+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធ​ទាំង​អស់​ត្រូវ​រ៉ាប់រង​ប្រកួត​ថ្នាក់​ជាតិ​ដោយ​ខ្លួនឯង​ ​ពី​ឆ្នាំ​២០១៦​តទៅ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 412
ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តផ្ដល់ថវិកាឲ្យសហព័ន្ធកីឡាជាតិទាំងអស់រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដោយខ្លួនឯង ចាប់ពីឆ្នាំ​២០​១​​៦នេះតទៅ ដ្បិតក្រសួងលែងលូកដៃពាក់ព័ន្ធ ក្រោយមានមតិមួយចំនួនចេញពីសហព័ន្ធ ទាក់ទងនឹងការចាយវាយផ្សេងៗ។

នៅក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC កាលពីពេលថ្មីៗនេះ ឯ.ឧ ថោន ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាNOCC បានលម្អិតបែបនេះ៖
”ឥឡូវហ្នឹងយើងអត់ពិបាកទេលុយឲ្យទៅសហព័ន្ធយកទៅបង់ខ្លួនឯង ស្រួ​ល​​មែ​នទែនហើយកុំឆ្លើយថាមកពីក្រសួងឲ្យអប់រំទៀត អត់មានឆ្លើយទៀតទេឥឡូវនេះ ដើរយកទៅបង់ខ្លួនឯងទៅ ហើយពិសេសមួយទៀតការដឹងនាំប្រកួត​ជ្រើ​​សរើសជើងឯក គឺសហព័ន្ធត្រូវរៀបចំដោយខ្លួនឯង អប់រំមិនលូកដៃចូលទេ ព្រោះកន្លងមកមានការរិះគន់ខ្លះ ថាក្រសួងមកចាត់ចែងការប្រកួតជើងឯកអីខ្លួន​ ធ្វើអីខ្លួនឯង ឥឡូវឯ.ឧ រដ្ឋមន្ត្រីគាត់កែហើយ តាមរយៈអគ្គនាយកគាត់កែហើយ ចឹងសហព័ន្ធគាត់ត្រូវរៀបចំដោយខ្លួនឯង គេឲ្យថវិកាមួយកញ្ចប់មកស​ហ​ព័​ន្ធធ្វើបាន មិនបាន អាហ្នឹងគាត់វាស់ស្ទង់ខ្លួនឯង គឺមិនឆ្លើយដាក់អប់រំទៀតទេ ចំនុចកែតម្រង់២នេះគឺល្អមែនទែន”

ប្រធាន NOCC ដដែលបានរំឭកថា សហព័ន្ធទាំងអស់ត្រូវពង្រឹងទំនាក់ទំនងអន្តរជាតិឲ្យបានល្អ ងាយស្រួលក្នុងការធ្វើការងារជាមួយសហព័ន្ធអន្តរជាតិ និង​ស្វែ​ង​រកការឧបត្ថម្ភ ពីបណ្តាស្ថាប័នពាក់ព័ន្ធនានា។

គួរបញ្ជាក់ថា កន្លងមករាល់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នករៀបចំទាំងស្រុង ដោយហេតុមានការរិះគន់មកលើបញ្ហា​ចំនួន ទើបក្រសួងសម្រេចប្រគល់ភារៈនេះឲ្យទៅសហព័ន្ធសាមីជាអ្នកចាត់ចែងដោយខ្លួនឯងវិញម្ដង៕

ផ្ដល់សិទ្ធ ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖