+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

Luke Shaw រងរបួសបាក់ជើងស្ដាំ ស្របពេល Man Utd ចាញ់ PSV ២-១ (មានវីដេអូ)

4 ឆ្នាំ មុន

      ខ្សែការពារឆ្វេងកំពុងឡើងជើង Luke Shaw រងរបួសបាក់ជើងស្ដាំក្នុងការប្រកួត UEFA Champions League ពូល B នៅហុល្លង់យប់មិញដែល Manchester United ចាញ់ PSV ២-១។កី​ឡា​ករជម្រើសជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះរងរបួសនៅពេលព្យាយាមអូសបាល់ចូលទៅក្នុងប្រអប់របស់ PSV ហើយត្រូវខ្សែការពារជម្រើសជាតិម៉ិកស៊ីកូ Hector Moreno ផ្ដួលខ្លួ​ន​ឈូ​ស​ជើ​​ង បណ្ដាលឱ្យបាក់ឆ្អឹងជើងស្ដាំពីរកំណាត់ក្នុងនាទីទី១៥នៃការប្រកួតនៅកីឡដ្ឋាន Phillips Stadion។ ភ្លាមនោះក្រុមគ្រូពេទ្យ៩នាក់រត់ចូលទៅដាក់ខ្សល់អុកស៊ីហ្ស៊ែនដល់ Shaw និងពិ​និ​ត្យ​​ប្រមាណ៩នាទី មុនលើកដាក់លើប្រង់ការសែងចេញពីទីលាន រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ។ អតីតយុវជនរបស់ Southampton រូបនេះនឹងត្រលប់ទៅទីក្រុង Manchester ប្រ​ទេស​អង់គ្លេសវិញនៅថ្ងៃពុធទី១៦កញ្ញានេះឬថ្ងៃព្រហស្បតិ៍ស្អែកដើម្បីទទួលការវះកាត់។

Mayweather ផ្ដួល Berto តាមស្មើកំណត់ត្រាអតីតស្ដេចប្រដាល់អាមេរិក Rocky Marciano

4 ឆ្នាំ មុន

 កីឡាករ Floyd Mayweather តាមស្មើកំណត់ត្រារបស់អតីតស្ដេចប្រដាល់អាមេរិក Rocky Marciano គឺវាយ៤៩ដងឈ្នះទាំង៤៩ដង បន្ទាប់ពីផ្ដួលកីឡាករ Andre Berto ដោយពិន្ទុឯកច្ឆន្ទ ១១៧-១១១, ១១៨-១១០ និង ១២០-១០៨។ Berto ព្យាយាមបញ្ចេញអស់ពីសមត្ថភាព ប៉ុន្តែ Mayweather ដែលជាអ្នកការពារខ្សែក្រវាត់ WBC និង WBA welterweight មិនងាយឱ្យវាយត្រូវឡើយ។  កីឡាករវ័យ៣៨ឆ្នាំរបស់អាមេរិកធ្លាប់អះអាងក្ដែងៗថាការប្រកួតទល់នឹងកីឡាករអាមេរិកដូចគ្នាគឺ Berto នេះជាការឡើងសង្វៀនលើកចុងក្រោយក្នុងអាជីពរបស់ខ្លួន។ ប៉ុន្តែមានការព្យាករខ្លះថា Mayweather មិនទាន់បញ្ឈប់ត្រឹមនេះទេ ព្រោះគេទើបតែតាមស្មើកំណត់ត្រារបស់អតីតស្ដេចប្រដាល់ជំនាន់ទសវត្សរ៍ទី៤០និង៥០ Marciano ប៉ុណ្ណោះ។ មានន័យថា Mayweather ទំនងជាឡើងរេញ១ប្រកួតទៀតដើម្បីវ៉ាលើសកំណត់ត្រារបស់លោក Marciano តែម្ដង ស្របពេលថ្មីៗនេះ Manny Pacquiao ស្នើឱ្យមានការប្រកួតសងសឹក ក្រោយបែកធ្លាយអាថ៌កំបាំងថា Mayweatherបានចាក់ថ្នាំប៉ូវកម្លាំងខុសច្បាប់មុនឡើងរេញកាលពីដើមខែឧសភាឆ្នាំ២០១៥នេះដែលអ្នកប្រដាល់ចូលចិត្តសំញ៉ែងភាពហ៊ឺហារបស់អាមេរិកទទួលជ័យជម្នះយ៉ាងចម្រូងចម្រាស ៕