+855 16 757 168     samnob@keiladaily.com
KD Logo

ការឈ្នះជើងឯក F1 លើកទី៥របស់ Hamilton ត្រូវបានពន្យារពេល ក្រោយ Raikkonen ឈ្នះ USGP

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 493

កំពូលកីឡាករប្រណាំងរថយន្តជនជាតិអង់គ្លេស Lewis Hamilton ត្រូវបន្តរង់ចាំការឈ្នះជើងឯក Formula One World Championship លើកទី៥របស់គេ បន្ទាប់ពីកីឡាកររបស់ក្រុម Mercedes រូបនេះបញ្ចប់ក្នុងលំដាប់ទី៣នៅ US Grand Prix ថ្ងៃអាទិត្យទី២១ខែតុលា ដែល Kimi Raikkonen របស់ Ferrari ដល់ទីក្នុងលំដាប់ទី១។

នេះជាជ័យជម្នះលើកដំបូងរបស់កីឡាករជនជាតិហ្វាំងឡង់វ័យ៣៩ឆ្នាំចាប់តាំងពីឈ្នះនៅ Australian Grand Prix ក្នុងខែមីនាឆ្នាំ២០១៣មក និងជាការឈ្នះលើកទី២១ក្នុងអាជីព។

កីឡាករវ័យក្មេងជនជាតិហុល្លង់ Max Verstappen របស់ក្រុម Red Bull បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២យ៉ាងគួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីចាប់ផ្ដើមក្នុងលេខរៀងទី១៨ ក្នុងការប្រណាំងដ៏រំភើប ដែលរថយន្តលំដាប់កំពូលទាំង៣ដល់ទីក្នុងថេរវេលាខុសគ្នាត្រឹម២.១វិនាទីប៉ុណ្ណោះ។

Sebastien Vettel របស់ក្រុម Ferrari ដែលជាគូប្រជែងជើងឯកតែម្នាក់គត់របស់ Hamilton បានបញ្ចប់ទីក្នុងចំណាត់ថ្នាក់ទី៤ បន្ទាប់ពីធ្លាក់ទៅលេខរៀងទី១៥ក្នុងជុំទី១។

លទ្ធផលខាងលើមានន័យថាការឈ្នះជើងឯកលើកទី៥របស់ Hamilton ត្រូវរង់ចាំដល់ការប្រកួតបន្ទាប់នៅម៉ិកស៊ីកូ៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖