+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

ការសិក្សាមួយបង្ហាញថា Anthony Martial មានតម្លៃខ្លួនថ្លៃហួសមាឌដល់ទៅ២០លានផោន

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធថ្មីរបស់ក្លិប Manchester United, Anthony Martial គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃហួសពីសមត្ថភាពជាងគេបំផុតក្នុងលីកកំពូលទាំង៥នៅអឺរ៉ុប ពោលគឺមានតម្លៃលើសពីភាពជាក់ស្ដែងដល់ទៅ២០លានផោនឯណោះ។ ស្ថាប័នអង្កេតការណ៍បាល់ទាត់ CIES ចេញរបាយការណ៍ដូច្នេះ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ១៩ឆ្នាំដែលទើបជាប់ជម្រើសជាតិឈុតធំបារាំងរូបនេះ ត្រូវ Man Utd ទិញពី AS Monaco ក្នុងតម្លៃបឋម៣៦លានផោន ខណៈតម្លៃខ្លួនរបស់កីឡាករក្មេងខ្ចីម្នាក់នេះ នឹងកើនដល់៥៨លានផោនឯណោះនាពេលខាងមុខ ប្រសិនគេមានទម្រង់លេងល្អទៅៗ។អ្នករិះគន់មួយចំនួនបានចោទជាចំណួរទៅកាន់លោក Louis van Gaal អ្នកចាត់ការក្លិបជើងឯកលីកកំពូលអង់គ្លេស២០សម័យ ជុំវិញការសម្រេចចិត្តចាយលុយយ៉ាងសន្ធឹកដើម្បីនាំយកកីឡាករដែលមិនសូវមានគេស្គាល់ខាងលើមករួមក្រុម។ អតីតវីរបុរសរបស់ Arsenal និងជម្រើសជាតិបារាំង Thierry Henry បញ្ចេញយោបល់ថា Man Utd បានធ្វើរឿងប្រថុយប្រថានចំពោះអតីតយុវជនក្លិប Lyon ម្នាក់នេះ។ Henry បញ្ជាក់ថា៖ “គេមានល្បឿនលឿន តែតើគេអាចរកគ្រាប់បាល់បានច្រើនដែរឬទេ? ខ្ញុំមិនប្រាកដទេ ពីព្រោះគេទើបតែលេងបាន៥២លើកប៉ុណ្ណោះ(ក្នុងលីកបារាំង)។ វាជាការប្រថុយប្រថានដ៏ខ្ពស់ដែល Man Utd ត្រូវធ្វើ ដោយសារតែស្ថានភាពរបស់ពួកគេបច្ចុប្បន្ន”។ រីឯអ្នកចាត់ការជនជាតិបារាំងរបស់ Arsenal លោក Arsene Wenger ធ្លាប់លើកឡើងថាកីឡាករដែល Monaco ទិញពី Lyon ក្នុងតម្លៃតែ៣,៥លានផោនកាលឆ្នាំ២០១៣ មានសក្ដានុពលខ្ពស់ ប៉ុន្តែការវិនិយោគរបស់ Man Utd លើយុវជនរូបនេះក៏ធំធេងណាស់ដែរ។របាយការណ៍ខាងលើ បន្ថែមថាកីឡាករផ្សេងទៀតដែលមានតម្លៃផ្ទេរខ្ពស់ហួសសមត្ថភាពដែរបន្ទាប់ពី Martial គឺខ្សែបម្រើ Kevin de Bruyne ដែល Manchester City ទិញពី Wolfsburg តម្លៃ៥៤លានផោន និងខ្សែប្រយុទ្ធ Christian Benteke ដែល Liverpool ទិញពី Aston Villa តម្លៃ៣៤លានផោន៕

ជំនួបជម្រុះ Euro រវាង បេឡារូស និង លុចហ្សំបួរ យប់នេះអាចនឹងត្រូវផ្អាកដោយសារកីឡាករ១៦នាក់ពុលអាហារ

4 ឆ្នាំ មុន

ការប្រកួតវគ្គជម្រុះពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 ពូល C រវាង ម្ចាស់ផ្ទះ បេឡារូស និង លុចហ្សំបួរ ម៉ោង១:៤៥រំលងអាធ្រាត្រថ្ងៃអង្គារនេះ អាចនឹងត្រូវផ្អាក បន្ទាប់ពីកីឡាកររបស់លុចហ្សំបួរ១៦នាក់មានបញ្ហាសុខភាពដោយពុលអាហារ។អ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិលុចហ្សំបួរ ប្រាប់ឱ្យដឹងនៅទីក្រុង Minsk ថា កីឡាកររបស់លោកសឹងគ្រប់គ្នាមានអាការៈចុកពោះយ៉ាងខ្លាំងក្រោយទទួលទានស្ប៉ាហ្គែតទីកាលថ្ងៃអាទិត្យទី៦កញ្ញា នៅសណ្ឋាគារដែលក្រុមស្នាក់នៅ ហើយត្រូវចូលបង្គន់ស្ទើរមិនលស់ពេល។

៤ សំណួររបស់ប្រធានសហព័ន្ធប្រដាល់

4 ឆ្នាំ មុន

លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាបានដាក់សំនួរចំនួន ៤ ទៅស្ថាននីយ៍ទូរទស្សន៍នានាដែលមានកម្មវិធីប្រដាល់ប្រចាំសប្ដាហ៍ ។

សំណួរទាំង ៤នោះគឺពាក់ព័ន្ធការផ្គូរផ្គងប្រកួតប្រដាល់លក្ខណៈជាតិប្រចាំសប្ដាហ៍-ទាក់ទងជាមួយការប្រកួត ជាលក្ខណៈអន្តរជាតិទាំងទ្រង់ទ្រាយតូច ទាំង ទ្រង់ទ្រាយធំ និង បញ្ហាអាជ្ញាកណ្ដាល ចៅក្រមដែលសង្កត់ធ្ងន់ទៅលើសមត្ថភាព និង សីលធម៌ ។

គេមិនដឹងថាសំណួរទាំង ៤ នេះមានចម្លើយឬក៏អត់នោះទេតែកន្លងមកមានស្ថាននីយ៍ទូរទស្សន៍មួយចំនួនត្អូញត្អែរពីករណីអ្នកផ្គូរផ្គងខ្លះមិនសូវស្គាល់អ្នកប្រដាល់ ហើយក៏មានករណីអ្នកប្រដាល់ខ្លះប្ដូរក្លឹបក៏ប្ដូរឈ្មោះដែរហើយក៏មានករណីផ្គូរផ្គងដោយមនោសញ្ចេតនា។ការផ្គូរផ្គងដោយមនោសញ្ចេតនានេះបានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធីរបស់ទូរ​ទ​ស្ស​ន៍​​​​​​​​ដូចជាចប់មុនម៉ោងកំណត់ជាញឹកញាប់ជាដើម ។

ករណីនេះបានធ្វើឲ្យមន្ត្រីផ្គូរផ្គងមួយចំនួនគម្រាមកំហែងអ្នកប្រដាល់រឿងមិនឲ្យលុយតម្លៃខ្លួន ឬ បណ្ដេញចុះមិនឲ្យលុយដោយចោទប្រកាន់ថាវ៉ៃមិនអស់ពីសមត្ថភាព ។ ករណីខ្លះទៀតអ្នកផ្គូរផ្គងប្រាប់ទៅអាជ្ញាកណ្ដាលឲ្យជួយយ៉ាងណាកុំឲ្យសន្លប់លឿនពេកខ្លាចសល់ម៉ោងផ្សាយរបស់ទូរទស្សន៍ ។

ករណីបញ្ជាឲ្យអាជ្ញាកណ្ដាលជួយ សូវ៉េនេះបានធ្វើឲ្យការប្រកួតខ្លះវាលែងទៅជាការប្រកួតតែម្ដងតែវាក្លាយទៅជាការសំដែងរបស់អាជ្ញាកណ្ដាលគឺគាត់ខំសំដែងការពារកុំឲ្យអ្នកប្រដាល់ដែលខ្សោយជាងនោះសន្លប់ ។ ឯ ការប្រកួតវាបានធ្លាក់ទៅក្នុងស្ថានភាពដូចក្មេងដេញវាយគ្នា ហើយរួមផ្សំជាមួយសកម្មភាពសំដែងរបស់អាជ្ញាកណ្ដាលទៀតនោះធ្វើឲ្យការប្រកួតនេះបាត់បង់ភាពជាកីឡាតែម្ដង ។

សព្វថ្ងៃនេះភាពមិនច្បាស់លាស់ក្នុងការផ្គូរផ្គងបានធ្វើឲ្យអ្នកឲ្យទឹករបស់អ្នកប្រដាល់ទាំងអស់លែងហ៊ានបោះកន្សែងចុះចាញ់ទៅទៀតព្រោះខ្លាចគេមិនឲ្យលុយតម្លៃខ្លួនដល់កីឡាកររបស់ខ្លួន ។ សង្ឃឹមថារឿងរ៉ាវទាំងអស់នេះនឹងត្រូវបានកែលំអពីលោកប្រធានសហព័ន្ធ ៕

គ្រូអង់គ្លេសបារម្ភខ្លាចបាត់បង់ Welbeck និង Sturridge នៅ Euro 2016

4 ឆ្នាំ មុន

គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេស Roy Hodgson កំពុងបារម្ភអំពីខ្សែប្រយុទ្ធសំខាន់ពីររូបគឺ Danny Welbeck និង Daniel Sturridge អាចនឹងអវត្តមានពីព្រឹត្តិការណ៍ Euro 2016 ដោយសារបញ្ហារបួស។ចំណោមក្រុមលេងវគ្គជម្រុះ អង់គ្លេសកក់កៅអីពានរង្វាន់ទ្វីបអឺរ៉ុបលើកទី១៥នៅបារាំងមុនគេ កាលពីថ្ងៃសៅរ៍ ក្រោយលត់ម្ចាស់ផ្ទះសាន់ម៉ារីណូ៦-០។ តែបញ្ហារបួសកីឡាករសំខាន់ៗមួយចំនួនកំពុងធ្វើឱ្យលោក Hodgson ឈឺក្បាល ស្របពេល Euro 2016 នឹងចាប់ផ្ដើមនៅខែមិថុនាឆ្នាំក្រោយ។ ខ្សែប្រយុទ្ធ Welbeck របស់ Arsenal ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យអង់គ្លេសក្នុងវគ្គជម្រុះស្មើនឹងប្រធានក្រុម Wayne Rooney ត្រូវសម្រាកកន្លះឆ្នាំក្រោយវះកាត់ព្យាបាលជង្គង់រួច។ គ្រូបង្វឹកជនជាតិអង់គ្លេសវ័យ៦៨ឆ្នាំខាងលើក៏បារម្ភពីខ្សែប្រយុទ្ធ Daniel Sturridge របស់ Liverpool ដែរ ទោះបីបច្ចុប្បន្នកីឡាករវ័យ២៦ឆ្នាំរូបនេះបានធូរស្បើយពីរបួសត្រគាក ហើយកៀកនឹងវិលមកកាន់ទីលានប្រកួតឆាប់ៗនេះវិញក្ដី ពីព្រោះតាមបទពិសោធន៍កន្លងមក Sturridge ឧស្សាហ៍របួសណាស់។លោក Hodgson បញ្ជាក់ថា៖ “Welbeck ពេលនេះកំពុងរំខានអារម្មណ៍ខ្ញុំ។ គេអវត្តមានពីជម្រើសជាតិតាំងពីខែមីនា និងអវត្តមានពី Arsenal តាំងពីខែមេសា ហើយឥឡូវខ្ញុំឮថាគេត្រូវសម្រាក៦ខែទៀត។ ដូច្នេះខ្ញុំអាចត្រឹមសង្ឃឹមថាគេជាសះស្បើយលឿនជាងពេលរំពឹងទុក ហើយបន្ទាប់មកមានទម្រង់លេងដូចដើមវិញ។ Sturridge ក៏ស្រដៀងគ្នាដែរ។ របួសរបស់គេរ៉ាំរ៉ៃមួយឆ្នាំហើយមកទល់ពេលនេះ។ ពួកគេទាំងពីរតែងតែស្ថិតក្នុងការគិតរបស់ខ្ញុំ ពីព្រោះខ្ញុំគិតថាពួកគេជាកីឡាករល្អ ហើយធ្វើបានល្អខ្លាំងណាស់ពេលពួកគេលេងម្ដងៗ”។

វិបត្តិខ្វះអ្នកប្រដាល់ និងគុណភាពកាន់តែខ្សោយ

4 ឆ្នាំ មុន

សព្វថ្ងៃនេះវិបត្តិកង្វះអ្នកប្រដាល់កមពុងតែកើតមានយ៉ាងខ្លាំងដោយសារតែសង្វៀនប្រកួតបើកកាន់តែច្រើន ហើយ​សង្វៀន​ទាំងនោះ​មិនត្រូវ​ការ​អ្នក​ប្រដាល់​ថ្មីដែលមិនមានបទពិសោធន៍ ឬអ្នកប្រដាល់ចាស់ដែលដែលមិនល្បីឈ្មោះនោះឡើយ។ សង្វៀនចំនួន ១៨មានរៀងរាល់សប្ដាហ៍ដោយគិតទាំង សង្វៀនTV3 ដែលទើបតែរស់ឡើងវិញផងនោះហើយ​​​​​នេះមិនទាន់គិតដល់សង្វៀនអប្សរាដែលមានមួយខែម្ដងនោះទេ ។ទូរទស្សន៍បាយ័នមាន ៥សង្វៀន ទូរទស្សន៍​អាស៊ី​អា​គ្នេយ៍មាន ៥ សង្វៀន ទូរទស្សន៍ CTN និង CNC មាន ៤ សង្វៀន TV5 មាន ២សង្វៀន TV3 មានមួយសង្វៀន PNN មានមួយសង្វៀននោះ។ នេះ​នៅ​មិន​ទាន់​គិតដល់ទូរទស្សន៍បាយ័នមានមួយសង្វៀនមួយខែម្ដងផង។