+855 16 757 168
samnob@keiladaily.com
Cart
ទំព័រដើម
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
H/P:+855 16 757 168
samnob@keiladaily.com
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
សីដក់ជម្រើសជាតិ រកជំនួយសំបុត្រយន្តហោះ ទៅប្រកួតជើងឯកអាស៊ី នៅកូរ៉េ
ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក
|
2670
សហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា កំពុងដង្ហើយរកជំនួយថវិកា ដើម្បីផ្គត់ផ្គង់ថ្លៃសំបុត្រយន្តហោះ តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះកូរ៉េ ទៅចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ជើងឯកសីប៉ាកតាក្រអាស៊ីលើកទី២ នៅ ទីក្រុង អ៊ីនឈាន់ នាខែ មិនា ខាងមុននេះ។
កាលពីសប្ដាហ៍មុន នាទីស្នាក់ការសហព័ន្ធសីប៉ាក់តាក្រកម្ពុជា លោក ទូច សុភៈ អគ្គលេខាធិការសហព័ន្ធកីឡាសីប៉ាក់តាក្រកម្ពុជា បានទម្លាយពីផលពិបាកប្រឈមនៅនិងមុខយ៉ាងដូច្នេះថា ៖ “ដោយសារតាំងពីដើមរហូតមកដល់បច្ចុប្បន្នយើងពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភ ដូចជាប្រាក់ហោប៉ៅពីក្រសួង និងមជ្ឈមណ្ឌល ដូច្នេះបញ្ហាសំបុត្រយន្ដហោះនេះសហព័ន្ធគ្មាន ភាគច្រើនយើងសុំពីសហព័ន្ធអន្តរជាតិគេជួយ ហើយយើងដើររកSponsorនៅក្នុងស្រុកខ្លះតែទោះជាយ៉ាងណាគេមិនបានជួយយើង១០០%ដែរ តែគេបានជួយយើង៥០%ដែរ ហើយនៅ៥០%ទៀតយើងទាក់ទងទៅខាងAirline ឱ្យជួយចុះថ្លៃយន្តហោះហើយយើងថែមខ្លួនឯងខ្លះ បើសិនជារកមិនបានប្រហែលជាពួកខ្ញុំដែលជាកីឡាករជាគ្រូបង្វឹកត្រូវការចំនាយលុយខ្លួនឯងខ្លះហើយ”។
អគ្គលេខាធិការដដែល បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ឱ្យជួយឧបត្ថម្ភដល់ក្រុមអត្តពលិកសីប៉ាក់ក្រកម្ពុជា ដែលត្រូវចេញទៅប្រកួតនៅថ្ងៃទី ៨ មិនា ខាងមុខនេះ ត្បិតថាហូបចុកស្នាក់នៅ ខាងភាគីម្ចាស់ផ្ទះជាអ្នករ៉ាប់រងរួចស្រេចហើយ។
គួររំឭកថា សហព័ន្ធសីប៉ាក់តាក្រកម្ពុជាទើបសម្រេចសិទ្ធិផលថ្មី របស់ខ្លួនក្នុងការប្រកួតកីឡាសីឈិនឡូនជើងឯកអាស៊ីលើកទី២ នៅមីយ៉ាន់ម៉ា លើវិញ្ញាសាសីឈិនឡូន ដោយទទួលបានមេដាយ មាស១គ្រឿង ផ្នែកបុរស និងមេដាយ សំរឹទ្ធ២ គ្រឿងផ្នែកនារី ។ ហើយអគ្គលេខាធិការដដែលបានផ្ដល់សង្ឃឹមថា កម្ពុជានឹងប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសិទ្ធិផលមួយនេះ លើវិញ្ញាសាសីប៉ាក់តាក្រ បើទោះជាកំពុងជួបផលវិបាកយ៉ាងណាក្ដី ។
គួរបញ្ជាក់ថា នេះជាលើកដំបូងរបស់កម្ពុជា ដែលបានចូលរួមក្នុងកម្មវិធី 2nd Asian Sepaktakraw championship ២០១៦ នៅទីក្រុង អ៊ីនឈាន់ ប្រទេសកូរ៉េ ដែលធ្វើឡើងនៅថ្ងៃទី ១០ ដល់ ១៣ ខែមិនា។ តាមគម្រោង កម្ពុជា នឹងបញ្ចូនកីឡាករចំនួន៥នាក់ អមដំណើរដោយគ្រូបង្វឹកម្នាក់ និងថ្នាក់ដឹកនាំម្នាក់ទៅចូលរួម៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖
02-03-2021 06:09 PM
ក្រុមជម្រើសជាតិទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃដំបូង
01-03-2021 05:59 PM
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដល់កីឡាករ និងមន្ត្រី ដែលជួបបញ្ហា
01-03-2021 05:53 PM
អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០
21-02-2021 01:23 PM
ក្លិបសាធារណការបានមេដាយច្រើនជាងគេក្នុងប្រកួតហែលទឹកជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន