ប្រធាននាយកដ្ឋាន អប់រំកាយ និង កីឡា លោក ហ៊ុន សាមុត ថ្លែងក្នុងពិធីបិទវគ្គអាជ្ញាកណ្ដាលបាល់បោះថ្នាក់ជាតិសប្ដាហ៍មុនថា បាល់បោះកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពគួរឲ្យបារម្ភ ដោយពុំទាន់មានមន្ត្រីបច្ចេកទេស ឬអាជ្ញាកណ្ដាលកម្រិតអន្តរជាតិនៅឡើយ។
ឆ្លើតបតបញ្ហានេះអគ្គលេខាធិការរងសហព័ន្ធបាល់បោះកម្ពុជា លោក កៅ កាន់ណាលី បានទទូលស្គាល់ភាពខ្សត់ខ្សោយធនធាននេះ តែថាសហព័ន្ធនឹងប្រឹងប្រែង ផលិតមន្ត្រី បន្តបន្ទាប់ទៀត។ ៖«បច្ចុប្បន្នយើងខ្វះខាត់ បើនិយាយរឿងធនធានមនុស្សគឺយើងនៅខ្វះមិនទាន់គ្រប់ទេ។ ចឹងបានយើងព្យាយាមបណ្ដុះឲ្យបានច្រើន ដើម្បីត្រៀមលក្ខណៈ ព្រោះយើងក៏ជិតធ្វើ National Games នៅខែ១០គឺខែតុលាហើយ»។
ជុំវិញបញ្ហាដដែលនេះ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និង ពន្យល់ថាជាក្ដិបារម្ភដែលនឹងបន្តអូសបន្លាយ បើ បាល់បោះកម្ពុជា ពុំមានមន្ត្រីអន្តជាតិ។ ពិសេសនៅ ស៊ីហ្គេម២០២៣ ប្រសិនមិនខ្នះខ្នែងបណ្ដុះឲ្យមានមន្ត្រីកម្រិតអន្តរជាតិ នោះលោក ថាជារឿងដ៏គួរឲ្យអៀនខ្មាស និង ចាញ់ប្រៀប ប្រទេសផ្សេងៗ ដែលការប្រកួតខ្លួនជាម្ចាស់ផ្ទះ ប៉ុន្តែពុំមានមន្ត្រីឬអាជ្ញាកណ្ដាលរបស់ខ្លួនសោះនោះ។
មន្ត្រី និងអាជ្ញាកណ្ដាលកម្ពុជា ដែលអាចចូលរួមការប្រកូតឆាកអន្តរជាតិបាន នៅពុំទាន់មាននៅឡើយ ប៉ុន្តែ លោក កៅ កាន់ណាលី ថាសហព័ន្ធបានសម្លឹងឃើញពន្លកធនធានមួយចំនួន ដែលលោកមានសុទិដ្ឋិនិយមថា នឹងវិវឌ្ឍទៅកាន់កម្រិតអន្តរជាតិបាននៅពេលខាងមុខ។ ៖ «ជំហ៊ានដំបូងដែលយើងមើលឃើញថាអាចជម្រុញឲ្យក្លាយជាអាជ្ញាកណ្ដាលអន្តរជាតិហ្នឹងគឺ មានហោចណាស់៣នាក់ដែរឥឡូវហ្នឹង គឺមាននារីមួយរូបផងដែរ»។
ដើម្បីឆ្លើយតបកង្វះធនធានមនុស្សនេះ សហព័ន្ធកីឡាបាល់បោះអះអាងថានឹងបណ្ដុះមន្ត្រីខ្លួនឲ្យកាន់តែសម្បូរទៀត។ ជាក់ស្ដែងរយៈពេល៣ថ្ងៃសប្ដាហ៍មុន សហព័ន្ធបានប្រមូលមន្ត្រីខ្លួនពីបណ្ដាខេត្តក្រុងជាង៥០នាក់ ដើម្បីទទួលវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិ ដែលមានគ្រូឧទ្ទទេសរបស់ សមាគមកីឡាបាល់បោះអន្តរជាតិ សញ្ជាតិឥណ្ឌាលោក Naresh Aneja ជាវាគ្មិន ផងដែរ៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖