+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

Luke Shaw រងរបួសបាក់ជើងស្ដាំ ស្របពេល Man Utd ចាញ់ PSV ២-១ (មានវីដេអូ)

4 ឆ្នាំ មុន

      ខ្សែការពារឆ្វេងកំពុងឡើងជើង Luke Shaw រងរបួសបាក់ជើងស្ដាំក្នុងការប្រកួត UEFA Champions League ពូល B នៅហុល្លង់យប់មិញដែល Manchester United ចាញ់ PSV ២-១។កី​ឡា​ករជម្រើសជាតិអង់គ្លេសវ័យ២០ឆ្នាំរូបនេះរងរបួសនៅពេលព្យាយាមអូសបាល់ចូលទៅក្នុងប្រអប់របស់ PSV ហើយត្រូវខ្សែការពារជម្រើសជាតិម៉ិកស៊ីកូ Hector Moreno ផ្ដួលខ្លួ​ន​ឈូ​ស​ជើ​​ង បណ្ដាលឱ្យបាក់ឆ្អឹងជើងស្ដាំពីរកំណាត់ក្នុងនាទីទី១៥នៃការប្រកួតនៅកីឡដ្ឋាន Phillips Stadion។ ភ្លាមនោះក្រុមគ្រូពេទ្យ៩នាក់រត់ចូលទៅដាក់ខ្សល់អុកស៊ីហ្ស៊ែនដល់ Shaw និងពិ​និ​ត្យ​​ប្រមាណ៩នាទី មុនលើកដាក់លើប្រង់ការសែងចេញពីទីលាន រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ។ អតីតយុវជនរបស់ Southampton រូបនេះនឹងត្រលប់ទៅទីក្រុង Manchester ប្រ​ទេស​អង់គ្លេសវិញនៅថ្ងៃពុធទី១៦កញ្ញានេះឬថ្ងៃព្រហស្បតិ៍ស្អែកដើម្បីទទួលការវះកាត់។