+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជាស្នើ​ម៉ាឡេស៊ី ដាក់ចំបាប់ និងវ៉ូវីណាម ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៧

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 446
តាមរយៈកិច្ចប្រជុំ ស្តីពីការសម្រេច ដាក់ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅម៉ាឡេស៊ី កាលពី​ពេលកន្លងទៅ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានស្នើម្ចាស់ផ្ទះម៉ាឡេស៊ី ឲ្យដាក់បញ្ចូលកីឡា ចំបាប់ និងវ៉ូវីណាម ចូលក្នុងផែនការ​ការប្រកួត។  ការស្នើ ភ្លាមៗនេះ ក៏ព្រោះកីឡា​ទាំង២មិន​ត្រូវបាន​កំណត់​ក្នុងកិច្ចប្រជុំសម្រេចនោះទេ ម្យ៉ាងទៀត កម្ពុជា មានក្តីរំពឹងថានឹងដណ្តើមបានមេដាយ​ពីកីឡាសក្ដានុពលទាំងនេះ​។

ថ្លែងប្រាប់ភីអិនអិន កាលពីពេលថ្មីៗនេះ អគ្គលេខាធិការគណៈកម្មាធិការ​ជាតិអូឡាំពិក កម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មាន​ប្រសាសន៏ថា ម៉ាឡេស៊ី​បាន​សម្រេច​ដាក់កីឡា​ចំនួន​៣៤​ប្រភេទ តែពុំមាន ចំបាប់ និងវ៉ូវីណាមទេ ដូច្នេះទើប កម្ពុជា ធ្វើការ​ស្នើបន្ថែម ដើម្បីដាក់ប្រភេទ​កីឡានេះ ទៅក្នុងការ​ប្រកួតនៅ​ឆ្នាំ​២០១៧​ខាង​មុខ​។ ៖ “យើងបានរៀបចំការហ្វឹកហាត់ត្រៀម ទាំងក្នុងនិង​ក្រៅប្រទេស។ ហើយការរៀប​ចំនេះ គឺយើងត្រូវ​ធ្វើទៅ​តាមការ​កំណត់​របស់​ម្ចាស់ផ្ទះ​នៅចំនួន​ប្រភេទ​កីឡា។ ខ្ញុំទើបតែត្រលប់ពីកិច្ចប្រជុំស្តីពីការកំណត់ ចំនួនវិញ្ញាសារកីឡា ដោយម្ចាស់ផ្ទះ​ម៉ាឡេស៊ី គេកំណត់​យក៣៤ ប្រភេទកីឡា។ នៅក្នុង៣៤​ប្រភេទ​កីឡានេះ យើងមានជាង១០ប្រភេទកីឡាហើយដែលត្រូវចូលរួម ក៏ប៉ុន្តែយើងបានស្នើរគេ​បន្ថែមទៀត ដើម្បីដាក់ប្រភេទកីឡា​មួយចំនួនទៀត ដែលមាន​សក្តានុពល ដូចជា វីវីណាម គែមិនទាន់ដាក់វចូលទេ ចឹងខ្ញុំស្នើរអោយ​គេដាក់ចូល។ មួយទៀតកីឡា​ចំបាប់​ ក៏យើងមាន​សក្តានុពល ហើយ​យើង​ក៏បាន​ស្នើរទៅគេដែរ​”។


     
អគ្គលេខាធិការដដែលបញ្ជាក់ទៀតថា លទ្ធផលនៃការស្នើរសុំនេះ នឹងដឹងលទ្ធផលពិតប្រាកដ នៅក្នុង​អំឡុងខែ កក្កដាខាងមុខ។ មួយវិញទៀត ពាក់ពន្ធ័​នឹង​ប្រភេទ​កីឡាសម្រាប់ប្រកួតនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានស្នើ​អោយម៉ាឡេស៊ី បន្ថែមប្រភេទទម្ងន់​លើកីឡាតេខ្វាន់ដូ ត្បិតផែនការ​ស៊ីហ្គេម​លើកនេះ ម៉ាឡេស៊ី ដាក់តែប្រភេទ ទម្ងន់៦២គីឡូក្រាមប៉ុណ្ណោះ ដែលប្រភេទទម្ងន់មិន​អំណោយផលដល់អត្តពលិក​តេខ្វាន់ដូកម្ពុជាឡើយ​។



គួររំលឹកថា កាលស៊ីហ្គេមលើក២៨ នៅសិង្ហបុរី កម្ពុជា បានបញ្ជូនកីឡាចំនួន ២៣ប្រភេទ​ទៅចូលរួម ដែលក្នុងនោះពុំ​មានវត្តមានកីឡា ចំបាប់ និង​វ៉ូវីណាមឡើយ​៕M​

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា 




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖