+855 16 757 168     samnob@keiladaily.com
KD Logo

គុនខ្មែរ

ប្រពន្ធ​ សេន​ ប៊ុនថេន​៖ មាន​កូន​បុ្រស​ខ្ញុំ​ឲ្យស្នង​ពី​ឪពុក​វា កុំឲ្យ​ដាច់​ពូជប្រដាល់​

3 ឆ្នាំ មុន

អ្នកនាង ឃីម ខាន់សោភ័ណ្ឌ លើកឡើងថា អ្នកនាងនឹងរៀបរាប់ប្រវត្តិប្រដាល់ សេន ប៊ុនថេន ប្រាប់ពួកគេ នៅពេលអ្នកនាងមានកូនធំដឹងក្ដី។ អ្វីដែលកា​ន់​តែ​ទាក់ទាញចំណាប់អាមរ្មណ៍ទៀតនោះ ភរិយារបស់ម្ចាស់ខ្សែក្រវាត់ពីបារាំងរូបនេះ បន្តថាប្រសិនមានកូនប្រុស នាងនឹងលើកទឹកចិត្តឲ្យហាត់ប្រដាល់ឲ្យពូកែ តា​​មគន្លងឪពុករបស់គេ ដែលសព្វថ្ងៃបានក្លាយជាគ្រូង្វឹកទៅហើយ៖«ពានពាន មានខ្សៃក្រវាត់ច្រើននៅផ្ទះ ចឹងប្រហែលជាខ្ញុំនឹងប្រាប់កូនខ្ញុំប៉ាគេជាអ្នកប្រ​ដា​ល់​ដ៏ល្បីកាលពីមុន។ ប្រាប់គេថា កូនអ្ហែងចង់ធ្វើអ្នកប្រដាល់អត់? បើកូនធ្វើគឺធ្វើឲ្យល្បីដូចប៉ាកូនចឹង។ សម្រាប់ប្ដីខ្ញុំនិងខ្ញុំគឺដូចគ្នា បើកូនយើងចង់ហាត់ប្រ​ដា​ល់ ​គឺមិនឃាត់ទេ នឹងជម្រុញថែមដូចគ្នា។ ចិត្តខ្ញុំពេលមានកូនប្រុស ចង់ឲ្យគេស្នងប្រដាល់ពីប៉ាគេ កុំឲ្យដាច់ពូជ»។