+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

ឡៅ ចិត្រា ប្រាថ្នា​ជួប​សិស្ស​ច្បង​ សែន រ៉ាដេត

3 ឆ្នាំ មុន

​​ពន្លក​គុន​ខ្មែរ​វ័យ​ក្មេង ឡៅ ចិត្រា បាន​វាយ​ប្រហារ​យក​ជ័យ​ដោយ​ពិន្ទុ​លើ​​​អ្នក​​ប្រដាល់​ថៃ​ឈ្មោះ តូតូ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​០៧ ខែ​សីហា ​ក្នុង​កម្មវិធី​សមរភូមិ​អ្នក​ប្រយុទ្ធ​​ភេសជ្ជៈ​គោ​ជល់​​នៃ​ស្ថានីយ​ទូរទស្សន៍ PNN ក្រោម​សម្លេង​​គាំទ្រ​អឺងកង​ពី​​អ្នក​ទស្សនា​។ នេះ​ជា​ជ័យ​ជម្នះ​ម្ដង​ហើយ​ម្ដង​ទៀត​លើ​កីឡាករ​រំលង​ដែន ពី​សំណាក់​ប្អូន​ប្រុស​បង្កើត​របស់​ឡៅ ចន្ទ្រា​ និង ​ធ្វើ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​ក្នុង​ការ​ជួប​ជើង​ខ្លាំង​បន្ត​បន្ទាប់​ទៀត ដើម្បី​​ក្រសោប​យក​កេរ្ដិ៍​ឈ្មោះ​កាន់​តែ​រន្ទឺ​​នា​ពេល​អនាគត​​។ 

មិន​ដល់​១០​ថ្ងៃ​ផង​ ​អតីត​អ្នក​ប្រដាល់​២​រូប​បែក​ធ្លាយ​រឿង​អាស្រូវ​ស្នេហា​

3 ឆ្នាំ មុន

​២​សប្ដាហ៍​មុន​អតីត​អ្នក​ប្រដាល់ ​ជៀស ស្រួច ​បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា ​រូប​គេធ្លាប់​បង្កើត​ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធជាមួយ​នឹង​តារា​សម្ដែង​នាង ​​សាត រស្មី​ កា​ល​ពី​ខ្ទង់​១០​ឆ្នាំ​មុន​។ ​ការ​រួម​រស់​ជា​មួយ​គ្នា​ក្រោយ​ចូល​រោង​ការ​ពេញ​ច្បាប់​នេះមា​ន​អាយុ​ត្រឹម​ប្រមាណ​២​ខែ​ប៉ុណ្ណោះក៏​ឈាន​ដល់​ផ្លូវ​បំបែក ​ដោយសារ​តែ​បញ្ហា​ចម្រូង​ចម្រាស​នឹងគ្នា​។ ​បន្ទាប់​ពី​បែក​បាក់​ស្នេហា ​លោក​ ​ជៀស ស្រួច​ ​ដែល​ជា​អតីត​តារា​សម្ដែង​មួយ​រូប​ផង​នោះ ​ក៏​​សម្រេច​​ចិត្ត​​ចុះ​​ចេញ​​ពី​​ផ្ទះ​ផ្សង​ព្រេង​គ្រប់​ច្រក​ល្ហក​រហូត​ធ្លាក់​ខ្លួន​ធ្វើ​កម្មករ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​​ក្រពះ។​