+855 16 757 168     samnob@keiladaily.com
KD Logo

Lewis Hamilton ឈ្នះជើងឯក F1 លើកទី៥ ស្មើកំណត់ត្រា Juan Manuel Fangio

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 530

កំពូលកីឡាករប្រណាំងរថយន្តអង់គ្លេស Lewis Hamilton បានឈ្នះជើងឯកពិភពលោក Formula One ជាលើកទី៥ក្នុងអាជីព ធ្វើឱ្យគេក្លាយជាកីឡាករជោគជ័យបំផុតទី២ក្នុងប្រវត្តិសាស្ត្រ ស្មើនឹងកំណត់ត្រារបស់វីរបុរសអាហ្សង់ទីន Juan Manuel Fangio។

កីឡាករវ័យ៣៣ឆ្នាំរូបនេះក្លាយជាបុរសទី៣ក្នុងប្រវត្តិសាស្ត្រដែលបានឈ្នះជើងឯកប្រណាំងរថយន្តពិភពលោក៥ដង។ ពេលនេះ Hamilton នៅពីក្រោមវីរបុរស Michael Schumacher ចំនួន២ជើងឯក។

កីឡាករក្រុម Mercedes ខាងលើត្រូវការបញ្ចប់ Mexican Grand Prix កាលថ្ងៃអាទិត្យទី២៨ខែតុលា ក្នុងចំណាត់ថ្នាក់ត្រឹមទី៧ប៉ុណ្ណោះដើម្បីឈ្នះជើងឯក ទោះបី Sebastian Vettel របស់ Ferrari ឈ្នះក៏ដោយ។ ប៉ុន្តែទីបំផុតទៅកីឡាករអាល្លឺម៉ង់ដែលជាអតីតជើងឯក៤សម័យ បានត្រឹមចំណាត់ថ្នាក់លេខ២ នៅពីក្រោម Max Verstappen៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖