+855 16 757 168
samnob@keiladaily.com
Cart
ទំព័រដើម
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
H/P:+855 16 757 168
samnob@keiladaily.com
គុនខ្មែរ
បាល់ទាត់
វីដេអូ
កីឡាផ្សេងៗ
ផ្សាយផ្ទាល់
វ៉ូវីណាម ឈ្នះមេដាយពិភពលោកឆ្នាំមុន ប្រកាសបន្តរកមេដាយសំខាន់ៗ
ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក
|
547
វ៉ូវីណាម ដែលជាប្រភេទកីឡាគេចាត់ថាមាន សក្ដានុពលរបស់កម្ពុជានោះ កំពុងត្រៀមមិនសំចៃក្នុងឆ្នាំ២០១៦នេះ ដើម្បីចូលរួមប្រកួតសំខាន់ៗ ទាំងការបើកទ្វារជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ ការឆ្ពោះទៅប្រកួតជើងឯកកម្រិតអាស៊ីនៅវៀតណាម និងជើងឯកពិភពលោក ផងដែរ។ នេះជាការរៀបរាប់របស់លោក ទេព ជីវសុខុម គ្រូបង្វឹកវ៉ូវីណាមជម្រើសជាតិកម្ពុជា ពីទីលានហ្វឹកហាត់ពហុកីឡដ្ឋានជាតិ កាលដើមសប្ដាហ៍នេះ។
ទេព ជីវសុខុម គ្រូបង្វឹកវ៉ូវីណាមជម្រើសជាតិ លើកឡើងដូច្នេះ៖ «គឺដូចមុនៗដែរ គឺយើងមានកីឡាករជម្រើសជាតិដែលនឹងចាប់ផ្ដើមប្រមូលផ្ដុំខែ ក្រោយនេះ ក្រោមការទំនុកបម្រុងរបស់ក្រសួងអប់រំ រយៈពេល៦ខែ។ ឆ្នាំនេះគឺយើងត្រៀមដូចឆ្នាំមុន គឺថាចំនួនប្រមូលផ្ដុំនៅដដែល»។
គ្រូបង្វឹកដដែលបន្តថា វ៉ូវីណាមកម្ពុជា ត្រូវការត្រៀមខ្លួនខ្លាំង សម្រាប់ព្រឹត្តិការណ៍សំខាន់ទាំងនោះ ប៉ុន្តែក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួន។ ពិសេសទីតាំងហ្វឹកហាត់ ដែលកំពុងធ្វើឡើងបណ្ដោះអាសន្ន ក្នុងវិមានកីឡាដ្ឋានជាតិប៉ុណ្ណោះ រីឯសម្ភារៈហ្វឹកហាត់មិនគ្រប់គ្រាន់ ក៏ចោទជាបញ្ហា។ ៖ «ការហ្វឹកហ្វឺនគឺយើងបានត្រៀមច្រើនប៉ុន្តែនៅតែខ្វះចន្លោះខ្លះ។ ប៉ុន្តែម៉េចក៏ដោយខ្ញុំថាយើងនឹងត្រៀមខ្លួនឲ្យល្អ នឹងព្យាយាមដណ្ដើមមេដាយឲ្យបានច្រើន»។
សូមបញ្ជាក់ថា វ៉ូវីណាមកម្ពុជា បានកកើតជាសហព័ន្ធដំបូងបំផុតនៅឆ្នាំ២០០៨ និងត្រូវបានគណកម្មាធិការជាតិអូឡាំពិកកម្ពុជាចាត់ទៅក្នុងចង្កោមកីឡាមានសក្ដានុពលរបស់កម្ពុជា បន្ទាប់ពីរកបានមេដាយសរុប ១០មេដាយ កាលស៊ីហ្គេម២០១១ និងបន្តប្រមូលបាន ១២មេដាយ នៅស៊ីហ្គេម២០១៣ ដែលជាបរិមាណមេដាយច្រើនបំផុត ធៀបនឹងប្រភេទកីឡាដទៃរបស់កម្ពុជាដែលបញ្ជួនទៅ។ ខណៈស៊ីហ្គេម២០១៥ វ៉ូវីណាម បានអាក់ខានដោយសារពុំមានវិញ្ញាសាកីឡានេះឡើយ ប៉ុន្តែបានកញ្ឆក់ចំណាប់អារម្មណ៍មហាជន តាមរយៈការឈ្នះមេដាយមាសភិភពលោក១ និងសំរឹទ្ធមួយ កាលខែសីហា២០១៥៕M
ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និង រូបភាព៖ ប៉ែន សុផាន់ណា
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖
02-03-2021 06:09 PM
ក្រុមជម្រើសជាតិទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃដំបូង
01-03-2021 05:59 PM
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ដល់កីឡាករ និងមន្ត្រី ដែលជួបបញ្ហា
01-03-2021 05:53 PM
អង្គភាពកីឡាក្រសួងមហាផ្ទៃ បានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ហែលទឹក ដែលប្រជែងបានមេដាយ ពីការប្រកួជើងឯកថ្នាក់ជាតិឆ្នាំ២០២០
21-02-2021 01:23 PM
ក្លិបសាធារណការបានមេដាយច្រើនជាងគេក្នុងប្រកួតហែលទឹកជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន