+855 16 757 168
samnob@keiladaily.com
Cart
ទំព័រដើម
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
H/P:+855 16 757 168
samnob@keiladaily.com
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
កីឡាការិនីប្រណាំងកង់ជម្រើសជាតិ រំពឹងឈ្នះជើងឯក តែបារម្ភឧបសគ្គ និងសុខភាព
ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក
|
470
កីឡាការិនីជម្រើសជាតិ ហេង ស៊ីវឡាង ប្រាប់ថា សង្ឃឹមដល់ទៅ ៨០% ថានឹងអាចក្លាយជាជើងឯកការប្រណាំងកង់ផ្លូវរាបចម្ងាយផ្លូវឆ្ងាយ ពោលរហូតដល់ ៤៧០គីឡូម៉ែត្រ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខាងមុខ។
ក្នុងសន្និសីទសារព័ត៌មានកាលចុងសប្តាហ៍កន្លងទៅ កីឡាការិនីរូបនេះ បញ្ជាក់ថា អ្នកស្រីពិតជាអាចរកជ័យជម្នះបាន ដោយសារការហ្វឹកហាត់យ៉ាងទៀងទាត់ ប៉ុន្តែគ្រោះថ្នាក់ចៃដន្យ រួមទាំងបញ្ហាសុខភាពតាមផ្លូវ នៅតែជាកត្តាប្រឈមចម្បង ដែលសាមីខ្លួនបារម្ភថាអាចរំខានដល់ដំណើរទៅរកជើងឯក។ ៖ « ខ្ញុំធ្វើការហ្វឹកហាត់ជាប្រចាំ។ ការការពារតំណែងជើងឯកនេះគឺសង្ឃឹម ៨០% ដែរ ព្រោះខ្លាចតាមផ្លូវមានការប៉ះកង់ ឬដួលជាមួយកីឡាករផ្សេងៗ ឬក៏សុខភាពខ្លះៗអីជាដើម»។
ការប្រណាំងកង់ចម្ងាយផ្លូវឆ្ងាយនេះ ធ្វើឡើងក្នុងគោលដៅពង្រឹងការហ្វឹកហាត់កីឡាករ ដោយចាប់ផ្តើមពី រាជធានីភ្នំពេញ ឆ្ពោះទៅកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងបញ្ចប់ទៅនៅថ្ងៃទី៨ ខែ មិនា នាទីរួមខេត្តកណ្តាល ចំទិវាសិទ្ធិនារីអន្តរជាតិ។
គួរដឹងដែរថា ការប្រណាំងកង់សម្រាប់អត្តពលិកអាជីពនេះ ក៏នឹងបើកទទួលយកកីឡាករស្ម័គ្រចិត្ត ដែលចង់ប្រកួតក្នុងកំណាត់ផ្លូវខ្លីណាមួយចូលរួមជាលើកដំបូងផងដែរ៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ង៉ែត វុទ្ធី
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖
02-03-2021 06:09 PM
ក្រុមជម្រើសជាតិទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃដំបូង
01-03-2021 05:59 PM
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដល់កីឡាករ និងមន្ត្រី ដែលជួបបញ្ហា
01-03-2021 05:53 PM
អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០
21-02-2021 01:23 PM
ក្លិបសាធារណការបានមេដាយច្រើនជាងគេក្នុងប្រកួតហែលទឹកជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន