+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

Gerrard រកបានគ្រាប់ដំបូងនៅ MLS ស្របពេល LA Galaxy ឡើងកំពូលតារាង

4 ឆ្នាំ មុន

      ក្រុម LA Galaxy ហក់​ឡើង​ទៅ​កំពូល​តា​រាង Western Conference នៃ​ក្របខ័ណ្ឌ Major League Soccer របស់​អាមេរិក ក្រោយ​យក​ឈ្នះ Dallas ៣-២។ គ្រាប់​បាល់​ទាំង​៣​របស់ LA Galaxy រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Giovani Dos Santos ​ក្នុង​នាទី​ទី​១១ Robbie Keane នាទី​ទី​១៤ និង Steven Gerrard នាទី​ទី​៥៧ ខណៈ​​២​គ្រាប់​របស់ Dallas រក​បាន​ដោយ Michael Barrios និង Atiba Harris នៅ​ចុង​តង់​ទី​១​និង​ចុង​តង់​ទី​២។ នេះ​​គ្រាប់​ដំបូង​នៅ​អាមេរិក​របស់ Gerrard ក្រោយ​ចាក​ចេញ​ពី Liverpool ហើយ​ក៏​ជា​លើក​ដំបូង​ដែរ​សម្រាប់ LA Galaxy ដែល​​តារា​ផ្លាស់​មក​ពី​អឺរ៉ុប​ទាំង​អស់​ស៊ុត​ចូល​ព្រម​គ្នា​ក្នុង​ការ​ប្រកួត​តែ​មួយ។ LA Galaxy ពេល​នេះ​មាន​៥០​ពិន្ទុ​ក្រោយ​ប្រកួត​៣១​លើក ខណៈ​ក្រុម​លេខ​២​ក្នុង​តារាង Vancouver Whitecaps ប្រកួត​៣០​លើក​មាន​៤៨​ពិន្ទុ ឯ Dallas ឈរ​លេខ​៣​មាន​៤៧​ពិន្ទុ​តែ​ទើប​ប្រកួត​បាន​២៩​លើក​ប៉ុណ្ណោះ៕

កំពូលភ្នាក់ងារបាល់ទាត់ទាំង៧ដែលរកចំណូលបានច្រើនជាងគេពីការចរចាកុងត្រាកីឡាករ

4 ឆ្នាំ មុន

      កីឡាករ​ល្បី​ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ផ្លាស់​ប្ដូរ​ក្លិប​ក្នុង​តម្លៃ​យ៉ាង​ខ្ពស់ ​និង​ទទួល​បាន​​​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​យ៉ាង​ក្រាស់​ក្រែល។ នៅ​ពី​ក្រោយ​ដំណើរកា​រ​​ចរចា​ទាំង​នោះ មិន​មែន​កីឡាករ​ជា​អ្នក​ដើរ​តួ​ផ្ទាល់​ទេ តែ​ពួក​គេ​មាន​ភ្នាក់​ងារ​​(Agent)​រៀង​ៗ​​ខ្លួន​សម្រាប់​ធ្វើ​ការងារ​នេះ ហើយ​​ភ្នាក់ងារ​ទាំង​នោះ​រក​ចំ​ណូ​ល​​បាន​មិន​តិច​ទេ​ពី​ការ​​ដើរ​តួ​ជា​ឈ្មួញ​កណ្ដាល​បែប​នេះ។ ខាង​ក្រោម​នេះ​ជា​​​កំពូល​ភ្នាក់ងារ​​​៧​រូប​ដែល​រក​ចំណូល​បា​ន​ច្រើន​ជាង​គេ​បង្អស់។ ១​-​ Jorge Mendes ជនជាតិ​ព័រទុយហ្គាល់