+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

មឿន សុខ​ហ៊ុច​៖ ខ្ញុំល្បី​វ៉ៃគូ​អន្តរ​ជាតិ​ញឹក​ដែរ តែ​លុយ​កាក់​នៅ​តែ​លំបាក​

3 ឆ្នាំ មុន

អ្នកប្រដាល់ជួរមុខក្លិបម្កុដរាជសីហ៍ មឿន សុខហ៊ុច រៀបរាប់ថាថ្វីបច្ចុប្បន្នមានទីផ្សារឡើងរេញញឹកញាប់​គ្រាប់បើជាងអតីកាលឆ្ងាយ ប៉ុន្តែតម្លៃ​ខ្លួន​ក្នុងការ​ឡើង​រេញតទល់ដៃគូអន្តរជាតិជាមធ្យមមួយខែ២ដង នៅតែមិនទាន់អាចសម្រាលជីវភាព​បានច្រើន​នៅឡើយ។ ៖ «ឥឡូវបានវ៉ៃ១ដង​២ដងអស់ហើយ។ វាពិបា​ក​ដែរ បើយើងបានវ៉ៃចឹងហូវបានលុយចាយ បើអត់បានវ៉ៃក៏វាអត់​លុយចាយ។ យ៉ាប់ដែរ រាល់ថ្ងៃចាយអត់​គ្រាន់ទេ ព្រោះជីវភាពយើង​ខ្សត់ខ្សោយដែរ វ៉ៃទៅ​យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារផោះ​ខ្ញុំ​»។