+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់មេដាយកីឡាអាស៊ីនឹងជួប​សម្ដេចតេជោភ្លាមៗក្រោយ​វិលពីឥណ្ឌូនេស៊ីល្ងាចនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 439

ម្ចាស់មេដាយមាស និង ប្រាក់ ម៉ូតូទឹក សាលី អ៊ូមើត និង ម្ចាស់មេដាយ​មាស​ជីវជិតស៊ូ ជេសសា ខាន់ ព្រមទាំង​គណៈប្រតិភូ​កីឡាកម្ពុជា នឹង​មក​ដល់​មាតុប្រទេសវិញនៅ​ម៉ោង​៥និង៣៥នាទីល្ងាច​​ថ្ងៃចន្ទ ទី០៣ កញ្ញា ក្រោយ​បញ្ចប់យុទ្ធនាការកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី។


ម៉ូតូធំ៦គ្រឿង​នឹងអមដំណើរ​ម្ចាស់មេដាយព្រមទាំងប្រតិភូទៅកាន់​វិមាន​សន្តិភាពដើម្បីជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន ភ្លាមៗតែម្ដង។

គួរដឹងដែរថា តាមអនុក្រឹត្យពីរាជរដ្ឋាភិបាល ទឹកប្រាក់ចំនួន​៨០លានរៀលនឹងត្រៀមសម្រាប់​ម្ចាស់មេដាយមាស, ៤០លានរៀលសម្រាប់មេដាយប្រាក់ និង សំរឹទ្ធទទួលបាន​២៤លានរៀល។


គួររំឭកថា មុន​ចេញដំណើរ​ទៅចូលរួមប្រកួតព្រឹត្តិការណ៍ដ៏ធំនេះ គណៈកម្មាធិការអូឡាំពិកកម្ពុជា បាន​ដាក់គោលដៅ​យកមេដាយ​មាស​យ៉ាងហោច២គ្រឿង​ ដូច្នេះនេះគឺជាលទ្ធផលសមស្របទៅនឹងផែន​ការ​តែម្ដង៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ NOCC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖