+855 16 757 168     samnob@keiladaily.com
KD Logo

សមាគម​យុទ្ធ​សិល្បិ៍​កម្ពុជា នឹង​រៀប​ចំ​រាត្រី​យុទ្ធគុន​រាល់​ឆ្នាំ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 571
ជោគជ័យលើការរៀបចំរាត្រីយុទ្ធគុន២ឆ្នាំដំបូងនេះ ជម្រុញឲ្យសមាគមកីឡាយុទ្ធសិល្បិ៍កម្ពុជា សម្រេចដាក់ចេញនូវផែនការ​​សកម្មភាព​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​រៀបចំព្រិត្តិការណ៍សម្តែងនេះឡើងជា​រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១៦នេះទៅ​។

ថ្លែងក្រោយបញ្ចប់កម្មវិធីរាត្រីយុទ្ធគុនលើកទី២ កាលសប្តាហ៍កន្លងទៅ នាទីស្នាក់ការ NOCC ឯកឧត្តម ណឹម សុវត្ថិ ឲ្យដឹង​ថា កម្មវិធីនេះ​បាន​ទាក់ទាញ​ការចូល​រួម និងគាំទ្រយ៉ាងខ្លាំងពីកីឡាករ ក៏ដូចជាសាធារណជនទូទៅ ដែហើយកត្តានេះ​ជាផ្នែកដ៏សំខាន់ រួមចំណែក​ឲ្យកម្មវិធីនេះ​នឹងមាន​វត្តមាន​រៀង​រាល់​ឆ្នាំ​។ ៖ « យើងឃើញថា មានការផុលផុស ហើយ​ពោរពេញ​ទៅ​ដោយ​មនោ​សញ្ចេត​នា រមភើបអបអរសាទរពីគ្រប់មជ្ឍដ្ឋាន​​។ ដូចដែលយើង​បានឃើញថា នៅពេល​​សម្តែង​ក្បាច់គុន​នីមួយៗ​មានការ​ចាប់អារម្មណ៍​ច្រើនពី​ទស្សនិកជន សាធារណជន​។ ដូចនេះ​យើង​សម្រេចផែនការ​យុទ្ធសាស្ត្រ​ហើយថា​នឹងបង្កើត​កម្មវិធី​នេះរាល់ឆ្នាំ​»។



ផែនការសម្រាប់ឆ្នាំបន្ទាប់ ឯកឧត្តមបន្តថា នឹងប្រមូលក្បាច់គុនប្រយុទ្ធផ្សេងទៀត​មកចូលរួម ជាមួយនឹងការ​បន្ថែមការ​កំសាន្ត និងទស្សនីយ​ភាព​សិល្បៈ​ផ្សេង​ទៀត ដើម្បីឲ្យកម្មវិធីនេះកាន់តែអធិកអធម​។



គួរដឹងដែរថា សម្រាប់កម្មវិធីរាត្រីយុទ្ធគុនលើកទី២ នេះ ល្បុកត្តោ នៅតែរក្សាបានតំណែង​ជើងឯក ខណៈ តេក្វាន់ដូ ITF និង វូវីណាម គ្រងជើងឯក​រង និងចំណាត់​ថ្នាក់លេខ៣ដដែលដូចគ្នា​៕M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ង៉ែត វុទ្ធី


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖