។ 

របួស​​បាក់​​ក្ដោង​​ច្រមុះ​​តម្រូ​​វ​​ឲ្យ​​ឡុង សុវណ្ណឌឿន​ ​​សម្រា​​ក​​៣​​សប្ដាហ៍​​ទើប​​វាយ​​វិញ​​បាន​​

4 ឆ្នាំ មុន

មួយកែងពីកីឡាករថៃ ស៊ុម៉ាអ៊ី សរវីរ៉ាវ៉ាន់ បានធ្វើឲ្យឡុង សុវណ្ណឌឿន បាក់ក្ដោងច្រមុះចេញឈាមឥតឈប់តាំងចុងទឹកទី២​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែ​ ក្រវាត់​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​ទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា។ ដោយឡែក បន្ទាប់ពីពេទ្យសហព័ន្ធប្រចាំការនៅស្ថានីយបានពិនិត្យថាក្ដោងច្រមុះបាក់ទៅហើយនោះ កូន​សិស្ស​លោក​ ឡុង សាលវ័ន្ដ​ខាង​លើ​ ក៏បន្តទៅព្យាបាលនៅមន្ទីរពេទ្យអង្គឌួង ជាលទ្ធផល វេជ្ជបណ្ឌិត​តម្រូវ​ឲ្យរូបគេ​សម្រាក​​​​៣​​សប្ដាហ៍​ ទើប​​អាច​​​បន្ត​​​​​​​​​​​​ឡើង​សង្វៀន​ទៀត​បាន​។