ស្ថានភាពក្រុមបាល់បោះជម្រើសជាតិកម្ពុជា នៅតែ ត្រូវពឹងផ្អែក ទៅលើបណ្ដា កូនខ្មែរក្រៅប្រទេស មួយភាគធំដដែល សម្រាប់ស៊ីហ្គេមលើកទី២៩ ហើយសហព័ន្ធកីឡាបាល់បោះកម្ពុជានឹងទំនាក់ស្វែងរកកូនខ្មែរនៅក្រៅស្រុកល្អៗមកពង្រឹងក្រុមសម្រាប់ យុទ្ធនាកាកីឡាប្រចាំតំបន់នៅឆ្នាំ២០១៧ខាងមុខនេះ។ នេះជាលើកឡើងរបស់លោក កៅ កាណាលី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជា កាលចុងសប្ដាហ៍មុន។
អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជា បញ្ជាក់ថា៖ «យើងប្រឹងប្រែងទាក់ទងទោក្រៅប្រទេស ចាំមើលរកកីឡាករកូនខ្មែរយើងនៅក្រៅល្អ មានកាយសប្បទារមាំមួន កម្ពស់ល្អ អីល្អហ្នឹងមកចូលរួម។ យើងនឹងព្យាយាម ហើយយើងក៏នឹងព្យាយាមបណ្ដុះយុវជនក្នុងស្រុកដើម្បីដាក់បញ្ចូលជាមួយគ្នាហ្នឹងដែរ»។
ប៉ុន្តែបែបណាក្ដីអគ្គលេខាធិការរងដដែលនេះ បន្ថែមថា ការបន្តពឹងផ្អែកលើសមាជិកកូនខ្មែរនៅបរទេស នឹងពុំធានាភាពរឹងមាំពិតប្រាកដរបស់បាល់បោះកម្ពុជាបានឡើយ។ លោកពន្យល់ថាការបណ្ដុះថ្នាលកីឡាករក្នុងស្រុកជាអាទិភាព ដែលសហព័ន្ធកំពុងដំណើរការដើម្បីផលិតកីឡាករធនធាន ពិសេសសម្រាប់ស៊ីហ្គេម ២០២៣ ដែលកម្ពុជាបើកទ្វាជាម្ចាស់ផ្ទះ។ ៖«ស៊ីហ្គេម២០២៣យើងមានកីឡាករថ្នាលហើយ ព្រោះ២០១៦នេះយើងចាប់ផ្ដើមបណ្ដុះថ្នាលហើយ។ តាមពិតកីឡាករថ្នាលហ្នឹងយើងហ្វឹកហាត់១ឆ្នាំហើយ និងបន្តប្រមូលផ្ដុំឆ្នាំនេះ ហើយនៅឆ្នាំ២០២៣ហ្នឹង មិនថាយើងចោលកីឡាករខ្មែរនៅបរទេសទេ តែវានឹងល្អព្រោះយើងមានធនធានថ្នាល»។
សូមបញ្ជាក់ថា បាល់បោះកម្ពុជា ចាប់ផ្ដើមយកកូនខ្មែនៅបរទេសមកចូលរួមប្រមាណ៥០នៃសមាជិកក្រុមទាំងមូល សម្រាប់យុទ្ធនានាស៊ីហ្គេម២លើកចុងក្រោយ។ ជាលទ្ធផលកាលស៊ីហ្គេមនៅមីយ៉ាន់ម៉ា ក្រុមកម្ពុជា ឈរលេខ៦ ចំណោម៧ប្រទេស មុនពេលឡើងកូដឈរចំណាត់ថ្នាក់ដដែល ចំណោមក្រុមចូលរូមសរុបចំនួន៩កាលស៊ីហ្គេម២០១៥៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖