+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

លោក ឆឹង យ៉ៅយ៉េន: ​សហព័ន្ធប្រដាល់​​​ជ្រោមជ្រែង​ច្រើន​ដល់​បណ្ដា​ក្លិបក្រោមឱវាទ

5 ឆ្នាំ មុន

        អនុប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា លោក ឆឹង យ៉ៅយ៉េន ពន្យល់​ថា​សហព័ន្ធ​​​​​ជួយ​ជ្រោមជ្រែង​ច្រើន​ដល់​បណ្ដា​​ក្លឹប​ប្រដាល់​នៅ​កម្ពុជា។ ​លោក​ថា​នេះ​ជា​ការ​អនុគ្រោះ​មួយ និង ជួយ​ពន្លឿន​វិស័យ​កីឡា​ប្រដាល់​ជា​ពិសេស​​បង្រៀន​សិស្ស​ឲ្យ​​បាន​កាន់​តែ​ច្រើន។ លោក ឆឹង យ៉ៅយ៉េន  «សព្វ​ថ្ងៃ​នេះ​ សហព័ន្ធ​បាន​អនុគ្រោះ​ ក្លិប ឬ​សមាគម​ណា់ស់។ តាម​ពិត​​លក្ខន្តិកៈសហព័ន្ធ​ក្លិប​ឬ សមាគមទាំង​អស់​ត្រូវ​បង់​វិភាគ​ទានប្រចាំ​ឆ្នាំ​សម្រាប់​សហព័ន្ធ​ដូច​ជា​ប្រាំ​ម៉ឺន។ ប៉ុន្តែ​យើង​អត​ដែល​ឲ្យបង់​ទេ ដោយ​ថា​យល់​ពី​ស្ថានភាព​ជា​ក់​ស្ដែង ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​គំនិត​បើក​បង្រៀន​សិស្សអនុប្រធាន​រូប​នេះ​បន្ត​ថា​ មិន​ត្រឹម​លើក​លែង​ការ​បង់​វិភាគ​ទាន​ប៉ុណ្ណោះ ​ជា​និច្ច​កាល​សហព័ន្ធ​ បាន​ជួយ​​សម្ភារៈ​ហ្វឹកហាត់ ទៅ​ដល់​ក្លិប​ដែល​ខ្វះ​ខាត​ផង​ដែរ។ លើស​ពី​នេះ​ទៀត ដើម្បី​ទ្រទ្រង់​ដំណើរ​អភិវឌ្ឍ​កីឡាករ​តាម​ក្លិប​នានា សហព័ន្ធ​ក៏​បាន​កំណត់​ឲ្យ​ ម្ចាស់​​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​តាម​ប៉ុស្តិ៍​ទូរសទ្សន៍ ផ្ដល់​ប្រាក់​ឧត្ថម្ភ​១៥​ដុល្លារ ទៅ​ក្លិប​នៅ​ពេល​ក្លិប​​មាន​កីឡាករ​ម្នាក់​ប្រកួត​គូ​ជាតិ និង​៣០​ដុល្លារ​សម្រាប់​គូ​អន្តរជាតិ។         ទន្ទឹម​នឹង​ការ​អនុគ្រោះ​របស់​សហព័ន្ធ​ដូច​រៀបរាប់​មក​នេះ លោក ឆឹង យ៉ៅយ៉េន អះអាង​ថា​​ចំនួន​ក្លិប ប្រដាល់​នៅ​​ទូទាំង​ប្រទេស​បច្ចុប្បន្ន​នេះ​​មាន​ប្រមាណ​១០០​ក្លិប។ កិឡាករ​សរុប​​មាន​ប្រមាណ​២០០០​នាក់ ខណៈ​បរិមាណ​នេះ​បាន​កើន​ឡើង​​យ៉ាង​ច្រើន​ក្នុង​អំឡុង​​ទសវត្ស​ចុង​ក្រោយ​នេះ៕ 

Odegaard ទម្លាយមូលហេតុបដិសេធ Man Utd និង Man City ជ្រើស Real Madrid

5 ឆ្នាំ មុន

       ខ្សែបម្រើវ័យក្មេងសម្បូរទេពកោសល្យ Martin Odegaard បានបង្ហើបពីហេតុផលដែលនាំឱ្យគេច្រានចោលឱកាសចូល Manchester United និង Manchester City មុនពេលសម្រេចជ្រើសយក Real Madrid ថាគឺដោយសារក្លិបយក្សរបស់អេស្ប៉ាញមួយនេះជាកន្លែងល្អបំផុតដើម្បីវិវឌ្ឍខ្លួនជាកីឡាករប្រសើរជាងមុន។        កីឡាករវ័យ១៦ឆ្នាំដែលធ្លាប់ទទួលចំណាប់អារម្មណ៍ពី Liverpool ដែរនោះ គាំទ្រការសម្រេចចិត្តរបស់ខ្លួនដោយនិយាយថា៖ “ខ្ញុំបានទៅដល់ Liverpool, និងក្រុមនៃក្រុង Manchester ទាំងពីរ។ ពួកគេសុទ្ធតែល្អទាំងអស់។ ប៉ុន្តែជម្រើសរបស់ខ្ញុំគឺ Real Madrid ហើយខ្ញុំពេញចិត្តចំពោះការជ្រើសនេះ។ Madrid ល្អណាស់ គឺជាកន្លែងល្អជាងគេសម្រាប់អ្នកចង់ក្លាយខ្លួនជាកីឡាករកាន់តែល្អនាពេលអនាគត”។

De Gea រំពឹងវិលចូលជម្រើសដំបូងរបស់ Man Utd វិញ ពេលទទួល Liverpool ចុងសប្ដាហ៍នេះ

5 ឆ្នាំ មុន

        អ្នកចាំទី David De Gea ដែលត្រូវលោក Louis van Gaal ទុកចោលដោយសារបញ្ហាផ្ទេរទៅកាន់ Real Madrid កន្លងទៅ ទំនងត្រលប់មកបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរបស់ Manchester United ឡើងវិញពេលប៉ះ Liverpool ក្នុងក្របខ័ណ្ឌ Barclays Premier League ថ្ងៃសៅរ៍ទី១២កញ្ញា។      De Gea ត្រូវបានគ្រូបង្គោលជម្រើសជាតិអេស្ប៉ាញ Vicente Del Bosque ដាក់ឱ្យលេងជម្រើសដំបូងក្នុងជ័យជម្នះ១-០នៃវគ្គជម្រុះ Euro 2016 ទល់នឹងម្ចាស់ផ្ទះម៉ាសេដូនៀយប់ថ្ងៃអង្គារទី៨កញ្ញា ស្របពេលអ្នកចាំទីវ័យ២៤ឆ្នាំរូបនេះអះអាងថាគេបានរៀបចំកាយចិត្តរួចរាល់ហើយដើម្បីប្រជែងយកតំណែងដៃទី១ត្រលប់មកវិញ។ ពេលវិលទៅដល់ទីលានហ្វឹកហាត់របស់ Man Utd វិញនៅថ្ងៃពុធទី៩កញ្ញានេះ De Gea នឹងជជែកឱ្យដាច់ស្រេចជាមួយអ្នកចាត់ការ Louis van Gaal ដើម្បីជម្រះមន្ទិលទាំងឡាយ បន្ទាប់ពីដំណើរការផ្ទេរអតីតកីឡាកររបស់ Atletico Madrid ម្នាក់នេះទៅកាន់ Real Madrid នៅថ្ងៃចុងក្រោយនៃទីផ្សារទិញដូរកីឡាករ បរាជ័យ។

ការសិក្សាមួយបង្ហាញថា Anthony Martial មានតម្លៃខ្លួនថ្លៃហួសមាឌដល់ទៅ២០លានផោន

5 ឆ្នាំ មុន

<div style="text-align: justify;">       ខ្សែប្រយុទ្ធថ្មីរបស់ក្លិប Manchester United, Anthony Martial គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃហួសពីសមត្ថភាពជាងគេបំផុតក្នុងលីកកំពូលទាំង៥នៅអឺរ៉ុប ពោលគឺមានតម្លៃលើសពីភាពជាក់ស្ដែងដល់ទៅ២០លានផោនឯណោះ។ ស្ថាប័នអង្កេតការណ៍បាល់ទាត់ CIES ចេញរបាយការណ៍ដូច្នេះ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ១៩ឆ្នាំដែលទើបជាប់ជម្រើសជាតិឈុតធំបារាំងរូបនេះ ត្រូវ Man Utd ទិញពី AS Monaco ក្នុងតម្លៃបឋម៣៦លានផោន ខណៈតម្លៃខ្លួនរបស់កីឡាករក្មេងខ្ចីម្នាក់នេះ នឹងកើនដល់៥៨លានផោនឯណោះនាពេលខាងមុខ ប្រសិនគេមានទម្រង់លេងល្អទៅៗ។អ្នករិះគន់មួយចំនួនបានចោទជាចំណួរទៅកាន់លោក Louis van Gaal អ្នកចាត់ការក្លិបជើងឯកលីកកំពូលអង់គ្លេស២០សម័យ ជុំវិញការសម្រេចចិត្តចាយលុយយ៉ាងសន្ធឹកដើម្បីនាំយកកីឡាករដែលមិនសូវមានគេស្គាល់ខាងលើមករួមក្រុម។ អតីតវីរបុរសរបស់ Arsenal និងជម្រើសជាតិបារាំង Thierry Henry បញ្ចេញយោបល់ថា Man Utd បានធ្វើរឿងប្រថុយប្រថានចំពោះអតីតយុវជនក្លិប Lyon ម្នាក់នេះ។ Henry បញ្ជាក់ថា៖ “គេមានល្បឿនលឿន តែតើគេអាចរកគ្រាប់បាល់បានច្រើនដែរឬទេ? ខ្ញុំមិនប្រាកដទេ ពីព្រោះគេទើបតែលេងបាន៥២លើកប៉ុណ្ណោះ(ក្នុងលីកបារាំង)។ វាជាការប្រថុយប្រថានដ៏ខ្ពស់ដែល Man Utd ត្រូវធ្វើ ដោយសារតែស្ថានភាពរបស់ពួកគេបច្ចុប្បន្ន”។ រីឯអ្នកចាត់ការជនជាតិបារាំងរបស់ Arsenal លោក Arsene Wenger ធ្លាប់លើកឡើងថាកីឡាករដែល Monaco ទិញពី Lyon ក្នុងតម្លៃតែ៣,៥លានផោនកាលឆ្នាំ២០១៣ មានសក្ដានុពលខ្ពស់ ប៉ុន្តែការវិនិយោគរបស់ Man Utd លើយុវជនរូបនេះក៏ធំធេងណាស់ដែរ។របាយការណ៍ខាងលើ បន្ថែមថាកីឡាករផ្សេងទៀតដែលមានតម្លៃផ្ទេរខ្ពស់ហួសសមត្ថភាពដែរបន្ទាប់ពី Martial គឺខ្សែបម្រើ Kevin de Bruyne ដែល Manchester City ទិញពី Wolfsburg តម្លៃ៥៤លានផោន និងខ្សែប្រយុទ្ធ Christian Benteke ដែល Liverpool ទិញពី Aston Villa តម្លៃ៣៤លានផោន៕</div> <div style="text-align: justify;"> <div style="text-align: justify;"> </div> </div>