+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

ទោះ​ឈឺ​ច្រមុះ​ ឡុង សុវណ្ណឌឿន ថា អត់​បញ្ហា តែ​ ឃីម ឌីម៉ា ត្រូវ​ដូរ​ដៃ​គូ

3 ឆ្នាំ មុន

​អ្នក​ប្រដាល់​មុខ​ស្រស់ ឡុង សុវណ្ណឌឿន នឹង​វិល​ទៅ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​​គោជល់​​នៃ​ស្ថានីយ​ទូរទស្សន៍ PNN សាជាថ្មី ​បន្ទាប់​ពី​ត្រូវ​លើក​ពេល​ការ​ប្រកួត​ទី​២​ ដោយ​សារ​របួស​បាក់​ខ្ទង់​ច្រមុះ​បន្សល់​ទុក​ពី​ថ្ងៃ​បើក​ឆាក​ពេល​ប៉ះ​កីឡាករ​ថៃ ស៊ុម៉ាអ៊ី។ ដោយ​ឡែក នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​កក្កដា ​កូន​សិស្ស​លោក​ ឡុង សាលវ័ន្ដ​ រូប​នេះ​នឹង​វិល​ទៅ​ប៉ះ​​​អ្នក​លេង​ក្បាច់​គុន​រំលង​ដែន​ម្នាក់​ទៀត គឺ ឈោគឌី ថាណាផេត ដែល​ចាញ់​ឡេះ តើក ដោយ​ពិន្ទុ​នៅ​ថ្ងៃ​បើក​ឆាក​។

ផ្អើល​ទាំង​កណ្ដាល​យប់! ឃីម ឌីម៉ា បែក​ធ្លាយ​ចំណង​ស្នេហា​ឥត​ព្រាង​ទុក

3 ឆ្នាំ មុន

កាល​ពី​យប់​ថ្ងៃ​​ពុធ ទី​២៧ ខែ​កក្កដា អ្នក​ប្រដាល់​រហស្សនាម​កូន​នាគ​ខ្មៅ ឃីម ឌីម៉ា បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ក្រោយ​ឃើញ​​គណនី​ Facebook របស់​នារី​ម្នាក់​បង្ហោះ​ថា បាន​លួច​ស្រឡាញ់​ និង ចង់​ជួប​​រូប​គេ​យ៉ាង​ខ្លាំង​។ បើ​តាម​មើល​ក្នុង​បញ្ជី​មិត្តភក្ដិ (Friend) ស្ត្រី​ម្នាក់​នោះ ទំនង​ជា​អ្នក​និយម​ទស្សនា​កីឡា​ប្រដាល់ ព្រោះ​មាន​ friends ជា​អ្នក​ប្រដាល់​ច្រើន។ បន្ទាប់​ពី​ឃើញ​​​​ការ​បង្ហោះ​រូប​ភាព​ខាងលើ​ បងប្រុស​បង្កើត​របស់​កីឡាករ​ ឃីម បូរ៉ា ​បាន​សរសេរ​រៀប​រាប់​លើ​គណនី​ Facebook ថា គេ​មិន​ធ្លាប់​ស្គាល់​ស្ត្រី​រូប​នេះ​ឡើយ​។

ពេ​ជ្រ​ សីហា​ សន្លប់​យ៉ាង​អា​ម៉ាស់​ ប៉ុន្តែ​បេជ្ញា​ផ្ដូល​ ស៊ុម៉ា​អ៊ី​ ដើម្បី​ស្ដាមុ​ខវិញ​នៅ៣​សប្ដា​ហ៍ទៀត ​

3 ឆ្នាំ មុន

ពេជ្រ សីហា បានចាត់ទុកការដួលសន្លប់ក្រោមថ្វីដៃជើងខ្លាំងថៃ ផ្លាំងនុម ក្នុងជំនួបមិត្តភាពលើរេញសមរភូមិអ្នកប្រយុទ្ធរបស់ PNN កាលថ្ងៃអាទិត្យជាក្ដីអា​ម៉ា​ស់​ដ៏ធំ ។ ប៉ុន្តែអ្នកប្រដាល់ទម្ងន់ដៃធ្ងន់រូបនេះបានបេជ្ញាបង្កើនការហ្វឹកហាត់ខ្លាំងក្លា ផ្ដួលអ្នកប្រដាល់ថៃ ស៊ុម៉ាអ៊ី ក្នុងវគ្គសន្សំពិន្ទុខ្សែក្រវាត់សមរភូមិអ្នកប្រ​យុ​ទ្ធ​​ភេសជ្ជៈគោជល់ ដែលនឹងចូលមកដល់នៅ៣សប្ដាហ៍ខាងមុខ ដើម្បីយក៣ពិន្ទុបន្ថែម និងស្ដាប្រជាប្រិយភាពក្នុងស្រទាប់អ្នកគាំទ្រឡើងវិញ។ 

ព្រំ ​សំណាង​ តូចចិ​ត្តដែ​លល្បី​ជាច្រើ​នឆ្នាំ​តែគ្មានវា​សនាដ​ណ្ដើម​ខ្សែ​ក្រវាត់ ​

3 ឆ្នាំ មុន

កំពូលជើងខ្លាំងទម្ងន់៧៣គីឡូក្រាម ព្រំ សំណាង បានត្អូញត្អែថាតូចចិត្តរហូតពេលខ្លះដេកស្រក់ទឹកភ្នែក ដែលប្រឡូកប្រដាល់ជាង១០ឆ្នាំមកនេះពុំដែលមានឱ​កា​ស​ប្រកួតដណ្ដើមខ្សែក្រវាត់នៅឡើយ បើទោះជាខ្លួន ជាជើងខ្លាំងក្នុងចង្កោមអ្នកប្រដាល់ជួរមុខខ្មែរ ជាច្រើនឆ្នាំមកមកនេះក្ដី។ ព្រំ សំណាង បង្ហើបអារម្មណ៍តូច​ចិត្តនេះឡើងក្រោយឈ្នះពិន្ទុលើជើងខ្លាំងថៃ យ៉តស្យ៉ាម លើរេញ PNN កាលថ្ងៃអាទិត្យទី១៧កក្កដា ដោយថាខ្លួនមានត្រឹមឱកាសដ៏ខ្សត់ខ្សោយឡើងប្រកួតមិត្ត​ភាពអន្តរជាតិ យូរៗម្តងដើម្បីដោះស្រាយជីវភាព តែប៉ុណ្ណោះ។