+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

មិន​ដល់​១០​ថ្ងៃ​ផង​ ​អតីត​អ្នក​ប្រដាល់​២​រូប​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​

3 ឆ្នាំ មុន

​២​សប្ដាហ៍​មុន​អតីត​អ្នក​ប្រដាល់ ​ជៀស ស្រួច ​បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ​រូប​គេធ្លាប់​បង្កើត​ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធជាមួយ​នឹង​តារា​សម្ដែង​នាង ​​សាត រស្មី​ កា​ល​ពី​ខ្ទង់​១០​ឆ្នាំ​មុន​។ ​ការ​រួម​រស់​ជា​មួយ​គ្នា​ក្រោយ​ចូល​រោង​ការ​ពេញ​ច្បាប់​នេះមា​ន​អាយុ​ត្រឹម​ប្រមាណ​២​ខែ​ប៉ុណ្ណោះក៏​ឈាន​ដល់​ផ្លូវ​បំបែក ​ដោយសារ​តែ​បញ្ហា​ចម្រូង​ចម្រាស​នឹងគ្នា​។ ​បន្ទាប់​ពី​បែក​បាក់​ស្នេហា ​លោក​ ​ជៀស ស្រួច​ ​ដែល​ជា​អតីត​តារា​សម្ដែង​មួយ​រូប​ផង​នោះ ​ក៏​​សម្រេច​​ចិត្ត​​ចុះ​​ចេញ​​ពី​​ផ្ទះ​ផ្សង​ព្រេង​គ្រប់​ច្រក​ល្ហក​រហូត​ធ្លាក់​ខ្លួន​ធ្វើ​កម្មករ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​​ក្រពះ។​

​​ឈឺ​​មួយ​រយៈ​ចុង​ក្រោយ រឿង សោភ័ណ្ឌ ​បង្ខំ​ចិត្ត​លក់​ឡាន ទោះ​ត្រូវ​ខាត​ជាង​៤ពាន់​ដុល្លារ​

3 ឆ្នាំ មុន

គិត​មក​ទល់​​ថ្ងៃ​នេះ​​​​មាន​រយៈ​ពេល​ពេញ​មួយ​សប្ដាហ៍​ហើយដែល​សម្ពាធ​​ឈាម​​ឡើង​ខ្ពស់​ដល់​ទៅ​១៤​​របស់​​អ្នក​ប្រដាល់​ពូកែ​ម៉ាត់​ រឿង សោភ័ណ្ឌ នៅ​មិន​ទាន់​ធូរ​ស្បើយ​​នៅ​ឡើយ ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​នឹង​អាការៈ​រួយក​ឥត​ឈប់​។ ​សិស្ស​គុន​ក្លឹប​ម្កុ​ដរាជសីហ៍​ខាង​លើ​ប្រាប់​គេហទំព័រ Keila Daily ថា ប្រសិន​បើ​រោគាព្យាធិ​​នេះ​នៅ​តែ​បន្ត​ញាំ​ញី​​ឥត​ស្រាកស្រាន្ដ គេ​នឹង​​បង្ខំ​ចិត្ត​​បោះ​បង់​អាជីព​​ប្រដាល់​ តែ​ថា បញ្ហា​ជីវភាព​នឹង​ត្រូវ​ប្រឈម​ការ​លំបាក​វិញម្ដង ប្រសិន​បើ​គេ​សម្រេច​ចិត្ត​បែប​នេះ​។