+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកសារព័ត៌មានកីឡាភាគច្រើន មិនទាន់ឈានដល់ការធ្វើព័ត៌មានស្ដង់ដា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 600
ឯ.ឧ​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បាន​លើក​ឡើង​ថា​ ធន​ធាន​អ្នក​សារ​ព័ត៌មាន​កីឡា​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​ល្មម​គ្រប់​គ្រាន់​ ប៉ុន្តែ​គុណ​ភាព​ក្នុង​ការ​ផលិត​ព័ត៌​មាន​ស្ដង់​ដា​កីឡា​វិញ​ ហាក់​មាន​កម្រិត​នៅ​ឡើយ​។​


ឯកឧត្តម​ មាន​ប្រសាសន៍​បែប​នេះ​ នា​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ NOCC​ កាល​ពី​ថ្ងៃ​ទី​ព្រហស្បតិ៍​ ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ ពេល​ផ្តល់​បទ​សំភាស​ពិសេស​ដល់​ក្រុម​អ្នក​យក​ព័ត៌មាន​របស់​ keiladaily.com​ និង​ទូរទស្សន៍​ PNN​។​

«យើង​ត្រូវ​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​ទៀត​ សម្រាប់​អ្នកសារព័ត៌មាន​កីឡា​របស់​យើង​។ ឥឡូវ​នេះ​ពួក​គាត់​បាន​ត្រឹម​ហៅ​ថា​ ការ​ធ្វើ​ព័ត៌មាន​ គឺ​មិន​ទាន់​ឈាន​ដល់​ការ​ធ្វើ​ព័ត៌​មាន​ស្តង់​ដា​កីឡា​នៅ​ឡើយ​ទេ​។​ ព័ត៌​មាន​ស្ដង់​ដាកីឡា​ គេ​ត្រូវ​ការ​អ្នក​សរសេរ​ ចេះ​បច្ចេកទេស​ ចេះ​គោលការណ៍​ហ្វែរផ្លេ​ និង​ត្រូ​វ​ចេះ​បទ​បញ្ជា​នៃ​ការ​ប្រកួត​។​ ឥឡូវ​នេះ​ យើង​មាន​ធន​ធាន​អ្នក​សារ​ព័ត៌មាន​កីឡា​ច្រើន​ ចឹង​យើង​មាន​ក្ដី​សង្ឃឹម​ថា​យើង​នឹង​អាច​បណ្ដុះ​បណ្ដាល​ឱ្យ​គាត់​ក្លាយ​ជា​អ្នក​យក​ព័ត៌​មាន​កីឡា​អាជីព​ និង​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​។ ពោល​គឺ​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​កីឡា​មាន​កាន់​តែ​ខ្ពស់​ ដោយ​សារ​អ្នក​ព័ត៌មាន​យើង​មាន​ចំណេះ​ដឹង​ពេញ​លេញ​ខាង​ផ្នែក​កីឡា​នោះ​ដែរ​»​


អគ្គ​លេខា​ធិ​ការ​ដដែល​បន្ថែម​ថា​ បច្ចុប្បន្ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ ហើយ​បច្ចេក​ទេស​ក៏​មាន​កម្រិត​ស្តង់​ដា​ខ្ពស់​ផង​ដែរ​ប៉ុន្តែ​កង្វះ​ខាត​នោះ​ គឺ​ការ​សហការ​គ្នា​ជាមួយ​អ្នក​ជំនាញ​កីឡា​តាម​ប្រភេទ​នីមួយៗ​។​

ឯ.ឧ​ក៏​បាន​រំលឹក​ឱ្យ​អ្នក​សារ​ព័ត៌មាន​កីឡា​ទាំង​អស់​ប្រឹង​ប្រែង​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯងជា​មុន​​សិន​​​។ ជា​ពិសេ​គឺ​ក្នុង​ព្រឹត្តិការណ៍​ National​ Games​ ស៊ី​ហ្គេ​ម​​២០១៧​ ២០១៩​ ២០២១​ ដើម្បី​ស្វែង​រក​​ពិសោធ​ និង​ការ​យល់​ដឹង​ពី​ការ​ធ្វើ​ព័ត៌មាន​កីឡា​តាម​និយាម​អន្តរ​ជាតិ​មួយ​ មុន​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​២០​២៣​។

នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ NOCC​ នឹង​បង្កើត​ឱ្យ​មាន​មជ្ឈ​មណ្ឌល​ព័ត៌​មាន​កីឡា​ស៊ី​ ហ្គេម​ស​២០២៣​មួយ​ ក្រោយ​មាន​ការ​អនុម័ត​ពី​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។​ ទី​នោះ​ នឹង​ក្លាយ​ជា​កន្លែង​បណ្ដុះ​បណ្ដាល​ធន​ធាន​អ្នក​សារ​ព័ត៌​មាន​កីឡា៕​
   
ផ្តល់សិទ្ធិ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖