+855 16 757 168     samnob@keiladaily.com
KD Logo

ទេព រិទ្ធីវិត ​៖ DAVIS CUP ឆ្នាំ​នេះ​កម្ពុជា​មិនសំចៃ​ដៃ​សម្រាប់​ឱកាស​ឡើង​ទៅ​ក្រុម​២​ឡើយ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 386
រយៈពេលប៉ុន្មានឆ្នាំមកនេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា  នៅតែចិញ្ចឹមចិត្ត​និងមហិច្ឆិតាខ្លួន​ក្នុងការប្រជែងដណ្តើម​​ឱកាស​ទៅ​កាន់​ Group II ប្រចាំ​ទ្វីប​អាស៊ី និងអូសេអានី នៅក្នុងពានរង្វាន់ DAVIS CUP បើទោះបីជា ត្រូវប៉ះជាមួយក្រុម​ខ្លាំង​ជា​ច្រើន​ក៏​ដោយ​​។

ថ្លែងប្រាប់ភីអិនអិន កាលពីថ្មីៗនេះ លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាថ្លែង​ថា ក្នុងដំណើរនៃ​ការប្រកួត Davis Cup នៅអ៊ីរ៉ង់​ឆ្នាំនេះ មិនបន្ធូរបន្ថយដៃឡើយ ប្រសិនបើឱកាសហុចឲ្យ។ បែបណាក្ដី គោលដៅធំរបស់សហព័ន្ធមិន​កំណត់ដាច់ខាតថា ត្រូវដណ្តើមកៅអី​ទៅ Group II ឲ្យបាននោះទេ​។ ៖ “ទីលានគឺជារឿងសំខាន់! នៅឆ្នាំទីលានប្រកួត គែហៅថា Clay Court គឺប្រហាក់ប្រហែល ទីលានដីខ្សាច់ ដូចនៅ​ក្នុង​ព្រឹត្តិការណ៍ French Open ចឹង។ ហើយយើងសង្ឃឹមថា កីឡារយើង មានសមត្ថភាពអាចលេង​លើទីលាននេះបាន ក៏ប៉ុន្តែខ្ញុំបាន​ណែនាំដល់កីឡាករ របស់​យើង​ថា ទិសដៅ​យើងទី១ មុននឹងយើងប្រកួត គឺត្រូវតែ​រ​ក្សា ប៉ូស៊ីស្យុង​(Position) របស់យើង នៅត្រឹម Group III នេះសិន តែបើយើង​មាន​ឱកាសគឺយើង វាយ​ផ្តាច់ឡើងទៅ Group II តែម្តង។ ចឹងបានន័យថា យើងមិនចង់អោយមានការ​សង្ឈឹមខ្លាំង ហួសហេតុថាត្រូវតែ​ឡើងទៅកាន់ Group IIនោះទេ  ព្រោះ​ពេល​ហ្នឹង យើងបានដាក់សម្ពាធ​កីឡាកររបស់យើងថា យើងទៅ យើងវ៉ៃ យើងដឹងថា យើងរក្សាបាន តែបើការប្រកួតណា យើងមាន​ឱកាស​គឺយើង​វ៉ៃ​​ឲ្យ​ឡើង​ហើយ​​”។

អគ្គលេខាធិការរូបនេះបន្តថា សមាជិកទាំង៨ នៅក្នុង Group III ទ្វីបអាស៊ី និងអូសេអានីនេះ កម្ពុជា ហាក់ញញើតតែ៣​ប្រទេសប៉ុណ្ណោះគឺ អ៊ីរ៉ង់ លីបង់ និង​សឹង្ហបុរី ខណៈ៥ ប្រទេសផ្សេងទៀត កីឡាករកម្ពុជាបានស្គាល់ និងដឹងពីសមត្ថភាព​ពួកគេរួចជាស្រចហើយ​។

គួររំលឹកថា ប្រទេសឈរនៅតំណែង  Group III តំណាងទ្វីបអាស៊ី និងអូសេអានី មានចំនួន៩គឺ កម្ពុជា ហុងកុង អ៊ីរ៉ង់ លីបង់ កាតា អូសេអានី សឹង្ហបុរី ស៊ីរី និង ទួរមេនីស្ថាន​៕ M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព៖ ងិន មករា


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖