+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គ​លេខា​ធិការ​សហព័ន្ធ​យាន​យន្ត​ថា​ កង្វះ​ខាត​ពុំ​មែន​ជា​ឧបសគ្គ​ក្នុង​ការអភិវឌ្ឍ​ទេ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 501
កង្វះខាតធនធាន និងថវិកា រួមទាំងទីលានផងនោះ ពុំមែនជាបញ្ហាអាចបង្អាក់ដំណើរនៃការរៀបចំកម្មវិធីប្រណាំងម៉ូតូ​លើវាលរាបជាលើកដំបូងនោះទេ លោក សូ សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡា​យានយន្តកម្ពុជា បានបង្ហើបថាគោលដៅ​របស់សហព័ន្ធ​កីឡាយានយន្ត​កម្ពុជាផ្ដោត​ទៅលើការ​អភិវឌ្ឍវិស័យ​កីឡា​មួយនេះ និងត្រូវបោះជំហានទៅមុនដើម្បីឱ្យមហាជនបានស្គាល់កាន់តែច្រើន ។

ក្នុងសន្និសីទសារពត៌មាន ស្ដីអំពីការប្រណាំងម៉ូតូលើវាលរាប KARA Cup 2016 កាលពីពេលថ្មីៗនេះ អគ្គលេខាធិការ​សហព័ន្ធកីឡា​យានយន្តកម្ពុជារូបនេះ បានលើកឡើងថា ទោះបីជាមានភាព​ខ្វះខាតពិតមែន តែដើម្បីអភិវឌ្ឍវិស័យកីឡាមួយនេះត្រូវដើរទៅមុខបន្តទៀត។ ៖ “ការពិត​ការរៀបចំ​លើកទី​មួយ​នេះ​វា​ដូច​ជាការរៀនដកស្រង់បទពិសោធន៍ក្នុងការរៀបចំកម្មវិធី ព្រោះប្រសិនបើយើងមិនព្យាយាមឱ្យមាន​ព្រឹត្តិការណ៍ហ្នឹងកើតឡើងទេ យើងនៅ​តែគ្មាន​បទពិសោធន៍ ចឹងការរៀបចំលើកទីមួយយើងពិតជា​មានកង្វះទាំងបច្ចេកទេស ទាំងថវិកា ប៉ុន្តែបើយើង​យកចំនុច​ទាំងនោះ​មកធ្វើ​ជាបញ្ហា​ចឹង​ព្រឹត្តិការណ៍​នេះ​វាមិន​កើតឡើងទេ ទោះជាខ្វះខាតតែយើងនឹងព្យាយាម ដើម្បីអភិវឌ្ឍកីឡានេះឱ្យទៅមុខ ហើយមិនត្រឹមតែថវិកា ទេធនធាន​មនុស្សក៏ខ្វះខាតដែល តែមិន​យើង​មិនរួមដៃគ្នាទេវិស័យនេះ​ក៏មិនអាចទៅមុខដែរ”។

អគ្គលេខាធិការដដែលជឿជាក់ថា ការប្រណាំងម៉ូតូដែលទទួលបានការគាំទ្រ និងជួយរៀបចំបច្ចេកទេស​ពីភាគីថៃ ដែលជាទីប្រឹក្សា​របស់សហព័ន្ធ​យានយន្ត​កម្ពុជា​​នឹងទទួលបានជោគជ័យ រួមទាំងអាចបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍកីឡាយានយន្ត​កម្ពុជាឲ្យកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប KARA Cup 2016 លើកដំបូងនេះមានការរួម​សហការពីភ្នាក់ងាររៀបចំការប្រណាំងយានយន្ត​កម្ពុជាKARA ដោយប្រណាំងលើ៥ប្រភេទវិញ្ញាសា ដែលធ្វើនៅមុខសាលាមហោ​ស្រពកោះពេជ្រ ចាប់ថ្ងៃទី២៦ និង២៧  ខែមីនា ឆ្នាំ២០១៦៕M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
 អត្ថបទ ៖ តាំង លីហួរ / រូបភាព ៖ ងិន មករា


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖