+855 16 757 168
samnob@keiladaily.com
Cart
ទំព័រដើម
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
H/P:+855 16 757 168
samnob@keiladaily.com
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
ក្លឹបកង់តាខ្មៅ សន្យាជួយ ទ្រីយ៉ាត្លុង ឲ្យចូលរួមព្រឹត្តិការណ៍ Ironman កម្រិតពិភពលោក
ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក
|
513
សមាជិកអចិន្ត្រៃយ៏ក្លឹបកីឡាក្រុងតាខ្មៅ លោក គឹង រិទ្ធី រៀបរាប់ថា ក្លឹបកង់របស់លោកមានអ្នកឧបត្ថម្ភជាថវិកាគ្រប់គ្រាន់ បន្ថែមនឹងឆន្ទៈចង់បណ្ដុះបណ្ដាលសមត្ថភាពអត្តពលិកជម្រើសជាតិ ឲ្យកាន់តែមានកម្រិតប្រកួតប្រជែងខ្ពស់ ទើបក្លឹបកង់តាខ្មៅសម្រេចជួយឧបត្ថម្ភ។
ម្យ៉ាងទៀត លោកបានបន្ថែមថា ការព្យាយាមជួយបញ្ជូនកីឡាករ ឈុន ប៊ុនថន ទៅចូលរួម ក្នុងព្រឹត្តិការណ៏ ទ្រីយ៉ាត្លុង កម្រិតកំពូល ឬ Ironman Triathlon នៅវៀតណាមលើកនេះ ព្រោះយល់ថា ឈុន ប៊ុនថន ជាកីឡាមានសក្តានុពលស្រាប់ និងធ្លាប់ជាជើងឯកទូទាំងប្រទេស ផងដែរ។ ៖ “និយាយរួមទៅ កីឡាទ្រីយ៉ាត្លុង កម្រិត Ironman នេះ គឺកីឡាករឈុន ប៊ុនថន គាត់មានសមត្ថភាពអាចប្រកួតបាន ព្រោះគាត់មានកម្លាំងខ្លាំង ពីដើមមក ស្រាប់ហើយ។ ហើយយើងមើលឃើញគាត់ រាល់ថ្ងៃនេះ គឺប្រឹងប្រែង ហាត់មែនទេន ដូច្នេះហើយ ក្លិបតាខ្មៅរបស់យើងហ្នឹង ខំបញ្ជូន និងខំពង្រឹងគាត់។ ខ្ញុំសន្យាថានឹងបញ្ជូនគាត់អោយបានទៅចូលរួម នៅវៀតណាមអោយបានសម្រេច ព្រោះយើងមានធនធានគ្រប់គ្រាន់ សម្រាប់បញ្ជូនគាត់ ទោះត្រូវចំណាយប៉ុន្មានក៏ដោយ”។
ជាមួយគ្នានេះ កីឡាករ ឈុន ប៊ុនថន លើកឡើងថា ភាពខុសគ្នានៃរយៈចំងាយដល់ទៅ២ដងរវាង ទ្រីយ៉ាងត្លុង និង Ironman Triathlon ពិតជាផ្ដល់ឱកាសដ៏ពិសេសសម្រាប់គេ ក្នុងការស្វែងរកបទពិសោធន៍ថ្មី។ ៖ “ការប្រកួត Ironman Triathlon វាមានភាពខុសគ្នា ពីទ្រីយ៉ាត្លុង ធម្មតា ២ដង បានន័យថា ការប្រកួតដែលខ្ញុំត្រូវទៅចូលរួម នៅវៀតណាមហ្នឹងគឺ ហែលទឹក២គីឡូ បើទ្រីយ៉ាត្លុងធម្មតា តែ១គីឡូកន្លះទេ។ ជិះកង់៩០គីឡូ បើទ្រីយ៉ាង្លុង តែ៤០គីឡូទេ។ រីឯរត់ ២១គីឡូ ទ្រីយ៉ាត្លុងធម្មតាតែ១០គីឡូប៉ុណ្ណឡ។ ឱកាសចូលរួម ក្នុងព្រឹត្តិការណ៍ហ្នឹង គឺមានអត្ថប្រយោជន៏ច្រើនដល់រូប ខ្ញុំ ព្រោះអីកម្មវិធីប្រកួតនេះ វាពាក់ព័ន្ធនឹង ទ្រីយ៉ាត្លុង បានន័យថា យើងប្រកួតទ្រីយ៉ាត្លុង Ironman ហ្នឹង គឺមានរយៈចំងាយឆ្ងាយ ដូច្នេះវាអាចធ្វើអោយខ្ញុំដែលជាកីឡាករ ទ្រីយ៉ាត្លុង បានស៊ាំនឹងកំលាំងអំណត់ និងកំលាំងតស៊ូផងដែរ”។
គួរជម្រាបថា Ironman Triathlon នឹងធ្វើឡើងនៅខេត្តដាណាំង ប្រទេសវៀតណាម នាថ្ងៃទី៨ ឧសភា ឆ្នាំ២០១៦នេះ។ ប្រសិនបើ កីឡាករ ឈុន ប៊ុនថន បានចូលរួមព្រឹត្តិការណ៍នេះមែន វាជាប្រវត្តិសាស្ត្រ ដែលកីឡាករ កម្ពុជា បានចូលរួម ប្រកួតកីឡា ទ្រីយ៉ាត្លុង កម្រិតកំពូល មានប្រទេសជាច្រើនជុំវិញពិភពលោកចូលរួមបែបនេះ៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ៖ ងិន មករា / រូបភាព៖ ង៉ែត វុទ្ធី
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖
02-03-2021 06:09 PM
ក្រុមជម្រើសជាតិទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃដំបូង
01-03-2021 05:59 PM
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដល់កីឡាករ និងមន្ត្រី ដែលជួបបញ្ហា
01-03-2021 05:53 PM
អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០
21-02-2021 01:23 PM
ក្លិបសាធារណការបានមេដាយច្រើនជាងគេក្នុងប្រកួតហែលទឹកជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន