+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

កីឡាករបាល់ទាត់១០រូបដែលមានបៀវត្សរ៍ខ្ពស់ជាងគេបំផុតនៅលីកអាមេរិក

4 ឆ្នាំ មុន

 សហភាពកីឡាករប្រកបអាជីពនៅក្របខ័ណ្ឌ Major League Soccer សហរដ្ឋអាមេរិក បានបញ្ចេញរបាយការណ៍បៀវត្សរ៍របស់កីឡាករគ្រប់រូបដែលកំពុង​លេងនៅ​​ទី​​នោះ។​កី​ឡាករ​ល្បីៗ​នៅអឺរ៉ុ​បជា​ច្រើន​បាន​ផ្លាស់​ទៅប្រ​កបអា​ជីព​នៅ​លីកអា​មេរិក​ក្នុង​ឆ្នាំ​​២​០​១​​៥​​​​ ​​នេះ​​​រួម​​​ទាំ​ង​​ ​A​​​n​​​d​rea Pirl​o ​​និង ​D​i​d​i​e​r​ ​D​r​o​g​b​a​ ​ផ​ង​ ប៉ុន្តែ​កី​ឡា​​​​ក​រទាំ​ង​ពីរ​មិនជា​ប់ក្នុងបញ្ជី​អ្នកមា​នប្រា​ក់ខែ​ខ្ពស់ជាង​គេបំ​ផុត​ទាំង១​០ឡើយ ​ពោលគឺ Pir​lo ទ​ទួលបាន​បៀវត្សរ៍២​លានដុល្លារ​ក្នុងមួយឆ្នាំពី New York City F​C​ ខណៈ ​Drog​ba ទទួលបា​ន១,៦លាន​ដុល្លារក្នុង​មួយឆ្នាំ​ពី Mon​treal​ Im​pac​t។ ទ​ន្ទឹម​នេះ មិ​ន​មែនរាល់កី​ឡាករអឺរ៉ុ​បសុ​ទ្ធតែបា​នបៀ​វត្សរ៍ច្រើន​នោះទេ ជា​ក់ស្ដែ​ងអ​តី​​ត​ស​មាជិក M​a​n​c​h​e​​s​ter​ ​C​i​t​y​ ​និ​ង​ ​C​h​e​l​s​e​a​ ​គឺ​ ​S​h​a​u​n​ ​W​r​i​g​h​t​ ​P​h​i​l​l​i​p​s​ ​ទទួល​បាន​តែ១១៦.​០​០០ដុល្លា​រប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំពី N​ew York R​ed Bull​s ស្រប​ពេល​ប្អូ​​នបង្កើ​តដែលលេ​ងនៅក្លិបជាមួ​យគ្នា Bradley​ Wright Phillips ​ទទួលបាន៦០០.​០០០ក្នុងមួយឆ្នាំ​។ខាងក្រោ​មនេះជាកីឡាករទាំង១០​រូបដែលមានបៀវត្សរ៍ខ្ព​ស់ជា​​ង​គេបង្អ​ស់​ក្នុ​ងលីកបា​ល់ទា​ត់របស់អាមេ​រិក។