+855 16 757 168     samnob@keiladaily.com
KD Logo

Soft Tennis មាន​៦​ប្រកួត​ធំ​ៗ ក្នុង​ដៃ​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៦​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 507
សហព័ន្ធសហ្វតេន្នីសកម្ពុជា ក្នុងឆ្នាំ២០១៦នេះ ទទួលបានផែនការប្រកួតធំៗ​នៅក្នុងដៃ រហូតដល់៦។ ការប្រកួតធំៗ​នេះ មានទាំង ការប្រកួត​ថ្នាក់ជាតិ​លើក​ដំបូង និងការប្រកួតកម្រិតពិភពលោកនៅ​តំបន់អ៊ឺរ៉ុបផង​ដែរ​។

សហព័ន្ធកីឡាសហ្វតេន្នីសកម្ពុជា នៅឆ្នាំ២០១៦នេះ ទទួលបានផែនការ​យ៉ាងច្រើន នៅក្នុងដៃ។ ផែនការថ្មីនោះ មានទាំងការប្រកួត​ជាលក្ខណៈជាតិ និង​អន្តរ​ជាតិ ដូចជាការប្រកួតថ្នាក់ជាតិ ការប្រកួតពានរង្វាន សម្តេច ស ខេង និង​ការប្រកួត ៤ព្រឹត្តិការណ៏ទៀតនៅក្រៅប្រទេស​។ 

អគ្គលេខាធិការសហព័ន្ធ កីឡា សហ្វតេន្នីសកម្ពុជា លោក ជា ប៊ុនហេង  ថ្លែងថា នៅឆ្នាំ២០១៦នេះ គឺជាឆ្នាំដ៏​ធំសម្បើមមួយ ដែលសហ្វតេន្នីសកម្ពុជា មាន​ការងារ​ច្រើនដែលត្រូវធ្វើ និងកម្មវិធីប្រកួត ទាំងជាតិនិងអន្តរជាតិសរុប​ចំនួន ៦ ព្រឹត្តិការណ៍។ ម៉្យាង វាជាឱកាសល្អសម្រាប់​កីឡាករ កម្ពុជា បានអភិវឌ្ឈ​ខ្លួន ជាមួយ​បណ្តាប្រទេសដទៃ។ ៖ “សម្រាប់សហ្វតេន្នីឆ្នាំនេះ យើងការប្រកួតធំៗចំនួន៦។ ការប្រកួត​ក​ម្រិតជាតិ២ និងក្រៅប្រទេស​មានចំនួន៤ ។ ដូចដែលយើង​បាន​បញ្ជាក់​កន្លងមកហ្នឹងថា នៅដើមខែមេសានេះ យើងនឹងចេញទៅប្រទេស​ដើម្បីចូលរួមប្រកួត ព្រឹត្តិការណ៍ Second Asia World Tour​។ ដើមខែឧសភា យើងនឹង​ចេញទៅប្រទេស ម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ សហ្វតេន្នីសពានអាស៊ាន ។ រួចមកខែ​មិថុនា យើងទៅប្រទេស​កូរ៉េ និងខែវិច្ឆិកា យើងទៅ​ប្រកួត​កីឡា​សហ្វតេន្នីស​កម្រិត អន្តរជាតិពិភពលោក នៅប្រទេស ប៉ូឡូញ​”។
   
លោក ជា ប៊ុនហេង ថ្លែងទៀតថា ផែនការសម្រុកជាប់ៗគ្នានេះ គឺជារបត់ថ្មីមួយ ដែលសហព័ន្ធ កីឡាសហ្វ​តេន្នីសកម្ពុជា ទទួលបាន​ពីបណ្តាប្រទេស ដែលមាន​សក្តានុពលខ្លាំង លើវិស័យកីឡានេះ។ ជាមួយគ្នានេះ សហព័ន្ធសហ្វតេន្នីសកម្ពុចា ហាក់មានការ​ទទួលស្គាល់​ច្រើនពី​បណ្តាប្រទេស​ដែល​រីក​ចម្រើន​ខ្លាំងលើវិស័យ​នេះ​។ 

សហ្វតេន្នីសកម្ពុជា ២ឆ្នាំកន្លងមកនេះ ត្រូវបានគេសង្កេតឃើញថា មានការលូតលាស់​ច្រើន តាមរយៈការទៅចូលរួម​ក្នុងព្រឹត្តការណ៍ ធំៗ នៅក្រៅ​ប្រទេស ទាំងក្រប​ខ័ណ្ឌអាស៊ី និងពិភពលោក បើទោះបីជា កីឡាមួយ​ប្រភេទនេះ ទើបតែចាប់​កំណើត នៅឆ្នាំ២០១៤ក្តី​៕M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ងិន មករា
រូបភាព៖ តាំង លីហួរ


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖