Canelo Alvarez ឈ្នះខ្សែក្រវាត់ WBC Middleweight ពី Miguel Cotto
4 ឆ្នាំ មុន
Canelo Alvarez ឈ្នះខ្សែក្រវាត់ WBC Middleweight បន្ទាប់ពីទទួលជ័យជម្នះលើ Miguel Cotto ដោយពិន្ទុជាឯកច្ឆ័ន្ទកាលថ្ងៃសៅរ៍ទី ២១ វិច្ឆិកា។ អ្នកប្រដាល់សញ្ជាតិ ម៉ិកសិកូ ត្រូវបានចៅក្រុមសម្រេចឲ្យឈ្នះលើគូបដិបក្ខ មកពី Puerto Rico នៅ Las Vegas ដោយពិន្ទុ 117-111, 119-109, និង 118-110 ។ ដូច្នេះ Cotto បានប្រគល់ខ្សែក្រវាត់ WBC ដែលបានមកពីការផ្ដួល Sergio Martinez កាលឆ្នាំមុនទៅឲ្យ Canelo។ Cotto បានវាយចំគោលដៅនៅទឹកចុងក្រោយប៉ុន្តែ វាយឺតពេលទៅហើយសម្រាប់ជួយរក្សាលទ្ធផលល្អ ខណៈដែល Canelo សន្សំពិន្ទុបានច្រើនមុនទឹកបញ្ចប់ ហើយ ក៏ត្រូវបានផ្ដល់ជ័យជម្នះពីសំណាក់ចៅក្រមកាត់សេចក្ដី។ អ្នកប្រដាល់វ័យ ២៥ ឆ្នាំមិនដែលចាញ់ឡើយតាំងពីបរាជ័យក្រោមដៃរបស់ Floyd Mayweather នៅឆ្នាំ ២០១៣៕